នយោបាយ
តំណាងកម្ពុជានៅ UN ទទួចឱ្យអ្នករាយការណ៍សិទ្ធិមនុស្សរក្សានូវក្រមសីលធម៌របស់ខ្លួន
ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវទទួចឱ្យអ្នកជំនាញសិទ្ធិមនុស្សUN ប្រកាន់ខ្ជាប់នូវក្រមសីលធម៌សម្រាប់នីតិវិធីពិសេសរបស់អ្នកកាន់អាណត្តិ ក្នុងការបំពេញមុខងាររបស់ខ្លួន រួមទាំងធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈដែលអាចជាការជ្រែតជ្រែកក្នុងដែនសមត្ថកិច្ចកម្ពុជា។

ការទទួចនេះធ្វើឡើងតាមសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឆ្លើយតបទៅនឹងការចេញផ្សាយរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សពាក់ព័ន្ធនឹងការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់អភិរក្សអង្គរ ដោយបានលើកឡើងថាការផ្លាស់ប្ដូរទីលំនៅរបស់ពលរដ្ឋនៅតំបន់អង្គរទៅកាន់ទីតាំងថ្មី «ពុំមានការបណ្ដេញចេញដោយបង្ខំ ឬផ្លាស់ប្ដូរដោយបំពាន» ដូចការលើកឡើងរបស់អ្នកជំនាញទាំងនោះទេ។
តំណាងកម្ពុជានៅសហប្រជាជាតិបញ្ជាក់ថា៖ «ដោយសារខ្វះព័ត៌មាន ឬចេតនាមិនអើពើនឹងការពិតទាំងស្រុង ក្រុមអ្នកជំនាញបានធ្វើការអះអាងមិនត្រឹមត្រូវនិងគ្មានការទទួលខុសត្រូវ»។
ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាបានបញ្ជាក់ថា ការផ្ដល់ទីតាំងថ្មីនេះគឺមានផែនការទីតាំង គោលនយោបាយពាក់ព័ន្ធ សម្របសម្រួល គោរពនូវគោលការណ៍សិទ្ធិមនុស្ស មានការប្រជុំ ពិគ្រោះយោបល់ច្បាស់លាស់ជាមួយប្រជាជនដោយពុំមានការបង្ខិតបង្ខំពលរដ្ឋនោះទេ ហើយពលរដ្ឋភាគច្រើនមានសេចក្ដីរីករាយក្នុងការទទួលបានដំណោះស្រាយពីរដ្ឋាភិបាល។

ក្នុងសេចក្ដីថ្លែងការណ៍នោះបានបញ្ជាក់ថា៖ «ពុំមានវិធានការបង្ខិតបង្ខំដោយអាជ្ញាធរក្នុងការបង្ខំប្រជាពលរដ្ឋឱ្យចាក់ចេញពីតំបន់អង្គរឡើយ។ វិធានការខ្លះគឺគ្រាន់តែអនុវត្តឡើងទៅលើជនអនាធិបតេយ្យ ដែលចូលកាន់កាប់ដីដោយខុសច្បាប់ ក្នុងតំបន់អភិរក្សអង្គរដែលនេះជារឿងទូទៅនៅគ្រប់ប្រទេសលើពិភពលោក»។
បើតាមតំណាងកម្ពុជា ការផ្លាស់ប្ដូរពលរដ្ឋឱ្យទៅនៅទីតាំងថ្មីគឺផ្អែកលើជំរឿនឆ្នាំ២០០៤ របស់ប្រជាពលរដ្ឋក្នុងភូមិទាំងអស់ក្នុងតំបន់អង្គរដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងតំបន់អភិរក្ស និងវិធានការការពារអ្នកស្រុកអង្គរ។ ដោយបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចុះបញ្ជីនៅក្នុងជំនឿឆ្នាំ២០០៤ មិនត្រូវបានរាប់បញ្ជូលក្នុងផែនការផ្លាស់ទីលំនៅនោះទេ។

គួរឱ្យដឹងថាដំណើរការនៃការផ្លាស់ប្ដូរទីលំនៅពលរដ្ឋពីរមណីយដ្ឋានអង្គរទៅទីតាំងថ្មីចាប់ផ្ដើមក្នុងឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងអង្គការយូនេស្គូដែលបង្ហាញក្ដីបារម្ភពីកើតឡើងសំណង់ផ្ទះពលរដ្ឋជុំវិញអង្គរដែលនឹងអាចធ្វើឱ្យរមណីដ្ឋានប្រវត្តិសាស្ត្រមួយនេះត្រូវបានដកចេញពីបញ្ជីបេតិកភ័ណ្ឌពិភពលោក។ មានទីតាំងចំនួន២ដែលរដ្ឋបានផ្ដល់ដីនិងផ្ទះជូនពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅគឺតំបន់ពាក់ស្នែង និងក្រុងរុនតាឯក៕
ដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


