Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌទួលគោក ប្រើប្រាស់ថវិកាអភិវឌ្ឍន៍គម្រោងឆ្នាំ ២០២៥ អ៊ុតកៅស៊ូផ្លូវចំនួន ៦ ខ្សែ

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ​ទួលគោក បាន​ប្រើប្រាស់​ថវិកា​អភិវឌ្ឍន៍​គម្រោង​ឆ្នាំ ២០២៥ ធ្វើការ​ជួសជុល​អ៊ុត​កៅស៊ូ AC ផ្លូវ​ចំនួន ៦ ខ្សែ ក្នុង​មូលដ្ឋាន​ខណ្ឌ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង កាត់​បន្ថយ​ការ​ជន់​លិច​នា​រដូវវស្សា​ខាង​មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ផង​ដែរ​ថា គម្រោង​អភិវឌ្ឍន៍​ឆ្នាំ ២០២៥ ខណ្ឌ​ទួលគោក កំពុង​ដំណើរការ​ជា​បន្តបន្ទាប់​សរុប​មាន អ៊ុត​កៅស៊ូ ​AC ផ្លូវ​ចំនួន ​៦​ ខ្សែ និង​ស្តារ​លូ​ផ្លូវ​ចំនួន​ ៧ ​ខ្សែ ដែល​ត្រូវ​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២៥ នេះ ក្នុង​ការ​ជួសជុល​ចាក់​អ៊ុត​កៅស៊ូ​ AC កម្រាស់​ ៥ ​ស​.​ម ផ្លូវ​ចំនួន ៦​ ខ្សែ ផ្ទៃក្រឡា​សរុប ១៦.២២៦,៥​ ម​២ រួមមាន ៖ ផ្លូវ​លេខ ២២៣ (២៣០-២១៧) បណ្ដោយ ២៩០​ ម៉ែត្រ ទទឹង​ ៨,៥ ​ម៉ែត្រ ផ្ទៃក្រឡា​ ២.៤៦៥ ​ម​២ សង្កាត់​ផ្សារ​ដើម​គរ ​, ផ្លូវ​លេខ​ ២៧១​ ស្ទួន​(២៧១ – ច្រកចូល​សាលា​កូរ៉េ​) បណ្ដោយ ៣៣២​ ម៉ែត្រ ទទឹង​ ៩ ​ម៉ែត្រ ផ្ទៃក្រឡា ​២.៩៨៨​ ម​២ សង្កាត់​ទឹកល្អក់​ទី​ ៣ ,​ ផ្លូវ​លេខ ​២០២ (២៤៥-២៥៣) បណ្ដោយ ២៤៥​ម៉ែត្រ ទទឹង​៨,១​ម៉ែត្រ ផ្ទៃក្រឡា​១.៩៨៤,៥​ម​២ សង្កាត់​ទឹកល្អក់​ទី​៣,​ផ្លូវ​លេខ ​៣១១ (៣១៣-៦០៨) បណ្ដោយ ៣១០ ​ម៉ែត្រ ទទឹង ​៩​ ម៉ែត្រ ផ្ទៃក្រឡា​ ២.៧៩០​ ម​២ សង្កាត់​បឹងកក់​ទី ​២ , ផ្លូវ​លេខ ៣២៧ (៥៩៨-៥៩២) បណ្ដោយ ៣០៤​ ម៉ែត្រ ទទឹង​ ៨​ ម៉ែត្រ ផ្ទៃក្រឡា​ ២.៤៣២​ ម​២ សង្កាត់​បឹងកក់​ទី​ ២ , ផ្លូវ​លេខ​ ៥៩៦ (៣២៧-៥៩២) បណ្ដោយ ៤៣៥​ ម៉ែត្រ ទទឹង​ ៨,២ ម៉ែត្រ ផ្ទៃក្រឡា ​៣.៥៦៧ ​ម​២ សង្កាត់​បឹងកក់​ទី ២។

ជាមួយនេះ លោក​អភិបាលខណ្ឌ សូម​​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ ក៏ដូចជា​អ្នក​​ធ្វើដំណើរ​ឆ្លងកាត់ ក្នុង​អំឡុង​ពេល​អនុវត្ត​គម្រោង ​សូម​មេត្តា​យោគយល់ ​អធ្យាស្រ័យ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើដំណើរ បង្ក​ការ​រំខាន​ដល់​ការ​រស់នៅ ប៉ុន្តែ​ពេល​គម្រោង​នេះ​អនុវត្ត​រួចរាល់ តំបន់​នេះ​អាច​នឹង​ជៀស​ផុត​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង​តែងតែ​លិច​ជា​រៀងរាល់​ឆ្នាំ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម