Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ គ្រោងរៀបចំពិព័រណ៍ការងារនៅខេត្តធំៗចំនួន៥ ដើម្បីផ្ដល់ឱកាសការងារជាង ៨ម៉ឺនកន្លែដល់ពលករទើបត្រលប់មកពីប្រទេសថៃ

បានផុស

នៅ

ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន៥ ដើម្បីផ្ដល់ឱកាសការងារជាង៨ម៉ឺនកន្លែង ជូនពលករខ្មែរទើបត្រលប់មកពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍នេះ គ្រោងរៀបចំនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា, នៅខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា, នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា, ខេត្តព្រៃវែង និងខេត្តកំពង់ធំ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា។

ឱកាសការងារសរុបចំនួន ៨៤ ៧៦៧កន្លែង ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម, សេវាកម្ម និងកសិកម្ម នឹងត្រូវផ្ដល់ជូនបងប្អូនអតីតពលករខ្មែរត្រលប់មកពីថៃ ក៏ដូចជាយុវជនកំពុងស្វែងរកការងារធ្វើ ដោយពួកគាត់អាចដាក់ពាក្យ និងអាចសម្ភាសការងារភ្លាមៗ ដោយមិនចាំបាច់រង់ចាំឡើយ។ សម្រាប់ព័ត៌មានបន្ថែមពលករខ្មែរ និងយុវជន អាចទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈលេខទូរស័ព្ទ Hotline ១២៩៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម