ព័ត៌មានជាតិ
មតិពលរដ្ឋ៖ យើងគួរតែសប្បាយចិត្តពេលឮថានៅព្រំដែនស្ងប់ស្ងាត់, កងទ័ពយើងកំពុងអនុវត្តបទឈប់បាញ់បានយ៉ាងល្អ
ខ្ញុំឃើញបងប្អូនយើងមួយចំនួនបានបញ្ចេញប្រតិកម្មសម្តែងការមិនសប្បាយចិត្ត ស្រងាកចិត្តនៅពេលដែលអ្នកនាំពាក្យក្រសួងការពារជាតិយើង បានធ្វើសន្និសីទសារព័ត៌មាន ហើយបញ្ជាក់ប្រាប់ថា ស្ថានភាពនៅព្រំដែនយើង មានសភាពស្ងប់ស្ងាត់ ដោយកងទ័ពកម្ពុជាយើងកំពុងអនុវត្តយ៉ាងពេញលេញបទឈប់បាញ់ ខណៈកងទ័ពថៃចេះតែធ្វើសកម្មភាពផ្សេងៗ រកលេសបង្កហេតុ រករឿងកម្ពុជាយើង។ ពិតណាស់ ទោះបងប្អូនមិនសប្បាយចិត្ត ឬយ៉ាងណាក៏ដោយ ក៏នេះបញ្ជាក់ថា បងប្អូនរបស់យើងបានយកចិត្តទុកដាក់ខ្លាំងណាស់ពាក់ព័ន្ធនឹងបញ្ហានៅព្រំដែនកម្ពុជា-ថៃ។ ឯរូបខ្ញុំនេះ ក៏ឈឺឆ្អាល មិនសូវបានដេកពួងដូចបងបងប្អូនដែរ ហើយឈឺចាប់ណាស់ នៅពេលកងទ័ពថៃចូលឈ្លានពានដីយើង ហើយបាញ់ប្រហារសម្លាប់កងទ័ពយើង។

បងប្អូន! ខ្ញុំគិតអ៉ីចេះថា បងប្អូនមានអារម្មណ៍មិនល្អពាក់ព័ន្ធនឹងការលើកឡើងថាស្ថានភាពនៅព្រំដែនស្ងប់ស្ងាត់ ប្រហែលដោយសារតែបងប្អូនបានមើល បានអានព័ត៌មានបំប៉ោងរបស់ថៃច្រើន បងប្អូនប្រហែលជាបានឃើញការចែករំលែកនូវវីដេអូរំលោភបំពាន បង្កហេតុរបស់ពួកទាហានថៃច្រើន និងប្រហែលជាបងប្អូនបានឃើញ បានអានការបង្ហោះព័ត៌មានមិនមានប្រភពច្បាស់លាស់ និងផ្លូវការច្រើន។ បងប្អូន! អ្នកនាំពាក្យការពារជាតិគាត់និយាយថា ស្ថានភាពស្ងប់ស្ងាត់ គឺពិតមែនហើយ។ ហេតុអ្វីបានស្ងប់ស្ងាត់? ព្រោះកងទ័ពកម្ពុជាយើងណាស់ កំពុងតែអនុវត្តបានយ៉ាងពេញលេញទបឈប់បាញ់ដែលបានឯកភាពគ្នា ខណៈដែលថៃដូចបងប្អូនបានឃើញស្រាប់ បង្កតែហេតុម្តងកន្លែងនេះ ម្តងកន្លែងនោះ រាយបន្លាសលួស ជីកលេណដ្ឋាន បាញ់ចម្ពាមមកលើកងទ័ពយើង បហើយដើរជាន់មីនតែវាសោះ វាមកចោទយើង។ល។
ថៃនេះវាចូលចិត្តណាស់បង្កហេតុ ឱ្យវាបង្កហេតុតែវាទៅបងប្អូន! វាធ្វើអ៉ីចឹង ដើម្បីឱ្យកងទ័ពយើងទ្រាំមិនបាន ប្រទូស្តរាយជាមួយវា រហូតឈានដល់ផ្ទុះអាវុធណាមួយនោះ វានឹងចោទយើងថាជាអ្នកបង្កហេតុមុន បាញ់វាមុន មិនគោរពកិច្ចព្រមព្រៀងឈប់បាញ់ វាយកលេសនេះ ដើម្បីបើកការប្រយុទ្ធឈ្លានពានយើងជាថ្មី ព្រោះប៉ះគ្នា៥ថ្ងៃមកនេះ វាមិនអាចធ្វើអ្វីយើងបាន អ៉ីចឹងវាមិនអស់ចិត្ត វាមិនសុខចិត្ត។ បងប្អូននៅចាំអត់ មេភូមិភាគ២ថៃឈ្មោះ Boonsin Padklang ដែលយើងហៅថា បាតឃ្លាំងៗ គាត់ហ្នឹងបាននិយាយថា ចង់វាយយកប្រាសាទតាក្របីរបស់យើង ហើយចង់បិទប្រាសាទតាមាន់ធំរបស់យើង។ បងប្អូន ប្រហែលនៅចាំមេទ័ពមួយទៀតរបស់ថៃហើយដែលនិយាយចង់បបួលខ្មែរយើងវាយគ្នាម្តងទៀត ហើយប្រើពេល៧ថ្ងៃ ដើម្បីដឹងចាញ់ឈ្នះ ដឹងសខ្មៅ។

ឃើញទេបងប្អូន ពួកនេះ ចរិកវាចង់តែធ្វើសង្រ្គាមទេ វាចង់តែឈ្លានពានយើងទេ ទោះមានបទឈប់បាញ់ជាមួយគ្នាក៏ដោយ។ ខ្ញុំនេះ អ្នកព្រះវិហារបងប្អូន ខ្ញុំហ៊ាននិយាយថា ទាំងអស់ហ្នឹង វាសុទ្ធតែជាកល្បិចកល ជាឈុតឆាករៀបចំដោយពួកថៃ អ៉ីចឹង សូមកុំចាញ់បោកវាបងប្អូន។ ថៃចង់បំផ្លាញចោលកិច្ចព្រមព្រៀងឈប់បាញ់ ចង់ហែកចោលកិច្ចព្រមព្រៀងឯកភាពគ្នានៅក្នុងកិច្ចប្រជុំGBC នៅម៉ាឡេស៊ី ដូច្នេះ វាបង្កហេតុគ្រប់បែបយ៉ាង វារាយអន្ទាក់ដាក់យើង ដើម្បីយើងអត់មិនបាន ដាក់វាផូង វាចោទយើង វាចង់បបួលយើងទៅបំពានទាំងអស់តែម្តង។ ថៃនេះ ខូចណាស់បងប្អូន ខូចរកលេខដាក់គ្មានទេ។
អ៉ីចឹងហើយ បងប្អូន ត្រូវសប្បាយចិត្តពេលលឺថានៅព្រំដែនស្ងប់ស្ងាត់ ព្រោះទាហានយើងទៅឈ្លោះជាមួយវា ឱ្យវាឆ្កូតតែវាទៅ។ យើងអត់ចង់បានសង្រ្គាមទេ អត់ចង់បាញ់គ្នាជាមួយថៃទេ ចង់រស់នៅដោយសន្តិភាពជាមួយគ្នា។ បើយើងអ្នកស្រឡាញ់សន្តិភាព យើងគួរតែសប្បាយចិត្តពេលព្រំដែនស្ងប់ស្ងាត់ មិនថាអ៉ីចឹងបងប្អូន។ ជាគ្រូម្នាក់នៅវិទ្យាល័យ និយាយមែនទែនទៅបងប្អូន ខ្ញុំតែងតែប្រាប់ទៅកូនសិស្សខ្ញុំ កុំឱ្យឆ្លេឆ្លា ស្លន់ស្លោ កុំជឿព័ត៌មានតាមហ្វេសប៊ុក តិកតុក ព្រោះក្លែងក្លាយច្រើន នាំឱ្យមិនសប្បាយចិត្ត។ អ្នកជិតខាងខ្ញុំ ក៏ខ្ញុំប្រាប់អ៉ីចឹងដែរបងប្អូន ចេះតែជួយប្រាប់គ្នា កុំឱ្យចាញ់ព័ត៌មានមិនពិត។

បងប្អូន ក្នុងពេលនេះ យើងត្រូវតែជឿជាក់លើរដ្ឋាភិបាល លើកងទ័ពយើង កុំឆ្លាក់ចូលអន្ទាក់របស់ថៃ កុំធ្វើអ្វី កុំនិយាយអ្វីដែលវាមិនចំណេញដល់ស្រុកទេសយើង យើងត្រូវរួមគ្នាជាធ្លុងមួយនៅជាប់ជាមួយរដ្ឋាភិបាលយើង នៅជាប់ជាមួយកងទ័ពយើងបងប្អូន៕

(ពីខ្ញុំ លាង សុខហាច គ្រូបង្រៀននៅវិទ្យាល័យ ក្នុងខេត្តព្រះវិហារ)
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


