Connect with us

នយោបាយ

ដឹងទេ! តើកម្ពុជា លុបចោលទោសប្រហារជីវិតតាំងពីពេលណា?

បានផុស

នៅ

បច្ចុប្បន្ននេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានបង្ហាញចេតនាចង់ឲ្យរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ទោសប្រហារជីវិតឡើងវិញ។ នេះ គឺមកពីពួកគេមានការខឹងសម្បារយ៉ាងខ្លាំងទៅលើជនប្រ​ព្រឹត្តបទល្មើសឃោរឃៅមួយចំនួនដូចជា បទល្មើសរំលោភសម្លាប់ ការរំលោភយ៉ាងព្រៃផ្សៃលើកុមារ និងការជូញដូរមនុស្សជាដើម។ ប៉ុន្តែ នៅពេលនេះ «កម្ពុជាថ្មី» មិនវិភាគលើបញ្ហានេះទេ តែសូមលើកឡើងពីដំណើរដើមទងនៃការលុបចោលទោសប្រហារជីវិតនៅក្នុងប្រទេសកម្ពុជា។

A gavel and a name plate with the engraving Death Penalty
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា បានសម្រេចលុបចោលទោសប្រហារជីវិតនៅក្នុងឆ្នាំ១៩៨៩ ពោល គឺនៅក្នុងសម័យកាលគ្រប់​គ្រង និងដឹកនាំដោយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ របបសាធារណ​រដ្ឋ​ប្រជាមានិតកម្ពុជានេះ ត្រូវបានបង្កើតឡើងដោយរណស្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលបានរួមគ្នាជាមួយកងទ័ពវៀតណាមវាយផ្តួលរំ​លំរបបខ្មែរក្រហម។ ការលុបចោលទោសប្រហារជីវិតនេះ ត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា ៣២។ មាត្រានេះ បានចែងថា៖ «ពលរដ្ឋទាំងអស់ មានសិទ្ធិរស់រានមានជីវិត សេរីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ដោយគ្មានទោសប្រហារជីវិតឡើយ»។ ទោសប្រហារជីវិត នេះ ត្រូវបានជំនួសដោយទោសជាប់ពន្ធនាគារមួយជីវិតវិញ។

មានហេតុផលសំខាន់ៗចំនួន២ដែលអ្នកវិភាគអះអាងថាដែលនាំទៅដល់ការសម្រេចលុបចោលទោសប្រហារជីវិតនេះ។ ទី១. គឺដោយសារតែកម្ពុជា បានធ្លាប់ឆ្លងកាត់សង្រ្គាមស៊ីវិលយ៉ាងជោគជាំនៅក្នុងអតីតកាល ជាពិសេស គឺការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃនៅក្នុងរបបខ្មែរក្រហម។ ដូច្នេះហើយ កម្ពុជា មិនចង់ឃើញមានការប្រហារជីវិតតាមរួបភាពណាមួយ បន្ទាប់ពីប្រជាពលរដ្ឋខ្លួនទើបរស់រានមានជីវិតឡើងវិញនោះឡើយ។ ទី២. ដោយសារតែកម្ពុជា ជារដ្ឋភាគីនៃកតិកាសញ្ញាស្តីពីសិទ្ធិប្រជាពលរដ្ឋ និងនយោ​បាយ និងជាភាគីនៃពិធីសារទី២ ស្តីពីការលុបបំបាត់ទោសប្រហារជីវិត។ អាស្រ័យហេតុនេះ កម្ពុជា ត្រូវគោរពទៅតាមកតិកាសញ្ញា និងពិធីសារទី២នេះ។

មែនទែនទៅ ការលុបចោលទោសប្រហារជីវិតនេះ មិនមែនមានតែកម្ពុជានោះទេ។ គិតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេស២ភាគ៣លើលោកហើយ បានលុបចោលទោសប្រហារជីវិតនេះ។ នេះបើតាមរបាយការណ៍របស់អង្គការលើកលែងអន្តរជាតិ(Amnesty Internation)។ ចំណែក អង្គការ The Death Penalty Information Center (DPIC)វិញ បានអះអាងថា ប្រទេសចំនួន ១០៨ បានលុបចោលទោសប្រហារជីវិតគ្រប់បទឧក្រិដ្ឋទាំងអស់ ខណៈ៨ប្រទេស លើកលែងទោសប្រហារជីវិតសម្រាប់បទឧក្រិដ្ឋកម្មទូទៅ និងប្រទេសចំនួន ២៨ រក្សាទោសប្រហារជីវិត តែមិនអនុវត្ត ឬក៏យកទៅអនុវត្តទោសផ្សេង។ ។ រីឯ ប្រទេសចំនួន៥៥ បានរក្សា និងអនុវត្តទោសប្រហារជីវិតនេះដដែល។

ដោយឡែក ប្រទេសជាសមាជិកអាស៊ានវិញ គឺ ប្រទេសកម្ពុជា និងហ្វីលីពីន បានលុបចោលទោសប្រហារជីវិតគ្រប់បទឧក្រិដ្ឋទាំងអស់ ខណៈដែលប្រទេសព្រុយណេ ឡាវ និងមីយ៉ាន់ម៉ា នៅរក្សាទោសនេះ តែមិនអនុវត្ត ឬក៏យកទៅអនុវត្តទោសផ្សេង។ ប៉ុន្តែ ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងវៀតណាម នៅតែរក្សាទោសប្រហារជីវិត និងបន្តអនុវត្តទោសនេះមកដល់ពេលបច្ចុប្បន្ន៕

អត្ថបទ ៖ វណ្ណ សុគន្ធា  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៥ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម