Connect with us

នយោបាយ

ពលរដ្ឋ​ចូលរួម​បិទ​រូបសញ្ញា​គណបក្ស​ប្រជាជនកម្ពុជា​តាមទីសាធារណៈ​

បានផុស

នៅ

លោក លីវ វណ្ណថេង​ ចៅសង្កាត់ព្រែកថ្មី​បានឱ្យដឹងថា ​ប្រជាពលរដ្ឋ​ជាច្រើនបានចូលរួម​បិទ​រូប​សញ្ញា​គណបក្ស​ប្រជាជនកម្ពុជា​នៅតាមទីសាធារណៈ ជាពិសេស​ចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនា​ស្វែងរក​សំឡេង​គាំទ្រសម្រាប់ការបោះឆ្មោតជ្រើសរើស​បេក្ខភាពមេឃុំ​ និងចៅសង្កាត់​មកគឺនៅភូមិសាស្រ្ត​សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឃើញមានបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាង​សកម្ម​ជាមួយគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកចៅសង្កាត់​បានបន្ថែមថា​ មិនត្រឹមតែចូលរួមដង្ហែ​ក្នុងក្បួនឃោសនា​របស់គណបក្សប្រជា​ជនកម្ពុជា​ប៉ុណ្ណោះទេគឺពួកគាត់ថែមទាំងសុំខិត​បណ្ឌឃោសនា​របស់គណបក្ស​ប្រជាជនកម្ពុជា​ទៅ​បិទតាមផ្ទះរបស់គាត់ និងតាមទីសាធារណៈទៀតផង។ ​ហើយតាមការស្ទាបស្ទង់មតិ​ពីបងប្អូនប្រជា​ពលរដ្ឋលោកបាន​សម្រេចចិត្តបោះឆ្នោតជូន​លោកចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា​តែម្តង។​

​ដោយឡែក​លោក យ៉ិន វុធ​ ចៅសង្កាត់ច្បារអំពៅទី២វិញ​ក៏បានអះអាងដូចលោក​ ចៅសង្កាត់ព្រែកថ្មី​ផងដែរបន្ទាប់ពីបងប្អូនប្រជាពលរដ្ឋលោកបាននាំគ្នាចូលរួមឃោសនាជាមួយក្បួនគណបក្សប្រជាជនកម្ពុជាបើទោះជាពួកគាត់ជាប់រវល់លក់ ដូរក៏សុខចិត្តផ្អាកការលក់ដូររួចមកចូលរួមដង្ហែក្បួនរហូតដល់ចប់ដោយទឹកមុខរីករាយទៀតផង។

នេះគឺសរបញ្ជាក់ឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋលោកស្រឡាញ់ពេញ​ចិត្តនឹងគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ជារៀងរហូត៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម