នយោបាយ
សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា នៅខេត្តបាត់ដំបង ជួបជុំបិទយុទ្ធនាការឃោសនាបោះឆ្នោត
នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ ចាប់តាំងពីម៉ោង ៦ព្រឹកមក សមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ដែលមកពីតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តបាត់ដំបង បានធ្វើដំណើរប្រកបដោយទឹកមុខរីករាយ ដើម្បីប្រមូលផ្តុំ និងជួបជុំគ្នាក្នុងបរិវេណសួននាគបាញ់ទឹក កណ្តាលក្រុងបាត់ដំបង ដើម្បីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥។

ប្រជាពលរដ្ឋរាប់ពាន់នាក់ ប្រកបដោយទឹកមុខស្រស់ស្រាយ ដោយនៅដៃមានកាន់ទង់ជាតិ និងទង់បក្ស ហើយម្នាក់ៗមានឯកសណ្ឋានពណ៌ស និងមួកពណ៌ស មានសញ្ញារូបទេវតាបាចផ្កា ដែលតំណាងឲ្យគណបក្សប្រជាជនកម្ពុជា។
គ្រឿងបំពងសំឡេង និងក្រុមតន្ត្រី ក៏បានបន្លឺឡើងនូវបទចម្រៀង ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបានលាតត្រដាងនូវការខិតខំប្រឹងប្រែងស្តារ និងកសាង អភិវឌ្ឍប្រទេសឲ្យបានរីកចម្រើនមកដល់សព្វថ្ងៃនឹះ គឺដោយសារថ្នាក់ដឹកនាំរបស់គណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

សំឡេងជ័យឃោស ក៏បានលាន់ឮកងរំពង និងសំឡេងបន្ទររបស់ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងយុទ្ធនាការឃោសនាចុងក្រោយ ហើយក៏ជាថ្ងៃបញ្ចប់ នៃការឃោសនារកសំឡេងឆ្នោត សម្រាប់គ្រប់គណបក្សនយោបាយ ផងដែរ។
នៅព្រឹកថ្ងៃដដែលនេះដែរ ក្រោយពីអង្គពិធីត្រូវបានបញ្ចប់ សមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ក៏បានរៀបចំជាក្បួនដង្ហែតាមដងផ្លូវ គ្រប់ច្រកល្ហកក្នុងខេត្ត ជាការបង្ហាញនូវទឹកចិត្ត ដែលពេញទៅដោយការពេញចិត្តពេញថ្លើម ទៅលើគណបក្សប្រជាជនកម្ពុជា៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


