ព័ត៌មានជាតិ
ក្រោយកម្ពុជាជូនដំណឹងទៅស្ថាប័នអន្តរជាតិករណីឃុំខ្លួនទាហានខ្មែរដោយខុសច្បាប់ ថៃថាបានអញ្ជើញផ្នែកសិទ្ធិមនុស្សចុះសួរសុខទុក្ខកងទ័ពកម្ពុជា
ប្រទេសថៃ អះអាងពីការត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការផ្ទៀងផ្ទាត់ការពិត ដោយក្នុងន័យនេះ ថៃថាបានអញ្ជើញតំណាងមកពីគណៈកម្មាធិការកាកបាទក្រហមអន្តជាតិ និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីចុះសួរសុខទុក្ខកងទ័ពកម្ពុជាដែលកំពុងជាប់ឃុំ។ នេះបើតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសរបស់ថៃ នៅថ្ងៃទី ០២ ខែសីហា ដែលបានចេញមកឆ្លើយតបនឹងញ្ញត្តិរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ការប្រតិកម្មរបស់ថៃ បន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិស្នើសុំអន្តរាគមន៍ជូនទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងប្រធាន ប្តូរវេនរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ប្រទេសម៉ាឡេស៊ី ពាក់ព័ន្ធលើករណីការឃុំខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការបញ្ជូនកងទ័ពកម្ពុជាចំនួន២នាក់ ក្នុងចំណោមកងទ័ពចំនួន២០នាក់ ដោយកងទ័ពថៃ។
អាស្រ័យហេតុនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមជូនដំណឹងដល់បងប្អូនជនរួមជាតិ កុំឱ្យមានការព្រួយបារម្ភ ព្រោះប្រទេសថៃបានបង្ហាញពីសុឆន្ទៈក្នុងការសហការជាមួយនឹងសហគមន៍ និងអង្គការ អន្តរជាតិនានា ដើម្បីចុះទៅពិនិត្យមើលស្ថានភាពរបស់កងទ័ពកម្ពុជាដែលកំពុងជាប់ឃុំ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមឱ្យបងប្អូនជនរួមជាតិកាត់បន្ថយនូវការព្រួយបារម្ភ និងមានសុខភាពល្អ។ នេះបើតាមការជូនដំណឹងរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី ០៣ ខែសីហានេះ។

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងនៅលើបណ្តាញសង្គមបន្ថែមថា ៖«សហគមន៍អន្តរជាតិ និងអង្គការអន្តរជាតិនានាកំពុងផ្តោតទៅលើទាហាន ១៨រូបរបស់យើង។ យើងអំពាវនាវឲ្យដោះលែងវីរកងទ័ពទាំង ១៨រូបត្រឡប់មកវិញដើម្បីកសាងទំនុកចិត្តនៃប្រទេសទាំង ២ ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


