ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប ចុះពិនិត្យជំនន់ទឹកភ្លៀង នៅក្រុងសៀមរាប ស្រុកពួក និងស្រុកអង្គរធំ
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ប្រាក់ សោភ័ណ អភិបាលខេត្ត និងអភិបាលរងខេត្តបានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក ចុះពិនិត្យផ្ទាល់ពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ស្រុកពួក ស្រុកអង្គរធំ និងភូមិសាស្ត្រស្រុកមួយចំនួនទៀត ក្នុងខេត្តសៀមរាប។

ចំពោះក្រុង ស្រុក ដែលរងផលប៉ះពាល់ខ្លាំងរួមមាន ក្រុងសៀមរាប ស្រុកពួក និងស្រុកអង្គរធំ ដែលធ្វើឲ្យមានជំនន់ទឹកភ្លៀង បានប៉ះពាល់នៅផ្លូវជាតិ និងផ្សារស្រុកពួក ព្រមទាំលំនៅដ្ឋានប្រជាពលរដ្ឋខាងលើនោះផងដែរ ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ។

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែកញ្ញា រដ្ឋបាលខេត្តសៀមរាប ក៏បានចេញសេចក្តីជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការ ពីស្ថានភាពអាកាសធាតុ និងការបង្ការ តាមដាន គ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ និងបង្ការគ្រោះថ្នាក់លង់ទឹក ក្នុងភូមិសាស្ត្រ ក្រុង ស្រុក ខេត្តសៀមរាប ដែលទទួលរងឥទ្ធិពលប្រព័ន្ធវិសម្ពាធ គួបផ្សំនឹងឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង។ រដ្ឋបាលខេត្ត បានណែនាំឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ អប់រំកូនចៅឱ្យបានល្អ កុំឱ្យលេងនៅក្បែរទីតាំងដែលមានទឹកហូរខ្លាំង និងប្រុងប្រយ័ត្នខ្ពស់លើការធ្វើដំណើរតាមផ្លូវទឹក។
បន្ថែមពីនេះ រដ្ឋបាលខេត្តសៀមរាប ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ តាមដាន ពិនិត្យ និងរៀបចំផែនការអន្តរាគមន៍ទាន់ពេលវេលាក្នុងករណីចាំបាច់ត្រូវជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាពដោយប្រការណាមួយ។ជាមួយគ្នានេះ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ពលរដ្ឋពីអនាម័យ ចៀសវាងឆ្លងជំងឺផ្សេងៗ៕
ដោយ៖ គឿន វេត



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


