Connect with us

ព័ត៌មានជាតិ

ក្លឹប​ប្រដាល់​ថ្មី​មួយ​នៅ​ស្រុងស្ទឹងត្រង់ ​ទើប​បង្កើត​សោះ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​យុវជន​ទីនោះ​

បានផុស

នៅ

ក្លឹប​ប្រដាល់​ថ្មី​មួយដែល​មាន​ឈ្មោះ​ថា​ «ក្លឹប​ស្ទឹងត្រង់តេជោគុនខ្មែរ»​ នៅ​ឯ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់​ចាម ​ទើប​តែ​បង្កើត​សោះ​ ប៉ុន្តែ​មាន​ការ​ចាប់​អារម្មណ៍​ និង​ចូល​ហ្វឹកហាត់​បាន​ច្រើន​ពី​យុវជន​នៅ​ក្នុង​តំបន់​នោះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូ​បភាព​លើផេកសហព័ន្ធ​ប្រដាល់​

លោក​ រិទ្ធ​ អារុន​ ដែល​ជា​គ្រូ​បង្វឹក​នៅ​ «ក្លឹប​ស្ទឹងត្រង់តេជោគុនខ្មែរ»​ បាន​លើក​ឡើង​ថា​ នៅ​ឯ​តំបន់​នោះ​មិន​មាន​ក្លឹប​ប្រដាល់​នោះ​ឡើយ​។​ ដូច្នេះ​ក្លឹប​ថ្មី​ដែល​ទើប​បង្កើត​នេះ​ជា​ក្លឹប​ទី១​ ហើយ​ដែល​ទើប​បាន​បង្កើត​ក្នុង​តំបន់​ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​នោះ។​

រូ​បភាព​លើផេកសហព័ន្ធ​ប្រដាល់​

គ្រូ​បង្វឹក​ និង​ជា​កីឡាករ​ដែល​មាន​​បទ​ពិសោធ​ច្រើន​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ​មាន​យុវជន​ សិស្ស​សាលា​ និង​ក្មេងៗ​កំព្រា​ជា​​ច្រើន​ចាប់​អារម្មណ៍​ និង​បាន​ចូល​ហ្វឹកហាត់​នៅ​ទៅ​នោះ។​ យុវជន​មួយ​ចំនួន​ហ្វឹកហាត់​ហើយ​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ប៉ុន្តែ​មួយ​ចំនួន​ទៀត​ដែល​កំព្រា​ឪពុក-ម្ដាយ​ ឬ​គ្មាន​ផ្ទះ​សម្បែរ​​បន្ត​សុំ​ស្នាក់​នៅ​ក្នុង​ក្លឹប​តែ​ម្ដង។​

ជា​មួយ​គ្នា​នោះ​ដែរ​ រិទ្ធ អារុណ​ ក៏​បាន​ថ្លែង​អំណរគុន​ដល់​លោក​ ខូវ​ ឆាយ​ ប្រធាន​សហព័ន្ធ​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ សម្ភារ​ហ្វឹកហាត់​ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ដល់ក្លឹប​ «ក្លឹប​ស្ទឹងត្រង់តេជោគុនខ្មែរ»​ ដែល​លោក​កំពុង​បង្ហាត់​នៅ​ពេល​នេះ។​

លោក​ រិទ្ធ អារុណ

បញ្ជាក់​ដែរ​ថា​ ក្លឹប​ប្រដាល់​ «ក្លឹប​ស្ទឹងត្រង់តេជោគុនខ្មែរ»​ ជា​ក្លឹប​ថ្មី​មួយ​ទើប​តែ​បង្កើត​ឡើង​នោះ​ឡើយ​នៅ​ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម។​ ក្លឹប​ថ្មី​នេះ​គឺ​មាន​លោក​ រិទ្ធ​ អារុណ​ កំពុង​មើលការ​ខុសត្រូវ​ និង​បង្ហាត់​សិស្ស​នា​ពេល​បច្ចុប្បន្ន​នេះ។​ យុវជន​ដែល​រស់នៅ​ក្បែរៗ​នេះ​ចង់​ហ្វឹកហាត់​ក៏​អាច​ទាក់ទងទៅ​កាន់​ក្លឹប​ផ្ទាល់​បាន៕​

លោក​ រិទ្ធ អារុណ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម