ព័ត៌មានជាតិ
ក្រោយបង្ហោះសារបំបាក់ទឹកចិត្តកងទ័ព! សម្តេចតេជោ បញ្ជាឱ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ចេញពីក្របខណ្ឌរដ្ឋ និងបណ្តេញចេញពីបក្ស
ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានព្រឹទ្ធសភា បានបញ្ជាឱ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ចេញពីក្របខណ្ឌរដ្ឋទាំងអស់ និងបណ្តេញចេញពីបក្ស ក្រោយបង្ហោះសារបំបាក់ទឹកចិត្តកងទ័ព ក្នុងគ្រាមានជម្លោះជាមួយសត្រូវឈ្លានពាន។

សម្តេចតេជោ បានសរសេរនៅលើបណ្តាញសង្គមនាថ្ងៃទី ០៣ ខែសីហានេះ ក្នុងកាលៈទេសៈនេះគ្មានពេលអប់រំអ្នកដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារឱ្យយើងដោះស្រាយនោះឡើយ។ សម្តេចបន្តថា ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាម Facebook ដែលមានចរិតមិនសមស្រប។
ដោយសារបង្ហោះសារទាំងនោះ សម្តេចតេជោ បានហៅទូរស័ព្ទប្រាប់ ធី សុវណ្ណថា ឲ្យលុបចោលនៅអត្ថបទចំនួន២កាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែនៅថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី។
ក្នុងន័យនេះ សម្តេចតេជោ បានប្រាប់ទៅលោក គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល និងជាអភិបាលខេត្តឲ្យបណ្តេញ ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងបានប្រាប់ទៅលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យបញ្ចប់មុខតំណែងពីអភិបាលរងក្រុងអរិយក្សត្រនិងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។
សម្តេចតេជោ គូសបញ្ជាក់ថា៖«ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិនិងធ្វើបែបនេះ ដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់»។

ការណែនាំរបស់សម្តេចតេជោ បន្ទាប់ពី ធី សុវណ្ណថា បង្ហោះសារម្តងហើយម្តងទៀតថា ទ័ពយើងជួរមុខភាគច្រើន មានជំងឺលើសឈាម ទឹមនោមផ្អែម ក្រពះ ថ្លើម និងតម្រងនោម ដើមហេតុមកពីផឹកស្រា និងខ្លឹមសារមួយទៀត ភ្នំខ្មោច ទ័ពខ្មែរ ៨១នាក់ ទប់ទ័ពថៃ ៩០០នាក់ស្លាប់ស្ទើរអស់ ទ័ពខ្មែរស្លាប់ ១១នាក់ និងរបួស ៧០នាក់។
ក្រោយសម្តេចបញ្ជាឱ្យបញ្ចប់មុខតំណែង, ធី សុវណ្ណថា បានបង្ហោះសារថា៖« សម្តេចតេជោមានគុណូបការៈចំពោះខ្ញុំខ្ពស់ស្មើមេឃ ធំស្មើធរណី ទោះស្ថិតក្នុងស្ថានភាពបែបណា លោកជាអ្នកមានគុណសង្គ្រោះជីវិតខ្ញុំ»។ ក្នុងសំណេររបស់ ធី សុវណ្ណថា បានប្រៀបធៀបថា ៖«តាយាយ ឪពុកម្តាយ ជេរប្រដៅកូនចៅជារឿងធម្មតា ខ្ញុំធ្វើខុស ខ្ញុំព្រមទទួល ដោយក្តីគោរព»៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


