នយោបាយ
រឿងបើកសវនាការលោក កឹម សុខា ៖ ប្រធានតុលាការក្រុងភ្នំពេញថា នឹងពិភាក្សាគ្នានៅថ្ងៃទី១៥ ខែនេះ
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានអះអាងប្រាប់សារព័ត៌មានកម្ពុជាថ្មីថា កាលបរិច្ឆេទនៃការបើកបន្តសវនាការសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិនៅមិនទាន់បានកំណត់នៅឡើយទេ។ លោកថា លោកកំពុងរង់ចាំពិភាក្សាជាមួយក្រុមប្រឹក្សាជំនុំជម្រះសិន ដែលការពិភាក្សានេះ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ខាងមុខនេះ។

បើតាមលោក តាំង ស៊ុនឡាយ ការរង់ចាំដល់ថ្ងៃទី១៥ ខែធ្នូនេះ ដោយសារតែចៅក្រមនៃក្រុមប្រឹក្សាជំនុំជម្រះមួយរូបកំពុងជាប់ធ្វើចត្តាឡីស័កនៅឡើយ។ គិតមកដល់ពេលនេះ សំណុំរឿងរបស់លោក កឹម សុខា បានផ្អាកជិត២ឆ្នាំទៅហើយ ពោល គឺតាំងពីដើមឆ្នាំ២០២០មកម្លេះ ដោយសារតែឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ ក្រោយមក ក្រុមមេធាវីរបស់លោក កឹម សុខា បានស្នើសុំបន្តសវនាការឡើងវិញជាច្រើនលើក ប៉ុន្តែ តុលាការបានបដិសេធរហូត ក្រោមហេតុផលស្ថានភាពការឆ្លងរាលដាលនៃកូវីដ១៩ នៅមិនទាន់ល្អនៅឡើយ។

លោកកឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បន្ទាប់ពីត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ និងនៅក្នុងផ្ទះមួយរយៈមក តុលាការក្រុងភ្នំពេញក៏បានចាប់ផ្តើមបើកសវនាការសំណុំរឿងលោកកឹម សុខា កាលពី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ បច្ចុប្បន្ន តុលាការបានផ្តល់សេរីភាពដើរហើរ និងធ្វើសកម្មភាពគ្រប់បែបយ៉ាងដល់លោកកឹម សុខា វៀរលែងតែ ការធ្វើដំណើរចេញទៅក្រៅប្រទេស និងធ្វើសកម្មភាពពាក់ព័ន្ធនឹងនយោបាយ៕
អត្ថបទ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ