ព័ត៌មានជាតិ
របាយការណ៍៖ ពលរដ្ឋខេត្តមណ្ឌលគិរី កើនដល់ជាង ១០ម៉ឺននាក់ ជាមធ្យមពលរដ្ឋរកប្រាក់ចំណូលជាង ២ ០០០ ក្នុងមួយឆ្នាំ
យោងតាមរបាយការណ៍របស់មន្ទីរផែនការ ខេត្តមណ្ឌលគិរី បង្ហាញថា គិតពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ រយៈពេល៤ឆ្នាំចុងក្រោយនេះ មានប្រជាពលរដ្ឋរស់នៅទូទាំងខេត្តសរុបចំនួន ១០៦ ៤៤០ នាក់ ស្មើនិង ២៦២ ៦៨៥ គ្រួសារ ក្នុងនោះប្រុសមានចំនួន ៥៤ ០៦០នាក់ និងស្រី មានចំនួន ៥២ ៣៨០ នាក់ កើនឡើង ៦,១៩% និងមានជនជាតិដើមភាគតិត ៤៣ ១០១ នាក់ ស្មើ ១០ ០៥៦គ្រួសារ។

ខេត្តមណ្ឌលគិរី មានផ្ទៃដីសរុប ១៤ ២៨៨ គីឡូម៉ែត្រការ៉េ ដែលមានផ្ទៃដីធំជាងគេបើប្រៀបនិងខេត្តដ៏ទៃទៀតស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា និងមានចម្ងាយប្រមាណ ៤០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តមួយនេះមានសក្តានុពលលើវិស័យទេសចរណ៍ និងអំណោយផលលើវិស័យកសិកម្មដោយសារដីមានជីវជាតិ។

ទន្ទឹមនឹងនោះ ដោយសារខេត្តមណ្ឌលគិរី ពឹងផ្អែកទៅលើមុខរបរកសិកម្ម និងវិស័យទេសចរណ៍ ប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបានមធ្យម(GDP)ក្នុងម្នាក់ចាប់ពី ២ ១២២ ដុល្លារ ក្នុងមួយឆ្នាំផងដែរ។

បើតាមរបាយការណ៍មន្ទីរផែនការខេត្ត សម្រាប់ក្រុង-ស្រុកទូទាំងខេត្តដែលពលរដ្ឋរស់នៅច្រើនជាងគេ គឺនៅស្រុកកែវសីមាដែលមានប្រជាជនចំនួន ៣០ ២៧៩នាក់ ស្រី ១៤ ៧២៩នាក់ នៅស្រុកកោះញែក មានប្រជាជន ២៩ ០៦៩នាក់ ស្រី ១៤ ៣៧៩នាក់ នៅស្រុកពេជ្រាដា មានពលរដ្ឋចំនួន២៣២៤១ ស្រី១១ ២៨៣នាក់ នៅក្រុងសែនមនោរម្យ មានពលរដ្ឋចំនួន១៦ ៦៥៩ នាក់ស្រីចំនួន ៨ ២៧៣នាក់ និងស្រុកអូររាំង ដែលមានប្រជាពលរដ្ឋតិចជាងគេត្រឹម ៧ ១៩២ នាក់ និងស្រី ៣ ៧១៦ នាក់ប៉ុណ្ណោះ ៕
អត្ថបទ៖ រៀម សុខហេង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


