Connect with us

នយោបាយ

បណ្ឌិត សូ ណារ៉ូ ៖មុនចាកចេញពីកម្ពុជា ប្រធានាធិបតីចិន បានបន្សល់ទុកនូវមរតកសំខាន់ៗចំនួន៣ ជូនប្រជាជនកម្ពុជា

បានផុស

នៅ

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោកបណ្ឌិត សូ ណារ៉ូ បានគូសរំលេចឱ្យដឹងពីមរតកលេចធ្លោចំនួន៣ចំណុចដែលលោក ស៊ី ជីនពីង ប្រធានាធិបតីចិនបានបន្សល់ទុកជូនប្រជាជនកម្ពុជានៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋចំនួន២ថ្ងៃនៅក្នុងប្រទេសកម្ពុជា។ សម្រាប់លកបណ្ឌិត សូ ណារ៉ូ មរតកទាំង៣ចំណុចនេះ គឺជាផ្លែផ្កាដែលប្រជាជនកម្ពុជាពេញចិត្តបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើបណ្តាញសង្គមហ្វេសប៊ុក លោកបណ្ឌិត សូ ណារ៉ូ បានអះអាងថា មរតកសំខាន់ទី១ គឺតាមរយៈដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំកំពូលចិន ការជួបជុំក្នុងភាពស្និទ្ធស្នាលរាក់ទាក់ជាភាតរភាពជាមួយថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំង២ កាន់តែបានពង្រឹងចំណងមិត្តភាពដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ ដោយបានឯកភាពគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ប្រការនេះ បានវាយបំបាក់ការឃោសនាអកុសលរបស់ពួកជ្រុលនិយមដែលថា ទំនាក់ទំនងមិត្តភាពចិន-កម្ពុជា កាន់តែឃ្លាតឆ្ងាយ ជាពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

ចំណុចទី២ គឺរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី យល់ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង បាននាំមកនូវផ្លែផ្កានៃកិច្ចសហប្រតិបិត្តិការជាច្រើនរាប់មិនអស់តាមរយៈការចុះកិច្ចព្រមព្រៀងចំនួន៣៧ ឯកសារលើវិស័យវិនិយោគ ពាណិជ្ជកម្ម អប់រំ ហិរញ្ញវត្ថុ ព័ត៌មាន ការងារយុវជន កសិកម្ម សុខាភិបាល ធនធានទឹក ទេសចរណ៍ កិច្ចការនារី ។ល។ ដែលក្នុងនោះប្រជាជនកម្ពុជាចាប់អារម្មណ៍ និងសប្បាយរីករាយ ពេញចិត្តបំផុត គឺការចុះហត្ថលេខាជាប្រវត្តិសាស្រ្តមានទឹកប្រាក់ចំនួន ១ ១៥៦ លានដុល្លារ​អាមេរិក ដើម្បីដំណើរការការគម្រោងព្រែកជីកហ្វូណនតេជោឱ្យរួចរាល់ក្នុងឆ្នាំ២០២៨ និងការឯកភាពកំណត់យកឆ្នាំ២០២៥ ​ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលកន្លងមកភ្ញៀវទេសចរណ៍ចិនបានធ្លាក់ជាគំហុកក្រោយកូវីដ១៩ និងការផ្សព្វផ្សាយអវិជ្ជមានអំពីកម្ពុជា។

ប៉ុន្តែ នាពេលនេះ លោកបណ្ឌិត សូ ណារ៉ូ បានគូសបញ្ជាក់ថា អ្វីៗបានស្រឡះអស់ហើយតាមរយៈសេចក្តីថ្លែងការណ៍រួមកម្ពុជា-ចិន ដែឡបានបញ្ជាក់ច្បាស់ថា៖«ភាគីចិនកោតសរសើរកម្ពុជា ដែលបានប្រកាសបង្រ្កាបល្បែងស៊ីសងតាមប្រព័ន្ធអ៉ីនធឺណែតខុសច្បាប់ និងបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ ប្រការនេះ បានបង្ហាញថា កេរ្តិ៍ឈ្មោះកម្ពុជាត្រូវបានស្តារឡើងវិញ។ ចំណែក ការផ្សព្វផ្សាយដ៏គគ្រឹកគគ្រេងរបស់បណ្តាញសាព័ត៌មានចិនអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ និងរូបភាពដ៏ស្រស់បំព្រងនៃទឹកដីកម្ពុជា ច្បាស់ជាប្រភពទាក់ទាញយ៉ាងខ្លាំងក្លានៃទេសចរណ៍ចិនមកលេងកម្ពុជានាពេលខាងមុខគឺចំឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ តែម្តង។ សម្រាប់លោកបណ្ឌិត សូ ណារ៉ូ ពួកជ្រុលនិយមដែលខំផ្សព្វផ្សាយថា ចិនមិនគាំទ្រព្រែកជីកហ្វូណនតេជោ ទេសចរណ៍ចិនឈប់លេងមកកម្ពុជា ក៏អស់ផ្លូវភូតកុហកបោកប្រាស់ទៀតដែរ។

ដោយឡែក ចំពោះចំណុចទី៣ គឺបច្ចុប្បន្ននេះ មានមតិមួយចំនួនមានការព្រួយបារម្មណ៍ថា ក្នុងសង្រ្គាមពាណិជ្ជកម្ម តើសម្តេចតេជោ សម្តេចធិបតី នឹងដឹកនាំប្រទេសកម្ពុជា គួរតែដើរផ្លូវណា? ដើរតាមចិន ឬ តាមអាមេរិក? លោកបណ្ឌិត សូ ណារ៉ូ អះអាងថា សំណួរនេះត្រូវបានឆ្លុះបញ្ចាំងជាស្រេចក្នុងសេចក្តីថ្លែងការរួមកម្ពុជា-ចិន នៅត្រង់ចំណុចថា ទោះបីមានទំនាក់ទំនងជិតស្និទ្ធ ជាមិត្តដែកថែបជាមួយប្រទេសកម្ពុជាក្តី តែ”ភាគីចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា ក្នុងការប្រកាន់មាគ៌ាអភិវឌ្ឍន៍ដោយឯករាជ្យ និងស្របតាមលក្ខខណ្ឌជាតិរបស់កម្ពុជា”។ គឺប្រការនេះ មានន័យថា ចិន គោរពឯករាជ្យរបស់កម្ពុជា ដោយមិនប្រឆាំងជំទាស់ទៅនឹងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ និងទំនាក់ទំនងការទូត ពាណិជ្ជកម្ម វិនិយោគ ដៃគូអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាជាមួយភាគីដទៃឡើយ។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី សូ ណារ៉ូ បានបញ្ជាក់ថា ចំណុចនេះ សមស្របទាំងស្រុងនឹងនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីសម្តេចតេជោ និងបន្តវេនដោយសម្តេចធិបតី គឺជានយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់ ដោយតម្កល់ផលប្រយោជន៍ជាតិជាឧត្តមប្រយោជន៍ខ្ពស់បំផុត។ ប្រទេសកម្ពុជាមានមិត្តភាពល្អជាមួយបណ្តាប្រទេសទាំងអស់លើពិភពលោក។ លោកថា៖ «យើងរក្សាមិត្តចាស់ បង្កើនមិត្តថ្មី មិនថាជាមហាអំណាចចិន អាមេរិក សហភាពអឺរ៉ុប ជប៉ុន កូរ៉េ ឥណ្ឌា ឬប្រទេសតូចធំ ដូចជា វៀតណាម ថៃ ឡាវ អូស្រ្តាលី។ល។ ដូច្នេះ តើសម្តេចតេជោ សម្តេចធិបតី ត្រូវដឹកនាំប្រទេសកម្ពុជាដើរតាមផ្លូវណា?»​។ សម្រាប់លោកបណ្ឌិត សូ ណារ៉ូ គឺកន្លងមក សម្តេចតេជោ ធ្លាប់ផ្ដល់ចម្លើយ គឺទាំងសម្តេចតេជោ ទាំងសម្តេចធិបតី នឹងដើរតាមផ្លូវណាដែលនាំជោគជ័យ និងផលប្រយោជន៍ដល់ជាតិមាតុភូមិកម្ពុជា។ សម្តេចតេជោ សម្តេចធិបតី ដើរផ្លូវណាមិនសំខាន់ទេ សំខាន់ឱ្យតែផ្លូវនោះ នាំឱ្យប្រជាជនបានសុខ ស្រុកមានសន្តិភាព តែប៉ុណ្ណឹង គឺចប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៥ នាទីutes មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

ព័ត៌មានជាតិ១ ម៉ោង មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ៥ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

កងការពារអាកាស
ព័ត៌មានជាតិ៨ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១៤ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម