ព័ត៌មានជាតិ
ប្រធានសភាថាកម្ពុជាត្រូវការប្រព័ន្ធច្បាប់អន្តរជាតិដើម្បីការពារទឹកដីរបស់ខ្លួន
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានថ្លែងថា ប្រទេសកម្ពុជាត្រូវការច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគីនិយមក្នុងការពារអធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន។ កម្ពុជាតែងតែគោរពនូវប្រព័ន្ធច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិដើម្បីចូលរួមរក្សានូវសណ្ឋាប់ធ្នាប់ពិភពលោក។

ថ្លែងក្នុងសន្និសីទប្រធានសភាពិភពលោកលើកទី៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៣០ ខែកក្កដា ចំពោះមុខគណៈប្រតិភូសភាជាង ១០០ ប្រទេស សម្ដេចប្រធានសភាកម្ពុជាបានថ្លែងថា ពិភពលោកកំពុងតែឈានទៅរកភាពគ្មានសណ្ឋាប់ធ្នាប់ដោយសារសង្គ្រាម និងការរំលោភច្បាប់អន្តរជាតិនៅតែបន្តកើតឡើង ហើយឆ្លើយតបនឹងស្ថានការណ៍ដ៏គ្រោះថ្នាក់របស់ពិភពលោកចាំបាច់រួបរួមគ្នាជាធ្លុងមួយ ដើម្បីការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងជំរុញពហុភាគីនិយមបើកចំហ ដោយចូលរួមដោយគ្មានការរើសអើង។
ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-ថៃវិញ កម្ពុជាគឺជាប្រទេសដែលចង់ឱ្យមានការដោះស្រាយដោយច្បាប់អន្តរជាតិបំផុតក្នុងការការពារទឹកដីរបស់ខ្លួន។
សម្តេចបានសង្កត់ធ្ងន់ថា៖ «ក្នុងនាមជារដ្ឋតូចមួយ ប្រទេសកម្ពុជាពឹងផ្អែកខ្លាំងលើច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគី ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន»។

គួរឱ្យដឹងផងដែរថា ចាប់តាំងពីមានជម្លោះព្រំដែនមកកម្ពុជាតែងតែស្វែងរកការដោះស្រាយដោយប្រព័ន្ធច្បាប់អន្តរជាតិដោយបញ្ជូនសំណុំរឿងតំបន់ប្រទាំងប្រទើសជាមួយថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដើម្បីស្វែងរកដំណោះស្រាយ តែថៃផ្ទុយពីនេះ បន្តរករឿងរហូតឈានដល់ការផ្ទុះអាវុធបាញ់មកលើកងទ័ពកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ការប្រយុទ្ធគ្នាបានឈានដល់បទឈប់បាញ់មួយកាលពីថ្ងៃទី២៨ ខែកក្កដា បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្ដីទីថៃ បានជួបចរចាគ្នានៅប្រទេសម៉ាឡេស៊ី តាមរយៈការសម្របសម្រួលពីម៉ាឡេស៊ី ដោយមានអាមេរិកជាអ្នកផ្ដួចផ្ដើមគំនិត និងចិនជាអ្នកតាមដានការចរចានេះ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់


