ព័ត៌មានជាតិ
កម្ពុជាប្រាប់ថៃឱ្យគោរពបទឈប់បាញ់ឱ្យបានសិនចាំនិយាយរឿងដោះមីន
កម្ពុជាបានបញ្ជាក់ទៅថៃថាការដោះមីនមនុស្សធម៌អាចធ្វើទៅបានលុះត្រាតែមានការអនុវត្តបានពេញលេញនូវបទឈប់បាញ់ និងវិលត្រលប់មករកភាពប្រក្រតីឡើងវិញនៅតាមបន្ទាត់ព្រំដែនសិន។ ការបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាត ប្រទេសថៃ។

ក្នុងកិច្ចប្រជុំនោះតំណាងកម្ពុជាមេបញ្ជាការយោធភូមិភាគទី៣ លោកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង បានប្រាប់ទៅ មេបញ្ជាការព្រំដែនច័ន្ទបុរី ត្រាត លោកឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត ថា កិច្ចការដោះមីនមនុស្សធម៌អាចធ្វើទៅបានលុះត្រាតែអនុវត្តន៍បានយ៉ាងពេញលេញនូវបទឈប់បាញ់ និងការវិលត្រលប់មករកប្រក្រតីភាពឡើងវិញតាមបណ្ដោយព្រំដែន។ លោកបានបញ្ជាក់បន្ថែមថាការដោះមីននោះទៀតសោតគឺអាចធ្វើបានតែនៅតំបន់ដែលមានខណ្ឌសីមាច្បាស់លាស់ ឬតំបន់ដេលគ្មានជម្លោះលើខ្សែបន្ទាត់ព្រំដែនដែលមានការឯភភាពគ្នាដោយគណៈកម្មការព្រំដែនចម្រុះនៃប្រទេសទាំងពី (JBC)។
ក្នុងសេចក្ដីប្រកាសព័ត៌មានពីកិច្ចប្រជុំនោះបានសរសេរថា៖ «ដោយសារគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) មិនមានអាណត្តិក្នុងការធ្វើការសម្រេចចិត្តលើកិច្ចការងារដោះមីន ដូច្នេះបញ្ហានេះគួរតឺត្រូវបានយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះដូចដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយ»។

គួរឱ្យដឹងផងដែរថាបន្ទាប់ពីមានបទបាញ់ភាគីថៃបានបន្តបំពានដោយឱ្យទាហានរបស់ខ្លួនដើរល្បាតចូមតំបន់គ្រោះថ្នាក់បណ្ដាលឱ្យជាន់មីនផ្ទុះជាបន្តបន្ទាប់។ ក្រោយជាន់មីននេះថៃបានចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មីលើដីរបស់ខ្លួន ខណៈកម្ពុជាបានបដិសេធដោយថាតំបន់នោះជាចំការមីន និងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


