ព័ត៌មានជាតិ
រដ្ឋាភិបាលប្រើមធ្យោបាយការទូត៦ ប្រឆាំងការឈ្លានពានពីថៃនៅអូរជ្រៅ ខេត្តបន្ទាយមានជ័យ
រាជរដ្ឋាភិបាលកម្ពុជាបានប្រើមធ្យោបាយគ្រប់រូបភាពដើម្បីប្រឆាំងទៅនឹងប្រទេសថៃដែលបានចូលរាយលួសបន្លាយកផ្ទះពលរដ្ឋនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមានក្នុងនោះរួមមានការតវ៉ាផ្លូវទូត ការប្រជុំគណៈកម្មការព្រំដែន យន្តការស្នងការសិទ្ធិមនុស្ស និងការផ្ដល់ព័ត៌មានទៅមេដឹកនាំពិភពលោកពីការបំពានរបស់ថៃ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីយន្តការទូតរបស់កម្ពុជាស្របតាមច្បាប់អន្តរជាតិចំនួន៦ដែលរួមមាន ការធ្វើកំណត់ទូតត៉វាចំនួន៣លើកទៅថៃ និងមានការនាំអង្គទូតនិងភ្នាក់ងារសហប្រជាជាតិចុះទៅមើលផលប៉ះពាល់ផ្ទាល់ ការប្រជុំជាមួយថៃពាក់ព័ន្ធនឹងព្រំដែនតាមរយៈ GBC និងJBC។ ការធ្វើកំណតទូតតវ៉ា៣លើកទៀតក្នុងនាមគណៈកម្មការ JBC ទៅថៃ ការធ្វើលិខិតតវ៉ារបស់រដ្ឋបាលខេត្តចំនួន២លើក។
អ្នកនាំពាក្យបន្ថែមថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដាក់ញាត្តិជាបន្ទាន់ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អាយឆា និងស្ថាប័នសិទ្ធិមនុស្សឯរាជ្យផ្សេងទៀត ខណៈនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានប្រើប្រាស់យន្តការទូតគ្រប់ជំនួបជាមួយមេដឹកនាំបរទេស ដើម្បីរកដំពោះស្រាយចំពោះការការឈ្លានពាននេះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា៖ «ការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីគឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីអតីតកាលនៅពេលបច្ចុប្បន្ន និងតទៅអនាគត»។

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះក៏មានហេតុការណ៍ប៉ះទង្គិចពាក្យសំដីរវាងពលរដ្ឋខ្មែរនិងទាហានថៃផងដែរនៅឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីថៃបានប៉ុនប៉ងឈ្លានពានចូលដីកម្ពុជាជាថ្មីទៀត។
កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានផ្ញើលិខិតមួយច្បាប់ទៅអភិបាលខេត្តស្រះកែវ ប្រទេសថៃលោក បរិញ្ញា ពោធិ៍សាត់ ដោយបានលើកឡើងថា ខេត្តស្រះកែវកំពុងធ្វើសកម្មភាពបំពានដល់អនុសារៈយោគយល់គ្នាឆ្នាំ ២០០០ កិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិកា ព្រំដែនទូទៅកម្ពុជា-ថៃ(GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងប្រទេសទាំងពីរហើយ។ ការផ្ញើលិខិតជាថ្មីនេះគឺបន្ទាប់ពីលោក បរិញ្ញា ពោធិ៍សាត់ បានប្រកាសកាលពីថ្ងៃច័ន្ទ ទី១ ខែកញ្ញា ឱ្យពលរដ្ឋថៃទៅយកដីដែលថៃឈ្លានពានយកនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សកម្មភាពឈ្លានពានរបស់ថៃនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានចាប់ផ្ដើមតាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥មក ដែលបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងអាស្រ័យផលលើដីនោះតាំងពីយូរមកហើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


