ព័ត៌មានជាតិ
រយៈពេល៦សប្ដាហ៍តំណាងកម្ពុជានៅUN ឡើងការពារចំនួន២២លើក
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (HRC) បានបញ្ចប់សម័យប្រជុំលើកទី៥៨របស់ខ្លួនកាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅ។ តាមការឱ្យដឹងពីស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក្នុងរយៈពេល៦សប្ដាហ៍នៃសម័យប្រជុំនេះតំណាងកម្ពុជាបានឡើងថ្លែងការណ៍ការពារកម្ពុជាចំនួន២២លើក ដោយបង្ហាញពីសមិទ្ធផលរបស់ប្រទេសក្នុងកិច្ចការការពារសិទ្ធិមនុស្ស។

តាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានបញ្ជាក់ថាការចូលរួមកម្ពុជានៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនេះឆ្លុះបញ្ញាំងពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ពង្រឹងសន្ដិភាប និងស្ថិរភាព និងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីដោះស្រាយបញ្ហាប្រឈមសិទ្ធិមនុស្ស។
មានចំនុចសំខាន់មួយចំនួនដែលបានដកស្រង់ចេញពីសេចក្ដីថ្លែងការណ៍របស់កម្ពុជានៅសម័យប្រជុំនោះរួមមាន ការថែរក្សាបានសន្ដិផាព ស្ថិរភាព និងការអភិវឌ្ឍន៍, ការពង្រឹងផ្នែកច្បាប់ និងស្ថាប័ន, យុត្តិធម៌សង្គម និងអភិបាលកិច្ចល្អ, ការការពារសិទ្ធិកុមារ, ការលើកកម្ពស់សមភាពយេនឌ័រ, ការដោះស្រាយការប្រែប្រួលអាកាសធាតុ, ការចូលរួមជាមួយសង្គមស៊ីវិល, សិទ្ធិជនជាតិដើមភាគតិច, ការលើកកម្ពស់សុខដុមរមនាក្នុងសង្គម និងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាព។

តំណាងកម្ពុជាបញ្ជាក់ថា វឌ្ឍនភាពរបស់កម្ពុជាលើវិស័យទាំងនេះបានផ្ដល់ជាគំរូសម្រាប់ប្រទេសដទៃទៀត និងបង្ហាញពីសារៈសំខាន់នៃការអភិវឌ្ឍប្រកបដោយការលើកកម្ពស់ការចូលរួមដោយគ្មានការរើសអើង និងក្នុងន័យស្ថាបនានៅក្នុងក្របខ័ណ្ឌសិទ្ធិមនុស្សអន្តរជាតិ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


