នយោបាយ
សាលក្រមផ្ដន្ទាទោស សម រង្ស៊ី និងបក្ខពួក ក្នុងសំណុំរឿង “រួមគំនិតក្បត់” ត្រូវបានសមត្ថកិច្ចយកទៅបិទនៅសាលាសង្កាត់
សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសឲ្យទណ្ឌិត សម រង្ស៊ី រួមជាមួយថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ និងបក្ខពួកមួយចំនួនទៀត ក្នុងសំណុំរឿង “រួមគំនិតក្បត់” ឲ្យជាប់ពន្ធនាគារចាប់ពី៥ ឆ្នាំដល់១០ ឆ្នាំ ត្រូវបានសមត្ថកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនសន្តិសុខ យកទៅបិទនៅសាលាសង្កាត់ចាក់អង្រែលើ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ។

បើតាមសាលក្រមនោះ មនុស្សចំនួន៧ នាក់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់១០ឆ្នាំ ក្នុងបទ “រួមគំនិតក្បត់” បទ “ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និងបទ “ញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់” រួមមាន ទី១, ឈ្មោះ សម រង្ស៉ី ទី២, ឈ្មោះ មូរ សុខហួរ ទី៣, ឈ្មោះ ជូឡុង សូមួរ៉ា ទី៤, ឈ្មោះ តុ វ៉ាន់ចាន់ ទី៥, ឈ្មោះ នុត រំដួល ទី៧, ឈ្មោះ ហូរ វ៉ាន់ និងទី៧, ឈ្មោះ អេង ឆៃអ៊ាង។
ចំណែក១៣ នាក់ទៀត ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ ឆ្នាំ ក្នុងនោះមាន៖ ទី១, ឈ្មោះ ថៃ សុគន្ធា ទី២, ឈ្មោះ ឡុង ផារី ទី៣, ឈ្មោះ ឃឹម ភាណា ទី៤, ឈ្មោះ សុខ ចាន់ថា ទី៥, ឈ្មោះ ពៀត ម៉ាប់ ទី៦, ឈ្មោះ កែវ ថៃ ទី៧, ឈ្មោះ ជុំ ចាន់ ទី៨, ឈ្មោះ ស៊ុន ធន់ ទី៩, ឈ្មោះ ងិន ឃាង ទី១០, ឈ្មោះ យឹម សារ៉េត ទី១១, ឈ្មោះ ញ៉ែម វាន ទី១២, ឈ្មោះ ឃុត ច្រិក និងទី១៣, ឈ្មោះ ឆុន ប៊ុនឆាត ហៅមីត។

បើតាមសាលក្រម ការសម្រេចដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់៥ ឆ្នាំ ត្រូវអនុវត្តទោសក្នុងពន្ធនាគារចំនួន៣ ឆ្នាំ៨ ខែ ហើយទោសដែលនៅសល់ត្រូវព្យួរ ពីបទ “រួមគំនិតក្បត់” និងបទ “ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។
ដោយឡែក ឈ្មោះ ហ៊ិន ឆាន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរធម្មតា ពីបទរួមគំនិតក្បត់ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ជាមួយគ្នានោះ តុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនមនុស្សចំនួន៧នាក់ផងដែររួមមាន៖ ទី១, ឈ្មោះ សម រង្ស៉ី ទី២, ឈ្មោះ មូរ សុខហួរ ទី៣, ឈ្មោះ ជូឡុង សូមួរ៉ា ទី៤, ឈ្មោះ តុ វ៉ាន់ចាន់ ទី៥, ឈ្មោះ នុត រំដួល ទី៧, ឈ្មោះ ហូរ វ៉ាន់ និងទី៧, ឈ្មោះ អេង ឆៃអ៊ាង។ តាមសាលក្រមនេះ តុលាការបានសម្រេចឲ្យរួចខ្លួនពីបទចោទ ចំនួន១៤ នាក់ផងដែរ៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


