Connect with us

ព័ត៌មានជាតិ

ស្រា​បុរាណ​ខ្មែរ​នេះ​ អាច​លក់​មួយ​ដប​បាន​តម្លៃ ៨៩ ដុល្លារ

បានផុស

នៅ

សិប្បកម្ម​ក្នុង​ស្រុក​មួយ​មានមូលដ្ឋានមកពី​ខេត្ត​ប៉ៃលិនបាន​ផលិត​កែច្នៃ​ស្រា​ចម្រាញ់​ចេញ​ពី​មើម​រុក្ខជាតិឱសថ ​​ទទួល​បាន​ការ​គាំទ្រ​​រហូត​អាច​លក់​បាន​តម្លៃ​​មួយ​ដប ៨៩ ដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ឹម ម៉េងទ្រី ម្ចាស់​សិប្បកម្ម​ខ្មែរ​ម៉េងទ្រី ៩៩៩ បាន​ប្រាប់​ថា ស្រា​ដែល​​សិប្បកម្ម​ផលិតនេះ​​គ្មាន​ជាតិ​អាកុល​នោះ​ទេ ​ដោយ​ផ្សំ​ពី​មើម​រុក្ខជាតិ​​ឱសថ​ជា​ជំនួយ​ដល់​សុខភាព​រាយ​កាយ​សម្រាប់ការ​ទទួលទាន​។

ដោយសារ​មើល​ឃើញ​ពី​អត្ថប្រយោជន៍​នៃ​រុក្ខជាតិ​ធម្មជាតិ​មាន​ប្រយោជន៍​ដល់​សុខភាព​រាងកាយ ទើប​ម្ចាស់​សិប្បកម្ម​ខ្មែរ​ម៉េងទ្រី ៩៩៩ កែច្នៃ​ផលិត​​ស្រា​បុរាណ​ដែលមានឈ្មោះ​ថា «ស្រាបូរាណ 5 ធាតុ ក្រមុំ 30» ​សម្រាប់​បម្រើ​តម្រូវការ​បុរស​ស្រ្តី​ពេញវ័យ។ ​​ម្ចាស់​សិប្បកម្មវ័យជិត ៦០ ឆ្នាំ​​រូបនេះអះអាង​ថា ស្រប​ពេល​ទទួល​បាន​ការ​គាំទ្រ​​យ៉ាង​ច្រើន បច្ចុប្បន្ន​ការ​ផលិត​​នៅ​មានកម្រិត​​មិន​ទាន់​អាច​បំពេញ​តាម​តម្រូវការអតិថិជន​បាន​គ្រប់គ្រាន់​នៅឡើយទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម