Connect with us

ព័ត៌មានជាតិ

អតីត​ពលករមកពីថៃ​ ៣​ នាក់ ​​ប្រាប់ស្ថានភាព​រក​ការងារ​ធ្វើ ខណៈ​ពលករខ្លះមករកការងារ​​ដល់ភ្នំពេញ

បានផុស

នៅ

អតីត​ពលករ​មកពីប្រទេស​​ថៃ​ចំនួន ៣ នាក់ ក្នុង​ខេត្ត​បាត់ដំបង​បានប្រាប់កម្ពុជាថ្មី​ ពី​ការ​ស្វះស្វែង​​រកការងារ​ធ្វើ ដើម្បីដោះស្រាយ​ជីវភាពប្រចាំថ្ងៃ ក្រោយ​វិលត្រឡប់មកពី​ស្រុកកំណើតវិញ។

អ្នកស្រី សួន ធីម ជាអតីតពលករមកពីថៃ​មានស្រុកកំណើត​រស់នៅក្នុងស្រុកមោងឫស្សីខេត្តបាត់ដំបង បានឲ្យកម្ពុជាថ្មី​ដឹង​ថា ក្រោយអ្នកស្រីនិងប្តីត្រឡប់មកពីប្រទេសថៃវិញ ក៏​បានស្វែងរកការងារនៅក្នុងខេត្តបាត់ដំបងរយះពេលជាង ១ អាទិត្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដើរស្វែងរកការងារនេះ​ ក្រៅពីកន្លែង​ហាងកាហ្វេធំៗមួយចំនួនក្នុងខេត្តដែល​ត្រូវការ តែអ្នកស្រីមើលឃើញ​ថាប្រាក់ខែ​​មិនអាចផ្គត់ផ្គត់ផ្គង់គ្រួសារបាន។

អ្ននស្រី​បញ្ជាក់យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​បាន​ស្វះ​ស្វែងរកតាមផេកមន្ទីរការងារ​ខេត្ត​ មានកន្លែងការងារ និងតាមហាងមួយចំនួន តែ​ប្រាក់ខែថោកមិនអាចទទួលយកបាន»។ យ៉ាងណាមិញ អ្នកស្រីនិងប្តី ក៏សម្រេចចិត្ត​ឡើងទៅភ្នំពេញ ពេលទៅដល់ប្រហែល ២-៣ ថ្ងៃ ក៏បានចូលធ្វើការនៅ​រោងចក្រ​កាត់​ដេរសម្លៀកបំពាក់មួយកន្លែង​ ហើយប្រាក់ខែបានជិត ៣០០ ដុល្លារ​ក្នុងម្នាក់ ដែល​សមល្មម​សម្រាប់​ដោះស្រាយ​ជីវភាពគ្រួសារ ហើយ​អ្នកស្រីថាក្រោយ​បាន​ការងារ​ធ្វើ​​នឹង​​មិនចេញ​ទៅណាទៀត​ទេ។

ពលករម្នាក់ទៀតរស់នៅ​ក្នុងស្រុកបាណន់ ខេត្ត​បាត់ដំបងដែល​​សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា ពេលវិលត្រឡប់មកស្រុកកំណើតវិញ​​ក្រៅ​ពី​ធ្វើកសិកម្ម លោកក៏​បានស្វះស្វែងរក​ការងារ​បន្ត​បន្ទាប់។

លោកថា ​ដោយសារ​អាកាសធាតុ​នៅស្រុកកំណើត​មិនទាន់អាចធ្វើការដាំដុះដំណាំ​អ្វីបាន ក៏​បានបន្តស្វែងរកការងារនៅខេត្តផ្សេងមួយ​រយះ។

បើតាមពលកររូបនេះ ពេលនេះលោកបានការងារធ្វើ​នៅខេត្តប៉ៃលិនខាង​ផ្នែក​កសិកម្ម ដោយ​បានប្រាក់កម្រៃគ្រាន់​បើដែរ​គួបផ្សំ​ជាមួយប្រពន្ធ។

ចំណែកយុវជនម្នាក់ជា​អតីតពលករ មានទីលំនៅក្នុងក្រុងបាត់ដំបងបានឲ្យដឹងថា ក្រោយវិលមកស្រុកវិញ ដោយសារតែចង់រកអាជីពក្នុងស្រុក ក៏​បានស្វែងរកការងារក្នុងក្រុងហើយក៏បានចូលចម្រើ​នៅ​ក្នុងហាងមួយកន្លែងជាបណ្តោះអាសន្នទម្រាំស្វែងរកអាជីពផ្ទាល់ខ្លួនបាន នឹងឈប់បំរើក្នុងហាងនោះទៀតហើយ។

ពាក់ព័ន្ធចំនួនពលករក្នុងខេត្តបាត់ដំបង រហូតមកដល់ថ្ងៃនេះ លោក មាស ដារ៉ា ប្រធានមន្ទីរការងារខេត្តបាត់ដំបង​មិនបានឆ្លើយតបសំនួរ​របស់​កម្ពុជាថ្មីនោះទេពីចំនួន​ពលករខ្មែរ​ក្នុងខេត្តបាត់ដំបង ដែលបានត្រឡប់មកស្រុកកំណើតវិញ ហើយខាងមន្ទីរបានរកការងារឲ្យពលករបានប្រហែលប៉ុន្មានភាគរយដែរ ក្រោយពួកគេបាត់បង់ចំណូលក្នុងប្រទេសថៃ បើទោះលោកបានចូលមើលតេលេក្រាមក៏ដោយចុះ។

បើតាមមន្ត្រីអាជ្ញាធរស្រុកមួយចំនួនបានធ្វើការប៉ាន់ស្មានថា ពលករដែលបានត្រឡប់មកស្រុកកំណើតវិញប្រមាណ​ ៧០ ភាគរយ បានចាប់យកមុខរបរកសិកម្មក្នុងស្រុក ដែលពួកគេធ្លាប់បានធ្វើការដាំដុះពីមុនមក ហើយពេលនេះពួកគេបានពង្រឹងឡើងវិញ ជាមួយជំនាញបច្ចេកទេសថ្មីដែលបានចេះដឹងពីប្រទេសថៃ។

ពាក់ព័ន្ធតួលេខពលករក្នុងខេត្តបាត់ដំបង បើយោងតាមការបញ្ជាក់ពីមន្ត្រីច្រកទ្វារកន្លងទៅថ្មីនេះថា មាន​ពលករនៅក្នុងខេត្តបាត់ដំបងដែលបានចេញទៅធ្វើការនៅប្រទេសថៃ ហើយបានវិលត្រឡប់មកស្រុកកំណើតវិញមានប្រមាណ ៨០ មុឺននាក់៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម