ព័ត៌មានជាតិ
បេក្ខជនត្រៀមប្រឡងបាក់ឌុបមួយចំនួន នៅខេត្តរតនគិរី ចាប់ផ្តើមទៅរកបន្ទប់ជួលនៅក្បែរមណ្ឌលប្រឡង
សិស្សានុសិស្សមួយចំនួនដែលសិក្សានៅខេត្តរតនគិរី បានត្រៀមខ្លួនជាស្រេចក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយស្វ័យសិក្សាខ្លួនឯង និងចាប់ផ្តើមជិះទៅរកបន្ទប់ជួលជាបណ្តើរៗ នៅក្បែរមណ្ឌលប្រឡង ដើម្បីបង្កលក្ខណៈងាយស្រួល។ សម័យប្រឡងបាក់ឌុប ២៨-២៩ សីហា ២០២៥។ នៅមុនការប្រឡងមកដល់ មានសិស្សមកពីបណ្តាស្រុកនានា ក្នុងខេត្តរតនគិរីបានចាប់ផ្តើមជិះរកបន្ទប់ជួលជាបណ្តើរហើយ នៅក្នុងក្រុងបានលុង ដើម្បីត្រៀមរៀបចំខ្លួនសម្រាប់ការប្រឡងដ៏សំខាន់មួយនេះ។

កញ្ញា កៃ សុខជា ជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យវិរៈជ័យ បានប្រាប់ថា រូបគាត់ និងមិត្តភ័ក្តិស្រីៗរៀនជាមួយគ្នា បានហ្វឹកហាត់ធ្វើលំហាត់ និងទន្ទេញមេរៀនជារៀងរាល់ថ្ងៃ និងបានសម្រេចចិត្តរួមគ្នាទៅរកបន្ទប់ជួលតម្លៃ ៣ម៉ឺនរៀល ដែលមានទីតាំងនៅជិតមណ្ឌលប្រឡង។
កញ្ញាបន្តថា៖«រាល់ថ្ងៃខ្ញុំបានអានមេរៀន រៀនធ្វើលំហាត់ និងរំលឹកមេរៀនឡើងវិញ ដូចជា មុខវិជ្ជា សិក្សាសង្គម ប្រវត្តិសាស្ត្រ ផែនដី ភាសាខ្មែរអានរឿងអក្សរសិល្ប៍ខ្មែរ និងធ្វើតែងសេចក្តី ដោយឡែក គណិតវិទ្យាវិញ ប្អូនមើលរូបមន្តគណិតវិទ្យា រូបវិទ្យា និងបានអានកំណែវិញ្ញាសាផ្សេងជាច្រើន»។ កញ្ញាអះអាងថា នឹងព្យាយាមប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការប្រឡងដើម្បីសម្រេចក្តីស្រមៃដែលបានសិក្សាអស់រយៈពេល ១២ឆ្នាំ»។ សម្រាប់យុវសិស្សរូបនេះ បង្ហាញអារម្មណ៍ថា ភ័យផង អរផង ហើយសង្ឃឹមថា នឹងប្រឡងជាប់។

បេក្ខជនមួយរូបទៀតឈ្មោះ ផូស សិទ្ធ ជនជាតិដើមភាគតិច ក៏បានលើកឡើងដែរថា នៅមុនការប្រឡងមកដល់ បានរៀនធ្វើលំហាត់គណិតវិទ្យា និងបានអនុវត្តធ្វើសំណេរតែងសេចក្តីខ្លះៗ។ ក្រៅពីស្វ័យសិក្សាខ្លួនឯង មិនខុសពីបេក្ខជនខាងលើ លោក សិទ្ធ ក៏បានជិះទៅរកបន្ទប់ជួលមុនការប្រឡងដែរ។ យុវសិស្ស សិទ្ធ បានថ្លែងថា៖« សម្រាប់ខ្ញុំបានត្រៀមធ្វើដំណើរទៅក្រុងបានលុង រកបន្ទប់ស្នាក់នៅឱ្យបានមុន១ថ្ងៃ នៅថ្ងៃទី ២៧ ខែ សីហា ដោយសារការប្រឡងនៅថ្ងៃ២៨-២៩ ខែ សីហា ឆ្នាំ ២០២៥»។
សម្រាប់មន្ទីរអប់រំ យុវជន និង កីឡា ខេត្តរតនគិរី សម្រេចជ្រើសរើសយកវិទ្យល័យ និងអនុវិទ្យាល័យចំនួន ធ្វើជាមណ្ឌលប្រឡងទាំងថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម។ ក្នុងនោះ ថ្នាក់វិទ្យាសាស្រ្តសង្គម ប្រឡងនៅ វិទ្យាល័យសម្តេចឳ សម្តេចម៉ែ វិទ្យាល័យហ៊ុនសែន ភូមិថ្មី។ ចំណែកថ្នាកវិទ្យាសាស្រ្ត ប្រឡងនៅអនុវិទ្យាល័យ ប៊ូ ថង ទេសអន្លុង។

ក្រសួងអប់រំយុវជន និងកីឡា នឹងបិទផ្សព្វផ្សាយបញ្ជីឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ និងបទប្បញ្ញត្តិផ្សេងៗទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅតាមមណ្ឌលប្រឡងនានានៅថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៥ វេលាម៉ោង៩ព្រឹក៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


