ព័ត៌មានជាតិ
អាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់បរិវេណផ្សារសែនមនោរម្យ ក្រោយអាជីវករផ្សាររំលោភចំណីផ្លូវដាក់លក់ទំនិញ
ខេត្តមណ្ឌលគិរី៖ មន្ត្រីជំនាញនៃក្រុមលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពក្រុងសែនមនោរម្យ នៅថ្ងៃទី ០១ ខែតុលានេះ បានចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយនៅបរិវេណផ្សារសែនមនោរម្យ ដោយសារអាជីវករមួយចំនួនដាក់តាំងលក់ទំនិញអត់មានសណ្តាប់ធ្នាប់ ធ្វើឱ្យប៉ះពាល់សោភណ្ឌភាព និងកកស្ទះចរាចរណ៍។ ការចុះត្រួតពិនិត្យនេះ បន្ទាប់ពីទទួលបានសំណូមពីប្រជាពលរដ្ឋដែលនិយមដើរទិញទំនិញនៅផ្សារនេះ ដោយលើកឡើងថា អាជីវកខ្លះរំលោភចំណីផ្លូវសាធារណៈដាក់តាំងលក់ទំនិញអត់មានសណ្តាប់ធ្នាប់។

លោក មាស ចន្នី អភិបាលរងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មី ឱ្យដឹងថា ជារៀងរាល់ខែម្តង ក្នុងនាមគណៈបញ្ជាការឯកភាពក្រុង តែងតែដឹកនាំកម្លាំងចុះត្រួតពិនិត្យទាំងក្នុងផ្សារ និងបរិវេណជុំវិញ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ផ្សារឱ្យមានសោភណភាព និងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋដែលនិយមដើរផ្សារឱ្យមានភាពទូលាយ។ លោកបញ្ជាក់ថា ប្រតិបត្តិការចុះត្រួតពិនិត្យលើកនេះ អាជ្ញាធរបានដកហូតសម្ភាររបស់អាជីវករមួយចំនួនដែលដាក់លក់សំពីងសំពោង មានភាពរញ៉េរញ៉ៃដែលធ្វើឱ្យប៉ះពាល់ដល់សោភណភាព និងរបៀបរៀបរយសណ្ដាប់ធ្នាប់ផ្សារ។

លោកគូសបញ្ជាក់ថា៖« អាជ្ញាធរមិនបានប៉ះពាល់ ឬដកហូតទ្រព្យសម្បត្តិ ដូចជាបន្លែ ផ្លែឈើ ត្រីសាច់ អាជីវករនោះឡើយ អ្វីដែលបានដកហូតនោះដូចជាសំបកឡាំង កេសស្នោ កញ្ច្រែងជ័រ ជើងឆ័ត មួយចំនួនតែប៉ុណ្ណោះ និយាយរួមសម្ភាររំលោភចិញ្ចើមផ្លូវ»។ លោកបន្តថា ការដកហូតនេះ ដើម្បីជាការក្រើនរំលឹក និងព្រមានដល់អាជីវករផ្សេងទៀតកុំឱ្យយកគំរូតាម ពោលចៀសវាងរំលោភផ្លូវសាធារណៈដាក់លក់ទំនិញរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់សោភណភាពផ្សារ និងអនាម័យ។
បើតាមអភិបាលរងក្រុង ទោះបីជាអាជ្ញាធរមានផែនការរៀបចំសណ្តាប់ធ្នាប់ជារៀងរាល់ខែម្តង និងបានចុះអប់រំណែនាំជារឿយៗក្តី ប៉ុន្តែអាជីវករមួយចំនួនតួចនៅតែឆ្លៀតឱកាសបំពានចំណីផ្លូវសាធារណៈដាក់លក់ទំនិញផ្ទាល់ខ្លួន។

លោកបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរក្រុងនៅតែបន្តអប់រំផ្សព្វផ្សាយទៅដល់ពួកគាត់ឱ្យយល់ដឹងកាន់តែច្បាស់អំពីលក់ដូរមានសណ្ដាប់ធ្នាប់ និងសោភណភាព ដើម្បីទីក្រុងស្អាតស្អាតសេវាល្អ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តក្នុងខេត្តមណ្ឌលគិរីបន្ថែមទៀត៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


