ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ រាជរដ្ឋាភិបាល មិនដែលបោះបង់កងទ័ពយើងណាម្នាក់ នោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ
សម្តេចកិត្តិសង្គមបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល មិនដែលបោះបង់កងទ័ពយើងណាម្នាក់នោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ នៅតែព្យាយាមសុំការចរចាពីភាគីថៃ និងសុំកិច្ចអន្តរាគមន៍ទៅកាកបាទក្រហមអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឲ្យកងទ័ពខ្មែរទាំង ១៨ រូប អាចត្រលប់មកកម្ពុជាជួបជុំគ្រួសារវិញបានឆាប់បំផុត និងប្រកបដោយសុខសុវត្ថិភាព។

សម្តេចកិត្តិសង្គមបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញចុះជួប សួរសុខទុក្ខ និងលើកទឹកចិត្ត លោកស្រី សឿន សោភា ដែលត្រូវជាភរិយា លោកព្រឹន្ទបាលទោ នៃ សុភក្ត្រ ដល់គេហដ្ឋាន ស្ថិតក្នុងភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃពុធ ១២ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារ លោកស្រី សឿន សោភា ដោយក្តីនឹករលឹក និងការគិតគូរគ្រប់បែបយ៉ាងដល់ក្រុមគ្រួសារកងទ័ព។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកទឹកចិត្តដល់ លោកស្រី សឿន សោភា សូមជឿទុកចិត្តលើ សម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទកម្ពុជាក្នុងការចរចាជាមួយភាគីថៃ។ រាជរដ្ឋាភិបាល មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់នោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ នៅតែព្យាយាមសុំការចរចាពីភាគីថៃ និងសុំកិច្ចអន្តរាគមន៍ទៅកាកបាទក្រហមអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឲ្យកងទ័ពខ្មែរទាំង ១៨ រូប អាចត្រលប់មកកម្ពុជាជួបជុំគ្រួសារវិញបានឆាប់បំផុត និងប្រកបដោយសុខសុវត្ថិភាព។

ទន្ទឹមជាមួយគ្នានោះផងដែរ លោកស្រី សឿន សោភា ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ សម្តេចធិបតី និងស្ថាប័នពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារគាត់ក្នុងពេលនេះ។ លោកស្រី ក៏បានសំណូមពរឲ្យធនាគារដែលគ្រួសារគាត់ជាប់បំណុល សូមមានការយោគយល់ ដើម្បីជួយសម្រាលបន្ទុកគ្រួសារគាត់ផង ព្រោះបន្ទុកសព្វថ្ងៃនេះ គឺប្តីជាអ្នករ៉ាប់រង ម្យ៉ាងទៀត លោកស្រីកំពុងពពោះកូន ៤ ខែ ផងដែរ។

ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបាននាំយកថវិការបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១១ លាន ៦៥ ម៉ឺនរៀល រួមជាមួយគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់លោកស្រី សឿន សោភា ផងដែរ។

គួររំលឹកផងដែរថា លោកព្រឹន្ទបាលទោ នៃ សុភក្ត្រ បម្រើការងារនៅ វរសេនាតូចអន្តរាគមន៍ ២៨២ កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី ១ ត្រូវទាហានសៀមចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នៅជាំតែ គឺជាកងទ័ពខ្មែរ ១ រូប ក្នុងចំណោម ១៨ រូប ដែលគិតមកដល់ពេលនេះមានរយៈពេល ៩ ថ្ងៃហើយ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


