ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំគ្រូពេទ្យមុនចេញវេជ្ជបញ្ជាប្រើប្រាស់ឱសថប្រឆាំងមេរោគត្រូវគិតគូឱ្យបានច្បាស់លាស់
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់គ្រូពេទ្យ ត្រូវគិតគូឱ្យបានច្បាស់លាស់មុនចេញវេជ្ជបញ្ជាប្រើប្រាស់ឱសថប្រឆាំងមេរោគដើម្បីជៀសវាងអ្នកជំងឺស៊ាំទៅនឹងថ្នាំផ្សះប្រឆាំងមេរោគ។

ថ្លែងក្នុងសិក្ខាសាលាជាតិ ស្តីពីការពង្រឹងការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ នៅមូលដ្ឋានសុខាភិបាល និងការចាប់ផ្តើមជាផ្លូវការ នៃគម្រោងស្រាវជ្រាវបែបអនុវត្ត នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១កញ្ញានេះ នៅសណ្ឋាគារភ្នំពេញ លោករដ្ឋមន្រ្តីបានបន្តថា ភាពស៊ាំនៃមេរោគជាមួយឱសថប្រឆាំងមេរោគនេះ បណ្តាលមកពីការប្រើប្រាស់ឱសថប្រឆាំងមេរោគ មិនត្រឹមត្រូវ ឬលើសតម្រូវការចាំបាច់ដែលទាមទារឱ្យមន្រ្តីសុខាភិបាល ត្រូវចាប់ផ្តើមពីការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ទៅលើបញ្ហានៃការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានត្រឹមត្រូវ ពិសេសត្រូវមានការចូលរូមពីបុគ្គលម្នាក់ៗត្រូវយកចិត្តទុកដាក់ ពិចារណា និងគោរពបទដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវមុនការសម្រេចប្រើប្រាស់ផងដែរ។

លើសពីនេះទៀតការធ្វើការរួមគ្នាជាក្រុមពហុជំនាញ ក្នុងការអនុវត្តសកម្មភាពការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនេះ នឹងជួយដោះស្រាយបញ្ហាភាពស៊ាំពន្យាភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ ការពារផលរំខាន កាត់បន្ថយការចំណាយ និងដើម្បីធានាអំពីលទ្ធផលល្អបំផុតសម្រាប់សុខភាពរបស់អ្នកជំងឺ ដែលព្យាបាលដោយឱសថប្រឆាំងមេរោគ ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្នសង្គម។

លោករដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីត្រូវសិក្សាស្វែងយល់បន្ថែម អំពីបញ្ហាជំងឺឆ្លងដែលមាននៅលើសកលលោក ជាពិសេសនៅក្នុងតំបន់ និងពិភាក្សាទៅលើនិយាមការនៃការព្យាបាលដោយប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគអង់ទីប៊ីយូទិក។ បន្តពិនិត្យ និងធ្វើបច្ចុប្បន្នភាព ពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ទាំងនៅក្នុងសាកលវិទ្យាល័យ និងទាំងក្នុងចំណោមមន្រ្តីសុខាភិបាល ដែលកំពុងបម្រើការងារក្នុងមន្ទីរពេទ្យ។ បន្តការបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាល អំពីការងារការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគ ការបង្ការនិងត្រួតពិនិត្យការចម្លងរោគនិងការធ្វើរោគវិនិច្ឆ័យឱ្យត្រឹមត្រូវដោយផ្អែកលើភ័ស្តុតាងពីមន្ទីរពិសោធន៍ នៅតាមមូលដ្ឋានសុខាភិបាលនិងលើកទឹកចិត្តក្រុមការងារសុខាភិបាល ក្នុងការសហការជាមួយដៃគូពាក់ព័ន្ធនានា បន្តស្រាវជ្រាវរួមគ្នាអំពីបញ្ហាជំងឺឆ្លង និងបញ្ហាភាពស៊ាំនៃមេរោគជាមួយឱសថប្រឆាំងមេរោគ ដើម្បីប្រមូលបានជាធាតុផ្សំបន្ថែមទៀត ជាគុណប្រយោជន៍ទៅដល់ការអនុវត្តន៍កិច្ចការងារប្រចាំថ្ងៃ៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


