Connect with us

ព័ត៌មានជាតិ

សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជួបសិក្សាឈ្វេងយល់ពីសភាពការណ៍ថ្មីៗ ជាមួយរដ្ឋបាលខេត្តស្វាយរៀង

បានផុស

នៅ

នៅព្រឹកទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សា និងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញជួបក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកស្រី មាន សំអាន ប្រធានប្រតិភូក្រុមសមាជិកព្រឹទ្ធសភា ដេីម្បីជួបសិក្សាឈ្វេងយល់ អំពីសភាពការណ៍ថ្មីៗ ជាមួយរដ្ឋបាលខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនេះ អភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី មាន សំអាន ប្រធានក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងគណៈប្រតិភូ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញចុះមកបំពេញបេសកកម្មការងារ ដើម្បីឈ្វេងយល់អំពីសភាពការណ៍ដែលកើតមាន នៅសមរភូមិព្រំដែនប្រទេសកម្ពុជា និងប្រទេសថៃដែលពាក់ព័ន្ធ នៅក្នុងខេត្តស្វាយរៀងនាពេលនេះ។ លោកថា ទាំងនេះ បានបង្ហាញឲ្យឃើញពីការគិតគូរយកចិត្តដាក់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការឆ្លើយតប និងដោះស្រាយចំពោះផលប៉ះពាល់នានា ជាពិសេសគឺប្រក្រតីភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ យុទ្ធជនជួរមុខ និងក្រុមគ្រួសារ ដែលបណ្តាល និងជះឥទ្ធិពល ពីស្ថានភាពជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ នាពេលកន្លងមក ។

លោកបន្ថែមថា សភាពការណ៍ ជារួមនៅក្នុងខេត្តស្វាយរៀងមានដំណើរការជាប្រក្រតីភាពធម្មតា ទាំងនៅក្នុងការធានានិរន្តរភាព នៃការផ្តល់សេវាសាធារណៈទាំងសេវាសំណូមពរ និងសេវាតម្រូវការ ការថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ការដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ ការកសាងសមិទ្ធផលជារូបវន្តនានា ការធ្វើទំនាក់ទំនង និងសហប្រតិបត្តិការជាមួយ ខេត្តជាប់ព្រំដែន នៃប្រទសជិតខាង និងការផ្លាស់ប្តូរពាណិជ្ជកម្មមានភាពល្អប្រសើរ ហើយសកម្មភាពវិនិយោគឯកជនក៏នៅតែមានសន្ទុះ និងបោះជំហានទៅមុខ និងមានវឌ្ឍនភាពជាវិជ្ជមានគួរឲ្យកត់សម្គាល់ផងដែរ៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម