Connect with us

នយោបាយ

លោក មុត ចន្ថា ចេញមុខ​វាយបក សម រង្ស៊ី ទាក់ទង​គម្រោង​អញ្ជើញ​ទៅ​មី​យ៉ាន់​ម៉ា របស់​សម្តេច​តេ​ជោ

បានផុស

នៅ

“​ល្ងង់​ធ្វើ​ចេះ​ពិបាក​ប្រដៅ​” នេះ​ជា​ចំណងជើង​អត្ថបទ​មួយ​របស់លោក លោក មុត ចន្ថា អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស អ៊ី​អិន​អ​ភី និង​ជាម​នុស្ស​ជំនិត​របស់លោក កឹម សុខា ដែល​លោក​ចង់​សំដៅ​ទៅលើ​លោក សម រង្ស៊ី ដែល​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៏​មួយ​លើកឡើងថា គម្រោង​ទស្សនកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅកាន់​ប្រទេស​ភូមា មិនមែន​តំណាងឱ្យ​កម្ពុជា និង​អាស៊ាន​។​

បើតាម​លោក មុត ចន្ថា មិនចាំបាច់​អាន​សេចក្តីថ្លែងការណ៍​ទាំងស្រុង គ្រាន់តែ​អាន​សំណេរ​ខ្លី​មួយ​របស់លោក សម រ​ង្ស៉ី ដែល​លើកឡើង​នៅក្នុង​សេចក្តី​ថ្លែង​ការ​ណ៍ ក៏​អាច​យល់​បាន​ដែរ​ថា ការលើកឡើង​ដូចខាងលើ​នេះ បញ្ជាក់​ពី​ភាពល្ងង់ខ្លៅ និង​ការមិន​យល់ដឹង​ពី​នយោបាយ​ការទូត​ជា​លក្ខណៈ​ទ្វេភាគី​របស់​រដ្ឋ​អធិបតេយ្យ និង​នយោបាយ​ការទូត​ជា​លក្ខណៈ​ពហុភាគី​របស់​អង្គការ​តំបន់ ជាពិសេស​តួនាទី​របស់​រដ្ឋ​សមាជិក នៃ​អង្គការ​សហ​ប្រជា​ជាតិ ដែល​ស្រឡាញ់​សន្តិភាព ទាល់តែសោះ​។​

​លោក មុត ចន្ថា បញ្ជាក់ថា ជាគោលការណ៍​អន្តរជាតិ ស្របតាម​អនុសញ្ញា​ទីក្រុង​វៀន​ណា (​វី​យេន​) រដ្ឋ​អធិបតេយ្យ​មួយ​មាន​សមត្ថភាព សមត្ថកិច្ច និង​សិទ្ធិ​អធិបតេយ្យ​ជ្រើសរើស​ធ្វើ​ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​តំណាងឱ្យ និង​ការពារ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ទាំងមូល​របស់​ប្រ​ទស​ខ្លួន ដោយ​ឈរលើ​គោលការណ៍​អធិបតេយ្យ​សមភាព តម្លៃ​ស្មើគ្នា ការគោរព​ស្មើគ្នា សម្លេង​តែមួយ​ដូចគ្នា​។ រដ្ឋមន្ត្រីការបរទេស គឺជា​ប្រមុខ​ការទូត​របស់​រដ្ឋ​អធិបតេយ្យ ទទួលបន្ទុក​អនុវត្ត​គោលនយោបាយ​ការបរទេស​ដោយផ្ទាល់ ឬ​តាមរយៈ​ឯកអគ្គរាជទូត​-​ឯកអគ្គរដ្ឋទូត ឬ​អគ្គ​កុងស៊ុល ដែល​ត្រូវបានតែងតាំង​ដោយ​ព្រះមហាក្សត្រ ឬ​ប្រមុខរដ្ឋ​។ ក្នុងន័យនេះ ព្រះរាជាណាចក្រ​កម្ពុជា គឺជា​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ មាន​សិទ្ធិ​ស្វ័យ​សម្រេច​ពេញលេញ​ជ្រើសរើស​ធ្វើ​ទំនាក់ទំនង​ការទូត និង​បង្កើត​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជា​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី ស្របតាម​ឆន្ទៈ​អធិបតេយ្យ​របស់ខ្លួន​។

លោក មុត ចន្ថា អះអាងថា បញ្ហា​វិបត្តិ​នៅ​ប្រទេស​ភូមា ទាំង​អង្គការ​ពិភពលោក អង្គការ​តំបន់ ដូចជា​សហភាព​អឺរ៉ុប សមាគម​ប្រជាជាតិ​អាស៊ី​អ​គ្នេ​យ៍ (​អាស៊ាន​) រួមទាំង​ប្រទេស​សមាជិក​នៃ​អង្គការសហប្រជាជាតិ ដែល​ស្រឡាញ់​សន្តិភាព​ទាំងអស់​អាច​ចូលរួម​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នោះ ដើម្បី​ទប់ស្កាត់ និង​បង្ការ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព​ឡើងវិញ​។ កន្លងមក គណៈកម្មការ​សារតាំង​របស់​អង្គការសហប្រជាជាតិ​គ្រាន់តែ​សម្រេច​មិន​ទទួលយក​សារតាំង​របស់​រដ្ឋាភិបាលយោធា​ភូមា ដោយ​មិន​អនុញ្ញាតឱ្យ​តំណាង​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ខែកញ្ញា ឆ្នាំ​២០២១ ហើយ​សេចក្តីសម្រេច​នេះ ក៏បាន​អនុវត្ត​ចំពោះ​រដ្ឋាភិបាល​រួបរួម​ជាតិ​ភូមា​ផងដែរ​។

ជា​ការ​ពិតណាស់ អំពើ​រដ្ឋប្រហារ​យោធា នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ និង​អំពើ​ហិ​ង្សា​ដោយ​ការ​បង្ក្រាប​ទៅលើ​បាតុករ​តវ៉ា​ប្រឆាំងនឹង​រដ្ឋប្រហារ ដែល​បានសម្លាប់ និង​បង្ក​របួសស្នាម​មនុស្ស​រាប់ពាន់នាក់ គឺជា​ការប្រឆាំង​នឹង​គោល​ការ​ណ៍​ប្រជាធិបតេយ្យ និង​ជាកា​រំលោភ​លើ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បំផុត​។ ទោះជា​យ៉ាងនេះ​ក្តី សហគមន៍​អន្តរជាតិ​មិនអាច​បោះបង់ចោល​ប្រជាជន​ភូមា​ឲ្យទទួល​រងគ្រោះ​បន្តទៅទៀត​នោះទេ​។

ជា​ការ​កត់សម្គាល់ ការដាក់ទណ្ឌកម្ម​ផ្សេងៗ និង​ការ​មិន​ទទួលស្គាល់ របប​សឹក​ភូមា ហើយ​និង​បេសកកម្ម​ការទូត គឺ​សុទ្ធតែ​មានបំណង​ស្វែងរក​ដំណោះស្រាយ​វិបត្តិ និង​ជម្លោះ​នៅ​ភូមា ដូច្នេះ​អ្វីដែល​កម្ពុជា​មានបំណង​ធ្វើ និង​ដើរតួនាទី​សម្របសម្រួល​ការទូត គឺជា​ការ​អន​វត្ត​កាតព្វកិច្ច​អន្តរជាតិ ដូច​មានចែង​ក្នុង​គោលបំណង​នៃ​អង្គការសហប្រជាជាតិ និង​ក្នុងនាម​រដ្ឋ​ស្រឡាញ់​សន្តិភាព (peace-loving nation)​។ ដូច្នេះ “​វា​ជា​ភាពល្ងង់ខ្លៅ​ដ៏​ខ្មៅ​ងងឹត​មួយ​របស់​អ្នកដឹកនាំ​នយោបាយ​ដែល​បានចេញ​សេចក្តីថ្លែងការណ៍​នយោបាយ​មួយ​អះអាងថា អន្តរាគ​មកា​ទូត​ដោយ​រដ្ឋ​អធិបតេយ្យ ក្នុង​គោលបំណង​ស្វែងរក​សន្តិភាព បញ្ចប់​អំពើហិង្សា និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ គឺជា​អំពើ​ខុសច្បាប់​”​។

សូម​បញ្ជាក់ថា មី​យ៉ាន់​ម៉ា ក្រោយ​ប្រឈម​នឹង​វិបត្តិ​នយោបាយ​ផ្ទៃក្នុង និង​ភាពច្របូកច្របល់​អូស​អន្លាយ​រយៈពេល​ជិត ១​ឆ្នាំ​មក ចាប់តាំងពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ​យោធា ដែល​ដឹកនាំ​ដោយ​លោក មីង អោ​ង​ឡាំង ហើយ​បញ្ហា​នេះ បានធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ា អវត្តមាន​នៅក្នុង​កិច្ចប្រជុំ​នាពេល​កន្លងមក​ផងដែរ​។ ជាមួយនឹង​កា​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា នឹង​អញ្ជើញ​ទៅ​មី​យ៉ាន់​ម៉ា នៅ​ដើមខែ​មករា ឆ្នាំ​២០២២ ដើម្បី​ជួយ​សម្របសម្រួល និង​សោះ​ស្រាយ​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា ឲ្យ​ត្រឡប់មក​ប្រក្រតីភាព​ឡើងវិញ​។

​លោក មុត ចន្ថា បញ្ជាក់ថា កម្ពុជា គឺជា​រដ្ឋ​មាន​ឯករាជ្យភាព​នយោបាយ និង​អធិបតេយ្យភាព ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ នៅតែ​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ ក្នុង​វិស័យ​ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ពាណិជ្ជកម្ម​អន្តរជាតិ កម្ពុជា​មិនមែនជា​រដ្ឋ​ស្ថិតក្រោម​វិធានការ​បង្ការ និ​កា​រង​អនុវត្ត​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​ឡើយ​។ លោក​ថា “​នេះ​មិនមែនជា​អតីត​មេ​ដឹក​បក្ស​សង្គ្រោះ​ជាតិ​ទេ ប៉ុន្តែ​ជា​មេដឹកនាំ​បង្ក​គ្រោះ​ដល់​ជាតិ !”៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម