នយោបាយ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទទួលបានការបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅពីសម្តេចក្រុមព្រះ អំពីកិច្ចការនយោបាយ និងសង្គម
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវបានអង្គសមាជវិសាមញ្ញ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅនេះ សម្រេចជ្រើសតាំងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចជាផ្លូវការក្រោយពីការយាងចូលទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១។

បន្ទាប់ពីលេចមុខក្នុងឆាកនយោបាយមក គេមិនសូវមិនដឹងអំពីព្រះជីវប្រវត្តិរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប៉ុន្មានឡើយ។ ដោយសារមានការផ្ដល់ឯកសារពីមន្ត្រីជាន់ខ្ពស់ គណបក្សហ្វ៊ុនស៊ិនប៉ិចនោះ នៅថ្ងៃនេះសារព័ត៌មានកម្ពុជាថ្មី សូមបង្ហាញជូននូវព្រះជីវប្រវត្តិសង្ខេប ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដូចខាងក្រោម៖
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់ប្រសូត្រនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ១៩៧០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ព្រះបិតា ព្រះនាម នរោត្តម រណឬទ្ធិ ព្រះមាតា ព្រះនាម នរោត្តមម៉ារីរណឬទ្ធិ ។ព្រះអង្គជាព្រះបុត្រាច្បងក្នុងចំណោមបុត្រាបុត្រីបីអង្គ។

តាំងពីកុមារភាព ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានព្យាយាមរៀនសូត្រដោយក្តីអំណត់ និងបានទទួលព្រះឋាន:ជាបន្តបន្ទាប់ដូចខាងក្រោម៖
អំពីកម្រិតវប្បធម៌
-នៅឆ្នាំ ១៩៧៣ : សិក្សានៅ សាធារណរដ្ឋបារាំង
-ចាប់ពីឆ្នាំ ១៩៨៣ ដល់ឆ្នាំ ១៩៩៣: ព្រះអង្គបានផ្លាស់ការសិក្សាពីប្រទេសបារាំង មកសិក្សានៅវិទ្យាល័យបារាំងក្នុងទីក្រុងបាងកក ប្រទេសថៃ ក្នុងអំឡុងពេលព្រះបិតារបស់ព្រះអង្គ ដឹកនាំការតស៊ូប្រឆាំងនឹងកងទ័ពបរទេសចូលលុកលុយកម្ពុជា
– ព្រះអង្គបានទទួលបរិញ្ញាប័ត្រវិស្វករទូរគមនាគមន៍ នៃសាធារណរដ្ឋបារាំង, បរិញ្ញាប័ត្រវិស្វករអគ្គិសនី និងអេឡិចត្រិច នៅប្រទេសនូវែលសេឡង់
– ព្រះអង្គចេះភាសា ខ្មែរ បារាំង អង់គ្លេស និងអេស្បាញ យ៉ាងស្ទាត់ជំនាញ
ប្រវត្តិការងារ
– ទសវត្សរ៍ ៩០ ក្រៅម៉ោងសិក្សាព្រះអង្គបានដង្ហែព្រះបិតា និងព្រះមាតា ចូលរួមការងារសង្គមកិច្ច និង ជួរកងទ័ពជាតិសីហនុនិយម ក្នុងតំបន់តស៊ូព្រំដែនខ្មែរ-ថៃ
– ឆ្នាំ ១៩៩២ ព្រះអង្គបានចូលបំរើក្នុងកងកម្ម៉ង់ដូរនៃសាធារណរដ្ឋបារាំង
-ឆ្នាំ ១៩៩៧ ដល់ ២០១១ ធ្វើការងារនៅក្រុមហ៊ុនឯកជន ACCOR នៅប្រទេសបារាំង
-ឆ្នាំ ២០១១ ដល់ ២០១៨ ធ្វើការក្រុមហ៊ុនឡាន Nissan / Nimo / RML in UK និងជាអ្នកប្រឹក្សាយោបល់នៅប្រទេសបារាំង។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានទទួលព្រះឱវាទ និងការបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅពីសម្តេចក្រុមព្រះ ព្រះបិតា អំពីនយោបាយ និងកិច្ចការសង្គម ចាប់តាំងពីក្នុងអំឡុងនៃការតស៊ូ រហូតដល់ប្រទេសកម្ពុជាមានសន្តិភាព ជាព្រះរាជាណាចក្រកម្ពុជាទីពីរ ក្នុងបុព្វហេតុបណ្តុះមនសិការជាតិ ស្រឡាញ់ប្រជារាស្ត្របំរើ ការពារឧត្តមប្រយោជន៍ជាតិ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានតែងតាំងជាសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៃរាជរដ្ឋាភិបាលកម្ពុជា។

ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវបានសម្តេចក្រុមព្រះ សព្វព្រះហរទ័យ តែងតាំងជាព្រះប្រធានស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច បន្ទាប់ពីសម្តេចក្រុមព្រះ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
នៅទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទ្រង់ឈ្វេងយល់នូវព្រះគោលបំណងចុងក្រោយ ទើបសម្រេចប្រទានសិទ្ធិថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ជំនួសព្រះអង្គ ខណ:ដែលកំពុងព្យាបាលព្រះសុខភាព នៅក្រៅប្រទេស។
នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២ សមាជវិសាមញ្ញគណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចជាឯកច្ឆ័ន្ច ជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានដឹកនាំ បន្តវេនពីសម្តេចក្រុមព្រះ ព្រះបិតា។ ក្នុងព្រះឋានៈជាព្រះប្រធាន ព្រះអង្គបានយាងដឹកនាំ និងចុះពង្រឹងរចនាសម្ពន្ធជួបក្រុមការងារបោះឆ្នោត និងគណៈកម្មាធិការប្រតិបត្តិ រាជធានី-ខេត្ត និងរួបរួមសាមគ្គីគ្នាចាប់តាំងពីថ្នាក់កណ្តាល រហូតដល់មូលដ្ឋាន ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoប្រទេសជាង១០ រួមទាំងអឺរ៉ុបសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបង្ហោះវីដេអូធ្វើបាបសកម្មជន ដែលបំណងយកជំនួយទៅហ្គាហ្សា


