ព័ត៌មានជាតិ
ក្រសួងការងារ បើកយុទ្ធនាការជាទ្រង់ទ្រាយធំជំហានទី២ ដើម្បីនាំឱកាសការងារជូនពលករខ្មែរដែលទើបត្រឡប់ពីថៃ
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានបើកយុទ្ធនាការទ្រង់ទ្រាយធំចុះផ្សព្វផ្សាយនៅតាមឃុំ-សង្កាត់ចំនួន ៣០០ ក្នុងភូមិសាស្ត្រខេត្តចំនួន ១៣នៅទូទាំងប្រទេស ដើម្បីនាំយកឱកាសការងារជាង ២៥ម៉ឺនកន្លែងជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃឱ្យមានការងារធ្វើភ្លាមៗ។ នេះបើយោងតាមការប្រកាសរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមនៅថ្ងៃទី២ ខែសីហានេះ។

យុទ្ធនាការនេះ មានរយៈពេលដប់ថ្ងៃគឺចាប់ពីថ្ងៃទី ២ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដោយផ្តើមចេញពីខេត្តកំពង់ធំ កំពង់ចាម ពោធិ៍សាត់ ព្រៃវែង សៀមរាប ស្វាយរៀងជាទីដែលមានពលករត្រឡប់ពីប្រទេសថៃច្រើនជាងគេ។

លោក ហេង សួរ បានអះអាងថា “ក្រសួងការងារ នឹងផ្តើមយុទ្ធនាការផ្សព្វផ្សាយឱកាសការងារជំហានទី២ នៅតាមឃុំចំនួន ៣០០គោលដៅផងដែរ”។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ក្រៅពីយុទ្ធនាការជំហានទី២នេះ ក្រសួងក៏មានផែនការចុះនៅជំហានទី៣ និងទី ៤បន្ថែមទៀត ដើម្បីធានាថាពលរដ្ឋដែលទើបមកពីប្រទេសថៃមានឱកាសការងារគ្រប់គ្នា។

ជាមួយគ្នានេះ យុទ្ធនាការទ្រង់ទ្រាយធំជំហានទី២នេះ លោករដ្ឋមន្ត្រី បានស្នើឱ្យសាធារណជនជួយផ្សព្វផ្សាយពីឱកាសការងារទៅដល់បងប្អូនពលករ ដែលទើបត្រឡប់មកពីប្រទេសថៃវិញតាមរយៈការចែករំលែកបន្តតាមរយៈតេឡេក្រាមរបស់ក្រសួង និងក្នុងនាមលោកផ្ទាល់ ឬក៏បោះពុម្ព (Print)បន្ថែម ដើម្បីតម្កល់ទុកនៅតាមឃុំ សង្កាត់ នូវ បញ្ជីឈ្មោះរោងចក្រ ចំនួនតម្រូវការកម្មករនិយោជិត និងលេខទូរសព្ទរបស់រោងចក្រ សហគ្រាស នៅតាមខេត្តនីមួយៗដែលក្រសួងបានផ្សព្វផ្សាយរួចហើយដើម្បី បង្ហាញដល់បងប្អូន ដែលទើបវិលត្រឡប់មកពីប្រទេសថៃទទួលបានការងារធ្វើកាន់តែឆាប់៕







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


