ព័ត៌មានជាតិ
ក្មេងប្រុស-ស្រី ៣ នាក់លង់ទឹកស្លាប់ពេលចុះទៅរាវលៀស
ក្មេងប្រុស ស្រីចំនួន ៣ នាក់បានលង់ទឹកស្លាប់ពេលចុះទៅរាវលៀសក្នុងរណ្តៅដីមួយកន្លែងស្ថិតនៅភូមិដើមចំរៀក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត កាលពីរសៀលថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា កុមាររងគ្រោះទាំង៣នាក់ មានឈ្មោះ ហង់ ស្រីតី អាយុ ១៣ឆ្នាំ យុវតី សុង រតនា អាយុ១៣ ឆ្នាំ និងក្មេងប្រុស ហង់ ទី អាយុ៩ឆ្នាំ អ្នកទាំងបីមានទីលំនៅ ភូមិជ្រោះអូតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។

សមត្ថកិច្ចបានរៀបរាប់ទៀតថា កាលពីវេលាម៉ោង៤៖៤០នាទី រសៀលថ្ងៃទី០៨ ខែមេសា នគរបាលមូលដ្ឋានបានទទួលដំណឹងថាមានក្មេងប្រុសស្រី៣នាក់បានលង់ទឹកស្លាប់ក្នុងរណ្តៅដីមួយកន្លែងបន្ទាប់ពីពួកគេបានចុះរាវលៀសនៅទីនោះ។
ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុ សហការជាមួយប្រជាពលរដ្ឋ និងសាច់ញាតិកុមាររងគ្រោះចុះរាវរកទើបប្រទះឃើញកុមារាកុមារីទាំង៣នាក់ជាបន្តបបន្ទាប់តែពួកគេបានស្លាប់អស់ទៅហើយ។

ប្រភពដដែលបានបញ្ជាក់ថា តាមរយៈការធ្វើកោសល្យវិច្ច័យពីមន្ត្រីជំនាញបច្ចេកទេសឃើញថាកុមារទាំងបីនាក់ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយក៏ប្រគល់សពកុមាររងគ្រោះទាំង៣ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


អត្ថបទ៖សេង ណារិទ្ធ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ