នយោបាយ
អគ្គស្នងការនគរបាលជាតិ ចាត់ទុកសម្តីរបស់អ្នកស្រី ឡុង គឹមហ៊ាង ថា ជាការប្រមាថជាតិកំណើតខ្លួនឯង
អ្នកនាំពាក្យអគ្គស្នងការដា្ឋននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នេះ បានចេញសេចក្តីបំភ្លឺមួយទាក់ទងការលើកឡើងរបស់ស្ត្រីឈ្មោះ ឡុង គឹម ហ៊ាង ដែលការលើកឡើងនេះ ត្រូវបានផ្សព្វផ្សាយតាមវិទ្យុបរទេសនិយាយភាសាខ្មែរមួយ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២២។

បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ខ្លឹមសារនៃបទសម្ភាសនោះ បានវាយប្រហារតាមបែបអគតិបង្កការញុះញុងឲ្យមានការរើសអើង និងមួលបង្កាច់ការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កិត្យានុភាព និងសេចក្ដីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមអ្នកនាំពាក្យ លោកបញ្ជាក់ជូនសាធារណៈមតិជាតិ-អន្តរជាតិថា ស្ត្រី ឡុង គឹមហ៊ាង គឺជាភរិយារបស់ឈ្មោះ រ៉ាត់ រ័ត្នមុន្នី ដែលបុរសរូបនេះ ធ្លាប់បានធ្វើសកម្មភាពលួង លោមជនរងគ្រោះ០២ នាក់ម្តាយ និងកូនស្រីឲ្យថតជាខ្សែរវីដេអូឯកសារ ដោយកុហកថា ជាខ្សែវីដេអូ និយាយអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោយរបបខ្មែរក្រហម និងសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ។ ប៉ុន្តែតាមការពិតខ្សែរវីដេអូដែលថតនេះ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមមានចំណងជើងថា “ម្ដាយខ្ញុំលក់ខ្ញុំ” ដែលមានខ្លឹមសារធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស ប្រពៃណីជាតិ និងសេចក្តី ថ្លៃថ្នូររបស់ស្ត្រីខ្មែរ។
ផ្អែកតាមបណ្តឹងជនរងគ្រោះ ០២នាក់ម្តាយ និងកូនស្រី សមត្ថកិច្ចបានបើកការស្រាវជ្រាវស៊ើបអង្កេត ដោយប្រមូលភស្តុតាងជាច្រើន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការចេញដីកាចាប់ខ្លួន និងបើកសវនការផ្តន្ទាទោសបុរសឈ្មោះ រ៉ាត់ រ័ត្នមុន្នី ដាក់ពន្ធនាគារកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ កំណត់រយៈពេល០២ឆ្នាំ ពីបទ “ញុះញង់ឲ្យមានការរើសអើង”។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថា ក្នុងអំឡុងពេលស្រាវជ្រាវចាប់ខ្លួន និងអនុវត្តទោសលើបុគ្គលឈ្មោះ រ៉ាត់ រ័ត្នមុន្នី នោះ ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង ត្រូវជាភរិយាគ្មានវត្តមានក្នុងប្រទេសកម្ពុជាឡើយ។ ដោយឡែក តាមព័ត៌មានដែលសមត្ថកិច្ចទទួលបានជនឈ្មោះ វ៉ាត់ រ័ត្នមុន្នី នេះ បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅក្រៅប្រទេសបន្ទាប់ពីអនុវត្តទោសរួច។ លោកថា ការផ្តល់កិច្ចសម្ភាសន៍របស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង គឺមានចេតនាយ៉ាងច្បាស់ក្នុងការបំភ័ន្តមតិ ជាតិ-អន្តរជាតិ ឲ្យមានការយល់ច្រលំចំពោះនយោបាយគ្រប់គ្រង ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្ហាញឲ្យឃើញអំពីសារជាតិពុតត្បុត ញុះញុងឲ្យប្រជាពលរដ្ឋខ្មែរបញ្ឈប់ការគាំទ្ររាជរដ្ឋាភិបាល។
ចំពោះការផ្តន្ទាទោសបុគ្គលឈ្មោះ រ៉ាត់ រ័ត្នមុន្នី គឺជាការអនុវត្តនូវគោលការណ៍ច្បាប់នៃប្រទេសនីតិរដ្ឋ ព្រោះបុគ្គលរូបនេះបានប្រព្រឹត្តល្មើសទៅនឹងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះខ្លឹមសារសម្ភារបស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង គឺជាការបញ្ចេញកំហឹងសងសឹកទាំងងងិតងងុល ពិសេស ការពោលពាក្យតាមបែបអគតិ មានទស្សនៈចង្អៀតចង្អល់ ស្អប់ខ្ពើម និងប្រមាថជាតិកំណើតរបស់ខ្លួន ដែលជាសម្ដីបំផ្លើសផ្ទុយពីការពិត ព្រោះថា បើសម្ដីទាំងនេះជាការពិតនោះ ម្ល៉េះសម្តីរបស់ឈ្មោះ ឡុង គឹមហ៊ាង និងស្វាមីឈ្មោះ រ៉ាត់ រ័ត្នមុន្នី មិនអាចមានសេរីភាពចាកចេញពីប្រទេសកម្ពុជាបានឡើយ។
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបដិសេធ និងច្រានចោលទាំងស្រុងនូវខ្លឹមសារសម្ភាសរវាងវិទ្យុបរទេសនិយាយភាសាខ្មែរជាមួយស្ត្រីឈ្មោះ ឡុង គឹមហ៊ាង និងចាត់ទុកថា កិច្ចសម្ភាសនេះ គឺជាការរៀបចំវេទិកាក្នុងគោលបំណងទុច្ចរិត បង្កើតឲ្យមានការភ័ន្តច្រលំ និងញុះញង់បង្កឲ្យមានការរើសអើងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងបំណងកេងចំណេញនយោបាយ និងបង្កអស្ថិរភាពក្នុងប្រទេសកម្ពុជា៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស