ព័ត៌មានជាតិ
អ្នកវិភាគ ស្នើកុំឱ្យបង្ហាញមុខទាហានជួរមុខ និងគួរលើកតម្កើងទាហានទាំងអស់ ជាជាងលើកតម្កើងតែទាហានម្នាក់ៗ
បណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវដល់ពលរដ្ឋគ្រប់រូបកុំបង្ហោះមុខកងទ័ពជួរមុខលើបណ្តាញសង្គម អាចបង្កគ្រោះថ្នាក់ដល់កងទ័ព ហើយពលរដ្ឋគួរនាំគ្នាលើកតម្កើងទាហានទាំងអស់ដូចៗគ្នា ជាជាងលើកតម្កើងតែទាហានម្នាក់ៗ ព្រោះពួកគាត់សុទ្ធតែជាអ្នកលះបង់ដើម្បីជាតិ។
លោកបណ្ឌិត យង់ ពៅ ប្រាប់មក កម្ពុជាថ្មី ថា៖ “ការលើកទឹកចិត្តកងទ័ពជួរមុខ បងប្អូនប្រជាពលរដ្ឋយើងបានចូលរួមយ៉ាងសស្រាក់សស្រាំហើយ ប៉ុន្តែមានចំណុចខ្លះក៏យើងគួរកែលម្អដែរ ជាពិសេសការលើកម្នាក់ៗ ដែលបង្ហាញម្នាក់ៗ”។

យ៉ាងណា ការលើកតម្កើងតែកងទ័ពណាម្នាក់ៗខ្លាំងពេក អាចនាំឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពដទៃទៀត ដែលពួកគាត់សុទ្ធតែបានលះបង់ពលីក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ថៃ។
បន្ថែមពីនេះ អ្នកជំនាញភូមិសាស្ត្រនយោបាយខាងលើ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំបង្ហាញមុខរបស់កងទ័ពជួរមុខកម្ពុជា ទៅក្នុងបណ្តាញសង្គម ព្រោះលោកបារម្ភថា ថៃអាចនឹងប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗវាយប្រហារទាហានកម្ពុជា។ លោកបន្តទៀតថា សាធាណរជនទាំងអស់ ប្រសិនជាចង់ផ្តល់ជំនួយដល់កងទ័ពជួរមុខ ក៏អាចជួយបាន ប៉ុន្តែមិនចាំបាច់ថតយកសកម្មភាពភាព ឬជាប់ទីតាំង យកទៅបង្ហោះលើបណ្តាញសង្គមឡើយ ពោល គឺជួយដោយចិត្តស្នេហា និងមានមនសិការជាតិ ចៀសវាងបង្កគ្រោះថ្នាក់ដល់ទាហានជួរមុខ។

លោកនិយាយថា៖ “សូមជួយដោយទឹកចិត្តស្រឡាញ់ទឹកដី ស្រឡាញ់កងទ័ពជួរមុខ សូមជួយដោយមនសិការ សូមជួយទៅដោយចំនេះដឹង កុំឱ្យជួយហើយបង្កជាគ្រោះថ្នាក់ទៅវិញ”។
ពាក់ព័ន្ធជាមួយនឹងការជួយជំនួយដល់កងទ័ពនេះ លោកបណ្ឌិត ក៏បានផ្តាំដល់ពលរដ្ឋចូលរួមជួយឱ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់កងទ័ព ទាំងចំណីអាហារ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


