ព័ត៌មានជាតិ
រដ្ឋលេខាធិការដ្ឋានកិច្ចព្រំដែន ហៅថៃឱ្យយកបញ្ហាព្រំដែនមកដាក់ក្នុងកិច្ចប្រជុំជាជាងដើរនិយាយផ្ដេសផ្ដាសបង្កជម្លោះ
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានដង្ហោយហៅឱ្យភាគីថៃ យកបញ្ហាព្រំដែនដែលមិនទាន់បានកំណត់ច្បាស់លាស់ទៅជជែកនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ជាជាងដើរនិយាយផ្ដេសផ្ដាសបង្កជម្លោះឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មាន ចេញនៅថ្ងៃទី២៥ ខែកញ្ញា នេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានតវ៉ា និងសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះ សេចក្តីរាយការណ៍ថ្មីៗនេះ ដែលគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំង កាសែត The Nation Thailand ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន ១៧ ស្ថិតនៅតាមបណ្តោយព្រំដែន ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង រួមទាំងតំបន់ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលស្ថិតនៅទល់មុខនឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចាត់ទុកការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត គឺជាការគំរាមអនុវត្តដោយបង្ខំនូវការខណ្ឌសីមាលើដីជាក់ស្តែងដោយឯកតោភាគី ដែល រំលោភលើខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ (MOU ២០០០) ជាពិសេស រំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ហើយអាចបំផ្លាញលទ្ធផលនិងកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងការចរចានាពេលបច្ចុប្បន្ន និងទៅអនាគតរបស់ JBC នៃភាគីទាំងពីរ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន វាយតម្លៃថា សកម្មភាពឯកតោភាគីរបស់ភាគីថៃ គឺជាការបង្កហេតុ ដែលអាចនាំឱ្យមានភាពតានតឹងកើនឡើងនៅតាម ព្រំដែន និងជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥, លទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និង លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ជាពិសេសបំពាន លើកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងការទប់ស្កាត់រាល់សកម្មភាពដែលធ្វើឱ្យខូច ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កឱ្យមានការយល់ច្រឡំ បង្កើនភាពតានតឹងនៅតាមព្រំដែន ឬ ពង្រីកវិសាលភាព និងទំហំនៃជម្លោះ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គូសបញ្ជាក់ប្រាប់ភាគីថៃម្ដងទៀតថា៖«ការងារវាស់វែង និងខណ្ឌសីមាព្រំដែន គឺស្ថិតនៅក្រោមសមត្ថកិច្ចផ្តាច់មុខរបស់ JBC JBC នៃប្រទេសទាំងពីរ ដោយគ្មានយន្តការ ឬស្ថាប័នផ្សេងណាមួយមានសមត្ថកិច្ចលើកិច្ចការនេះឡើយ។ ក្នុងន័យនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមអំពាវនាវឱ្យភាគីថៃលើកយកបញ្ហាខាងលើនេះមក ដោះស្រាយតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលគ្រោងរៀបចំកិច្ចប្រជុំ នាពេលដ៏ឆាប់ខាងមុខ។»។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំ និង ឥតងាករេ ក្នុងការដោះស្រាយការងារវាស់វែង និងខណ្ឌសីមាព្រំដែន ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពដោយភាគីទាំងពីរ។
កម្ពុជានិងថៃមានគម្រោងដើម្បីប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ លើកទី៧ នៅក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ ទោះជាយ៉ាងណាកិច្ចប្រជុំនេះត្រួវបានពន្យារទៅខែតុលាវិញ៕
អត្ថបទដោយ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


