ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ប្រមុខដឹកនាំប្រទេសតែងតែគិតគូរពីសុខទុក្ខកងទ័ពកម្ពុជា ទាំងជួរក្រោយ និងជួរមុខ ក្នុងកាតព្វកិច្ចការពារបូរណភាពដែនដី
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងកាតព្វកិច្ចការពារបូរណភាពដែនដីដែលកំពុងមានការឈ្លានពានពីសំណាក់កងទ័ពសៀម។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងពេលអញ្ជើញសួរសុខទុក្ខលោកឧត្ដមសេនីយ៍ឯក ពៅ ផារី នៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ ៩ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥។

គួររំលឹកផងដែរថា លោកឧត្ដមសេនីយ៍ឯក ពៅ ផារី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយរងសេនាធិការចម្រុះ កងខេមរភូមិន្ទ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន បន្ទាប់ពីទទួលបានជោគជ័យ នៃការវះកាត់ ជំងឺដុះគ្រួសក្នុងប្រមាត់ នាពេល កន្លងមកថ្មីៗ នេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យព្រះកេតុមាលា។

សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ ព្រមទាំងក្រុមគ្រួសារ ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់កងទ័ព។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានទទួលការផ្ដាំផ្ញើរលោកឧត្តមសេនីយ៍ឯក ពៅ ផារី ដើម្បីថ្លែងអំណរគុណសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការយកចិត្តទុកដាក់កងទ័ព ហើយជូនពរឲ្យ សម្ដេចទាំងពីរ ទទួលបាននូវសុខភាពល្អ បន្តដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសរសើរចំពោះកងកម្លាំងទ័ពទាំងអស់ដែលបានធ្វើការលះបង់ខ្ពស់ដោយភាពអង់អាច និងឆន្ទៈមោះមុតក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ។ សម្តេច ក៏បានជូនពរឲ្យ លោកឧត្តមសេនីយ៍ឯក ពៅ ផារី ឆាប់បានជាសះស្បើយពីជំងឺ និងវិលត្រឡប់ចូលបម្រើការងារជាធម្មតាវិញ៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


