ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសបទឈប់បាញ់ ២ថ្ងៃ ជាមួយអ៊ុយក្រែន ដើម្បីប្រារព្ធទិវា ជ័យជម្នះ
ប្រទេសរុស្ស៊ី បានប្រកាសពីបទឈប់បាញ់រយៈពេល ២ថ្ងៃ ជាមួយអ៊ុយក្រែន ដើម្បីអបអរទិវាជ័យជម្នះ ខណៈខ្លួនត្រូវបង្កើនសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត ក្នុងការប្រារព្ធពិធី ស្របពេលប្រឈមហានិភ័យ នៃការវាយប្រហារពីសំណាក់ អ៊ុយក្រែន។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី ដែលផ្សាយបន្តដោយសារព័ត៌មាន RT នៅថ្ងៃអង្គារទី៥ ខែឧសភា ឆ្នាំ២០២៦, បទឈប់បាញ់នេះ នឹងអនុវត្តនៅថ្ងៃទី ៨-៩ ខាងមុខ ដើម្បីអនុញ្ញាតឲ្យ ទីក្រុងមូស្គូ ប្រារព្ធទិវាជ័យជម្នះ ដូចជាការដើរក្បួនព្យុហយាត្រា និងការដង្ហែនានា។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីព្រមានថា បើអ៊ុយក្រែន ហ៊ានបំពានបទឈប់បាញ់នេះ ទីក្រុងមូស្គូ នឹងសងសឹកវិញជាមួយកម្លាំងខ្លាំងក្លា ជាពិសេសកំណត់គោលដៅ លើរដ្ឋធានីកៀវតែម្តង។

កាលពីថ្ងៃចន្ទ នៅក្រៅកិច្ចប្រជុំកំពូល នៃសហគមន៍នយោបាយអឺរ៉ុប ក្នុងទីក្រុង យ៉េរ៉េវ៉ាន់ ប្រទេសអាមេនី, ប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងកៀវ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបោះសម្តីថា រុស្ស៊ី កំពុងភ័យខ្លាច ដ្រូនអ៊ុយក្រែន នឹងហោះព័ទ្ធទីលានក្រហមរបស់រុស្ស៊ី អំឡុងការប្រារព្ធទិវានោះ ដែលរឿងនេះ ត្រូវបានក្រសួងការពារជាតិរុស្ស៊ី ចាត់ទុកថា មានផ្ទុកនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។
សូមជម្រាបថា រុស្ស៊ីប្រារព្ធទិវានេះ ដើម្បីរំលឹកដល់ការទទួលជ័យជម្នះរបស់សហភាពសូវៀត លើរបបណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២ (ដែលរុស្ស៊ីហៅថា សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ) កាលពីឆ្នាំ ១៩៤៥។ សង្គ្រាមនេះ បណ្តាលឲ្យប្រជាជនសូវៀតប្រមាណ ២៧ លាននាក់ បាត់បង់ជីវិត ដែលជាការលះបង់ដ៏ធំធេង មិនអាចបំភ្លេចបាន។

ជារៀងរាល់ឆ្នាំ ព្យុហយាត្រាយោធា ត្រូវធ្វើឡើងនៅទីលានក្រហម ក្នុងទីក្រុងមូស្គូ ដោយមានការបង្ហាញសព្វាវុធទំនើបៗ រថក្រោះ មីស៊ីល និងយន្តហោះចម្បាំង ហើយប្រធានាធិបតីរុស្ស៊ី តែងតែថ្លែងសុន្ទរកថានៅទីនោះ។
ក្នុងអំឡុងពេលនោះដែរ ប្រជាជនរាប់លាននាក់ នាំគ្នាដើរដង្ហែដោយកាន់រូបថតសាច់ញាតិរបស់ពួកគេដែលបានពលីជីវិត ឬចូលរួមក្នុងសង្គ្រាមលោកលើកទី២ ដើម្បីជាការរំលឹកវិញ្ញាណក្ខន្ធ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


