Connect with us

នយោបាយ

លោក ហ៊ុន ម៉ាណែត ផ្ញើសំណួរមួយទៀតទៅលោក សម រង្ស៊ី ដែលជាអ្នកនយោបាយចូលចិត្តវាយ​ប្រហារក្រោយខ្នង

បានផុស

នៅ

នៅព្រឹកថ្ងៃទី៣០ ខែធ្នូ នេះ ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្ញើសារជាសំនួរមួយទៀត​ជូន​លោក សម រង្ស៊ីដែលជាអ្នកនយោបាយចាស់វស្សា​ចូលចិត្ត​វាយប្រហារ​ពីក្រោយ​ខ្នង តែ​គ្មាន​ភាព​ហានក្លា ក្នុងការ​ចេញមក​តតាំង​ផ្ទាល់​ជាមួយ​ក្មេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា សូម​ផ្ញើ​សំណួរ​មួយទៀត​ជូនទៅ​លោក សម រង្ស៊ី ដែលជា​អ្នកនយោបាយ​ចាស់វស្សា​ដែល​ចូលចិត្ត​វាយប្រហារ​ពីក្រោយ​ខ្នង តែ​គ្មាន​ភាព​ហានក្លា ក្នុងការ​ចេញមក​តតាំង​ផ្ទាល់​ជាមួយ​ក្មេង​៖ តើ​លោក​មាន​ភាពក្លាហាន​និង​មាន​ឆន្ទៈ​នយោ​បាយ​ពិតប្រាកដ ក្នុងការ​ជ្រើសរើស​បេក្ខជន​បន្តវេន​របស់​បក្ស​លោក ដូច​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​បានធ្វើ​ដែរឬទេ​?

កាលពី​ឆ្នាំ​២០១៩ ក្រោយពី​ខ្ញុំ​បបួល​លោក សម រង្ស៊ី ភ្នាល់​ដើម្បីឱ្យ​គាត់​ការពារ​អំណះអំណាង​របស់គាត់​ដែល​បានលើកឡើង​មក​វាយប្រហា​រ ក្នុង​គោលបំណង​មាក់ងាយ​ដល់​សញ្ញាបត្រ​របស់ខ្ញុំ ដែល​បានទទួល​ពីសា​លា​នាយទាហាន​សហរដ្ឋអាមេរិក (West Point)​។ ពេលនោះ​លោក សម រង្ស៊ី ធ្វើការ​ឆ្លើយតប​ជាបន្ទាន់​ក្នុង​រយៈពេល​មិន​ដល់​បី​ម៉ោង​ផង ដោយ​សុំ​មិនចាំបាច់​ទៅ​ស្បថស្បែ ឬ​ភ្នាល់​គ្នា​ដូច​កូនក្មេង​ទេ​។​

​ប៉ុន្តែ​ចំពោះ​ការ​បបួល​ភ្នាល់​ម្ដងទៀត​នៅពេលនេះ បន្ទាប់ពី​លោក សម រង្ស៊ី នៅតែ​ធ្វើការ​វាយប្រហារ​មួលបង្កាច់​លើ​សញ្ញាបត្រ​របស់ខ្ញុំ​ជាថ្មីទៀត គឺ​អស់​រយៈពេល​ពីរ​ថ្ងៃ​ហើយ​ដែល​លោក សម រង្ស៊ី មិនបាន​ចេញ​សារ​ឆ្លើយតប​ដូច​លើក​មុន​ទេ​។ ភាពស្ងាត់ស្ងៀម​បែបនេះ គឺជា​ចម្លើយ​មួយ​យ៉ាងច្បាស់​ថា​លោក សម រង្ស៊ី​មិន​ហ៊ាន​ចេញមក​ភ្នាល់​ជាមួយ​ខ្ញុំ​ដើម្បី​ការពារ​អំណះអំណាង​របស់គាត់​ទេ ព្រោះ​គាត់​ដឹងថា​គាត់​និយាយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។

FILE PHOTO: Self-exiled Cambodian opposition party founder Sam Rainsy speaks to journalists in Kuala Lumpur, Malaysia, November 12, 2019. REUTERS/Lim Huey Teng/File Photo

​បើ​ជ្រុល​ជា​លោក​មិន​ហ៊ាន​ចេញមក​តតាំង​ផ្ទាល់​ជាមួយ​ខ្ញុំ​ដែលជា​ក្មេងជំនាន់ក្រោយ​ទេ គួរតែ​លោក​មាន​ភាពក្លាហាន​ក្នុងការ​បញ្ចេញ​យុវជន​បន្តវេន​របស់​លោក មក​ប្រកួតប្រជែង​ជាមួយ​ខ្ញុំ និង​ជាមួយ​យុវជន​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មក​។ ខ្ញុំ​គិតថា​លោក​មាន​អាយុ​ច្រើន​ហើយ ល្មម​ដល់ពេល​លោក​សម្រាក​និង​ហ៊ាន​លះបង់​នូវ​ម​ហិ​ច្ចិ​តា​ចង់បាន​អំណាច​របស់លោក ដើម្បី​ទុក​ឱកាស​ឱ្យ​យុវជន​ជំនាន់​ក្រោយ​បាន​លូតលាស់​ផង​។

​បើតាម​ស្ដាប់​កិច្ចសម្ភាសន៍​របស់លោក សម រង្ស៊ី ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃទី​២៥ ធ្នូ ២០២១ កន្លងទៅនេះ​គឺ​លោក សម រង្ស៊ី បានបញ្ជាក់​ច្បាស់​ថា លោក​មាន​យុវជន​ជាច្រើន​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​អាច​ជ្រើសរើស​ធ្វើជា​បេក្ខជន​បន្តវេន​របស់​បក្សប្រឆាំង​បាន​។​

​ហេតុដូច្នេះ​ការដែល​បក្សប្រឆាំង​មិនទាន់​ជ្រើសរើស​បេក្ខភាព​អ្នក​បន្តវេន​មកដល់ពេលនេះ ប្រហែល​មកពី​ការខ្វះ​ឆន្ទៈ​នយោបាយ​របស់លោក សម រ​ង្ស៉ី ក្នុងការ​បើកឱកាស​ដ​ល់​ក្មេងៗ​ដើម្បី​បាន​ក្លាយជា​អ្នក​បន្តវេន ព្រោះថា​មេដឹកនាំ​នយោបាយ​ចាស់វស្សា នៅតែ​បន្ត​ក្រាញ​ជាមួយនឹង​ម​ហិ​ច្ឆិ​តា​នយោបាយ​របស់ខ្លួន ចង់បាន​តួនាទី​ធ្វើជា​នាយករដ្ឋមន្ត្រី​។​

​ហេតុដូច្នេះ​បើសិនជា​លោក សម រង្ស៊ី មាន​ឆន្ទៈ​នយោបាយ និង​សេចក្តីក្លាហាន​ដូច​សម្ដេច​តេ​ជោ គឺ​លោក​ប្រាកដជា​នឹង​ជ្រើសរើស​បេក្ខជន​បន្តវេន ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជាមួយ​បេក្ខជន​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅពេលនេះ​ជាក់​ជាមិនខាន​។​

​លោក​មិន​ហ៊ាន​ចេញ​ភ្នាល់​ជាមួយ​ក្មេង​ដូចជា​រូបខ្ញុំ ដែល​លោក​បាន​វាយប្រហារ​ពីក្រោយ​ខ្នង​រឿង​សញ្ញាបត្រ​កម្រិត​២ ឬ​សញ្ញាបត្រ​យោគយល់ នោះ​ទៅហើយ​។ តើ​លោក​ហ៊ាន​ជ្រើសរើស​អ្នក​បន្តវេន​របស់លោក​ឬ​របស់​បក្ស​លោក និង​ផ្តល់ឱកាស​អោយគេ​មក​ប្រកួត​ជាមួយ​អ្នក​បន្តវេន​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដូចជា​រូបខ្ញុំ ដើម្បី​បង្ហាញ​សមត្ថភាព អោយ​ប្រជាជន ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ទេ​?

​តើ​លោក សម រង្ស៊ី មាន​ភាពក្លាហាន​និង​ឆន្ទៈ​នយោបាយ​គ្រប់គ្រាន់​ទេ​? ឬ​លោ​កនៅ​តាំងខ្លួន​ជា​ក្របី​ចាស់ ដែល​ចង់​ជល់​ជាមួយនឹង​កូន​ក្របី​?​ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣១ នាទីutes មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៥៨ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម