Connect with us

ព័ត៌មានជាតិ

លោក សុខ ពុទ្ធិវុធ៖ អាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ឱ្យតែសិស្សមានឆន្ទៈ ចង់សិក្សាពិតប៉ុណ្ណោះ

បានផុស

នៅ

លោក សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការ សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានលើកឡើងថា អាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនចំពោះតែអ្នកដែលមានឆន្ទៈ និងចង់សិក្សាពិតប្រាកដប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសលោក សុខ ពុទ្ធិវុធ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ជាមួយបណ្តាអង្គភាពពាក់ព័ន្ធលើកិច្ចការអាហារូបករណ៍។

សូមគូសបញ្ជាក់ ថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅឆ្នាំសិក្សា២០២៤-២០២៥ និងឆ្នាំសិក្សាបន្តបន្ទាប់ គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត បាន និងកំពុងធ្វើកំណែទម្រង់នីតិវិធីចុះឈ្មោះ និងការផ្គូផ្គងគ្រឹះស្ថានសិក្សាសម្រាប់បេក្ខជន ផ្លាស់ប្តូរទៅជាការអនុវត្តតាមប្រព័ន្ធឌីជីថល ដែលការផ្លាស់ប្តូរតាមបែបឌីជីថលនេះ គឺដើម្បីធានាសុក្រឹតភាពនៃដំណើរការជ្រើសរើសនិស្សិតអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រកបដោយគុណភាព តម្លាភាព យុត្តិធម៌ និងបរិយាបន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម