ព័ត៌មានជាតិ
កាកបាទក្រហមអន្តរជាតិប្ដេជ្ញាជាមួយកម្ពុជាបន្តជួយជនភៀសសឹកដោយសារជម្លោះតាមព្រំដែន
កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមអន្តរជាតិ បង្ហាញការប្ដេជ្ញាចិត្តក្នុងការរួមគ្នាជួយជនភៀសសឹក ដែលរងគ្រោះដោយសារជម្លោះតាមព្រំដែនកម្ពុជានិងថៃ ដែលជាការឆ្លើយតបទៅនឹងតម្រូវការផ្នែកមនុស្សធម៌។ ការប្ដេជ្ញាចិត្តរបស់ស្ថាប័នមនុស្សធម៌ទាំងពីរនេះបានកើតឡើងនៅក្នុងជំនួបរវាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក Jürg Montani ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ប្រចាំតំបន់អាស៊ី។

ជំនួបដែលបានធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ភាគីទាំងពីរ បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមអន្តរជាតិ និងកាកបាទក្រហមកម្ពុជា នាពេលកន្លងមក ដែលគិតចាប់តាំងពីវត្តមានរបស់កាកបាទក្រហមអន្តរជាតិ នៅកម្ពុជាពីឆ្នាំ១៩៧៩រៀងមក។

ភាគីទាំងពីរ បានលើកឡើងពីកិច្ចសហការ និងការជួយគាំទ្រពីកាកបាទក្រហមអន្តរជាតិដល់កាកបាទក្រហមកម្ពុជា ក្នុងពេលមានជម្លោះប្រដាប់អាវុធតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ និងគូសបញ្ជាក់ពីកិច្ចសហការយូរអង្វែងក្នុងការកសាងសមត្ថភាពត្រៀមបង្ការ និងឆ្លើយតបជួយជនភៀសសឹក ក្នុងពេល និងក្រោយពេលមានជម្លោះប្រដាប់អាវុធ។
ជាការកត់សម្គាល់ មុនជំនួបជាមួយប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃនេះ ប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក៏បានជួបជាមួយលោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ដោយផ្ដោតលើពិភាក្សាលើបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ។

ក្នុងជំនួបនោះ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានអរគុណចំពោះ ICRC ដែលបានបន្តផ្តល់ការគាំទ្រដល់កម្ពុជា ពាក់ព័ន្ធនឹងស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា និងថៃ។ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងស្ថាប័នកាកបាទក្រហមអន្តជាតិឱ្យកាន់តែមានប្រសិទ្ធភាព។
ភាគីទាំងពីរ ក៏បានបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការឆ្លើយតបទៅនឹងតម្រូវការផ្នែកមនុស្សធម៌ ព្រមទាំងរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅក្នុងតំបន់ដែលរងផលប៉ះពាល់៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


