Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក ជួសជុលផ្លូវជង្ហុកសំបុកមាន់ដែលតែងបង្កគ្រោះថ្នាក់ដល់ អ្នកដំណើរ

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌ​ទួលគោក ធ្វើការ​ជួសជុល​ផ្លូវ​ជង្ហុក​សំបុក​មាន់​ដ៏​ធំ​ដែល​តែងតែ​បង្ក​ការ​រំខាន​ដល់​អ្នក​ធ្វើ​ដំណើរ ក្រោយ​ទទួល​បាន​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំង​ជង្ហុក​ខាង​លើ​ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ២៣០ កែង ២២៣ ជិត​ស្តុក​ក្បាល​មាន់ចែ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

ជង្ហុក​ទាំង​អស់​នេះ តូចៗ នោះ​ទេ តែ​ដោយសារ​មាន​ភ្លៀង​ធ្លាក់ ក៏​មាន​ទឹក​ដក់​កើត​ជា​ជង្ហុក​ធំ​ទៅៗ។ ជង្ហុក​ទាំងនេះ តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​មើល​មិន​ឃើញ​ធ្លាក់​ដួល​ផង​ដែរ។ នៅ​ពេល​ឃើញ​មាន​អ្នក​ដួល​ច្រើន ប្រជាពលរដ្ឋ​បាន​យក​ដី ឬ កម្ទេច​ថ្ម ទៅ​ចាក់​បំពេញ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​អ្នក​ដួល តែ​មិនយូរប៉ុន្មាន ជង្ហុក​មួយ​នេះ​ក៏​មក​ជា​សភាព​ដើម​វិញ។

ប្រជាពលរដ្ឋ និង​អ្នកដំណើរ បាន​សម្ដែង​ក្ដី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន នៅ​ពេល​ពួកគាត់​សំណូមពរ​សុំ​ឲ្យ​ជួសជុល​ជង្ហុក​នេះ មិនយូរប៉ុន្មាន​ក៏​ឃើញ​មាន​ការ​អ៊ុត​កៅស៊ូ​បាន​យ៉ាង​ស្អាត ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ។

ជាមួយ​នេះ អាជ្ញាធរ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ប្រសិន​បើ​ឃើញ​មាន​ផ្លូវ​ខូចខាត​ក្នុង​មូលដ្ឋាន សូម​រាយការណ៍​មក​កាន់​អាជ្ញាធរ​ជាបន្ទាន់ ដើម្បី​ធ្វើការ​ជួសជុល​សម្រួល​ការ​ធ្វើ​ដំណើរ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម