ព័ត៌មានជាតិ
ខេត្តចំនួន១៤ រងគ្រោះដោយទឹកជំនន់បង្កឱ្យស្លាប់មនុស្ស២នាក់ប៉ះពាល់ពលរដ្ឋជិត៦ពាន់គ្រួសារស្រូវនិងដំណាំជាង១ម៉ឺនហិកតា
ទឹកជំនន់ទ្លេមេគង្គនិងជំនន់ទឹកភ្លៀងបានកើតឡើងខេត្តចំនួន១៤បណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជិត៦ពាន់គ្រួសារស្មើនឹងជាង២ម៉ឺន៣ពាន់នាក់ ផ្ទះលិចទឹកជិត១០០ខ្នងដំណាំស្រូវនិងដំណាំរួមផ្សំជាង១ម៉ឺនហិកតាព្រមទាំងហេដ្ឋរចនាសម្ព័ន្ធមួយចំនួនទៀត។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅរសៀលថ្ងៃទី៦ សីហានេះថា ភ្លៀងរដូវវស្សាបានធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយសារការទទួលរងឥទ្ធិពលពីខ្យល់មូសុង និរតី ហើយក្នុងនោះបណ្តាខេត្តមួយចំនួននៅភាគពាយ័ព្យបានទទួលរងនូវលំហូរទឹកពីតំបន់ខ្ពង់រាប និងពីប្រទេស ជិតខាងតាមទន្លេ ព្រែក និងអូរធ្វើឱ្យជន់ហៀរលិចដីស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធជនបទមួយចំនួន។
លោកបានបន្តថា ទឹកទន្លេមេគង្គបានទទួលទឹកដែលហូរធ្លាក់តាមដៃទន្លេក្នុងភូមិសាស្ត្រ និងទឹកដែលហូរធ្លាក់ពីអាងទន្លេ មេគង្គលើធ្វើឱ្យមានការជន់ឡើងលឿន និងបង្កការលិចលង់បឋមនៅតាមទីទំនាបតាមដងទន្លេក្នុងខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាម និងខេត្តត្បូងឃ្មុំ។

លោកបានបន្តទៀតថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះមានខេត្តចំនួន១៤រួម មានខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ប៉ៃលិន កំពង់ធំ សៀមរាប កំពង់ចាម ព្រៃវែង កណ្តាល តាកែវ ក្រចេះ ស្ទឹងត្រែង កោះកុង និងខេត្តព្រះសីហនុបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គប៉ះពាល់ប្រជាជនប៉ះពាល់ ៥.៩៨១គ្រួសារ មានប្រមាណ ២៣.៩២៤នាក់ផ្ទះលិចទឹក ៩៨ខ្នង សាលារៀន ២កន្លែង វត្តអារាម ២កន្លែងដំណាំស្រូវប៉ះពាល់ ១៣.៨៨៧ហិកតា និងខូចខាត ៣.១៦១ហិកតាដំណាំរួមផ្សំប៉ះពាល់ ៦២ហិកតា និងខូចខាត ៣ហិកតា និង ហេដ្ឋារចនាសម្ពន្ធ័ជនបទមួយចំនួនដូចជាលិចផ្លូវលំច្រើនខ្សែក្នុងរយៈពេលខ្លី និងដាច់ផ្លូវ ២កន្លែង ក្នុងខេត្ត កោះកុង និងខេត្តព្រះសីហនុ ខូចខាតស្ពានឈើ ៣កន្លែងផ្ទះរលំ ១ខ្នង និងប្រជាជនរងគ្រោះស្លាប់ ២នាក់ (ស្រី១)។
យោងសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ល្បឿននៃការងារបង្កបង្កើនផល គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ អនុវត្តបានចំនួន ២.៤៣៥.៣៥៣ហិកតា ស្មើនឹង ៨១,៣៣% នៃ ផែនការដាំដុះ និងលឿនជាងឆ្នាំមុន ១៤៤.៧៥៨ ហិកតា៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


