ព័ត៌មានជាតិ
ខេត្តរតនគិរី! ទោះសម័យជឿនលឿន ប៉ុន្តែអ្នកភូមិប្រើវិធីបុរាណចងទីងមោងដេញសត្វចាបស៊ីស្រូវ
ទីងមោង គឺជារូបម្យ៉ាងដែលមនុស្សបង្កើតឡើងមកដើម្បីចាំស្រែកដេញចាប និងស្វតផ្សេងដែលមកស៊ីដំណាំ ឬស្រូវជាដើម។ ពេលខ្លះទីងមោង គេដាក់តាំងនៅមុខខាងមុខផ្ទះដេញព្រាយបិសាចដូចដែលចាស់ៗធ្លាប់តំណាលពីមុនមក។
នាបច្ចុប្បន្ននេះ ទោះបីមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា ប៉ុន្តែអ្នកភូមិមួយចំនួននៅក្នុងខេត្តរតនគីរី នៅតែរក្សាទំនៀមទម្លាប់បុរាណ ដោយបានបង្កើតទីងមោងដាក់នៅចំក្នុងចម្ការស្រែដើម្បីដេញសត្វដែលនឹងមកស៊ីស្រូវរបស់ពួកគេដែលជិតប្រមូលផល។

លោក ប៊ុន ថាឡៃ ជនជាតិដើមភាគតិចគ្រឹង រស់នៅក្នុងខេត្តរតនគិរី បាននិយាយថា ជាទម្លាប់ឱ្យតែដល់ពេលរដូវជិតប្រមូលផលស្រូវ តែងចងទីងមោង ឬទៅរកដើមឬស្សីស្រុក ប្រវែង ៥ម៉ែត្រ ធ្វើជាសំឡេងឱ្យលឺខ្លាំង ដើម្បីដេញចាប និងសត្វស៊ីស្រូវ។ លោករៀបរាប់ថា៖«ឱ្យតែដល់រដូវប្រមូលស្រូវនាំគ្នាទៅរកដើមឬស្សីស្រុកមានបំពង់ធំៗ ប្រវែង៥ ម៉ែត្រ មកពុះជ្រែកវាពាក់កណ្តាល រួចយកទៅចងផ្អោបនិងបង្កោលឈើ រួចយកខ្សែក្របីចងមួយចំហៀងឬស្សីជ្រៀកនោះ តខ្សែទៅដល់ផ្ទះដើម្បីទាញវាពីផ្ទះ ឱ្យប៉ះទង្គិចគ្នាលាន់ឮសំឡេងដេញសត្វសេក លលក និងហ្វូងសត្វចាបព្រៃ»។
លោកបញ្ជាក់ ការធ្វើនេះមិនត្រឹមតែ១ កន្លែងនោះទេ ចាំបាច់ត្រូវឱ្យបាន ២ កន្លែង ថែមទៀត រួមផ្សំជាមួយវាយសង្ក័សីចាស់ៗបន្ថែមទៀត ពេលហ្វូងរបស់វាចុះច្រើនម្តងៗ។ លោកថា បើពុំមានវិធីការពារនោះទេសត្វទាំងនោះនឹងចុះមកស៊ីគ្រាប់ស្រូវជិតទុំគ្មានសល់ឡើយ។បើតាមកសិកររូបនេះ៖«ក្រុមគ្រួសារខ្ញុំមានការនឿយហត់នឹងដេញសត្វទាំងនោះពីព្រោះពួកវាចាំតែចុះមកស៊ីស្រូវតាំងពីព្រលឹមដល់យប់ បើយើងមិនមានឧបករណ៍ការពារនេះទេ អត់មានស្រូវប្រមូលទេ»។

បើតាមកសិកររូបនេះ ពេលខ្លះចងអង្រឹងដេកចាំដេញសត្វទាំងនោះតាំងពីព្រលឹមដល់ព្រលប់ក៏មាន ដើម្បីការពារស្រូវរបស់ពួកគេ។
ចំណែកកសិករម្នាក់ទៀត អ្នកស្រី ឡុង ទ្រឿង រស់នៅស្រុកវើនសៃ ដែលបានដាំស្រូវចម្ការប្រមាណ ១ហិកតា បានថ្លែងថា ក្រុមគ្រួសារចាប់ផ្តើមដាំស្រូវ ចាប់ពីខែឧសភា ដែលគ្រោងប្រមូលផលនៅខែវិច្ឆិកា។ ប៉ុន្តែអំឡុងខែសីហានេះ សត្វចាប ឬសត្វផ្សេងៗ ចេះតែមកស៊ីគ្រាប់ស្រូវដែលជិតទុំ ។ អ្នកស្រីថា ៖«នៅពេលស្រូវចេញគ្រាប់មក ស្រាប់តែមានហ្វូងសត្វចាបព្រៃ រាប់រយ ហើរមកពីព្រៃភ្នំមកចុះក្នុងចម្ការ ពួនសម្ងំស៊ី ឃើញដូច្នោះ ខ្ញុំនាំកូននិងប្តី ធ្វើទីងមោងដេញសត្វទាំងនោះនោះ»។

ខេត្តរតនគិរី ជនជាតិដើមភាគតិច និយមដាំស្រូវមានពីរប្រភេទ គឺស្រូវចម្ការ និងស្រូវស្រែ ។ ស្រូវចម្ការមានរយៈពេល៣ខែ ទើបដល់ពេលត្រូវវាទុំ ហើយប្រមូលផល។ នៅអំឡុងពេលដែលវាចាប់ផ្តើមផើបដាក់គ្រាប់ សត្វចាបព្រៃហើរពីព្រៃភ្នំ ទាំងហ្វូងៗ មកដេកចាំជញ្ជក់ស៊ី រហូតដល់ស្រូវទុំតែម្តង៕
អត្ថបទ៖ ខៀវ ចាប
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


