Connect with us

ព័ត៌មានជាតិ

សមាគមខ្មែរនៅម៉ាឡេស៊ី ថ្លែងសារអរគុណប្រធានា​ធិបតីអាមេរិក ចំពោះបទឈប់បាញ់រវាងកម្ពុជា-ថៃ និងជំរុញឱ្យរដ្ឋាភិបាលថៃចូលទៅតុលាការយុត្តិធម៌អន្តរជាតិ

បានផុស

នៅ

សមាគមន៍ខ្មែរនៅម៉ាឡេស៊ីចំនួន ៥៥នាក់ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នាសម្តែងមតិថ្លែងអំណរគុណ លោកប្រធានាធិបតីអាមេរិក ដែលបានជួយឱ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ក្រោយការឈ្លានពានពីប្រទេសថៃមកលើកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រមូលផ្តុំគ្នាដោយសមាគមន៍ខ្មែរនៅប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តិទៅក្នុងវត្តកែវរតនៈរង្ស៊ី រដ្ឋចូហ៊ូ ប្រទេសម៉ាឡេស៊ីនេះ ក៏មានការកាន់បដាផ្សេងៗដែលបង្ហាញពីការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំប្រទេសម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិក ដែលបានសម្រេចឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ។

សូមបញ្ជាក់ថា ដើម្បីប្រឆាំងការឈ្លានពានពីយោធាថៃ មកលើអធិបតីភាពរបស់កម្ពុជា ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាចេញធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់ថៃដែលបានសម្លាប់ជីវិតពលរដ្ឋស្លូតត្រង់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងប្រាង្គប្រាសាទខ្មែរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមទាំងបង្កើតឱ្យមានជនភៀសសឹករាប់សិបម៉ឺននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម