ព័ត៌មានជាតិ
អ្នកគាំទ្រ CPP ខ្ទង់ម៉ឺននាក់ចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយនៅបន្ទាយមានជ័យ
នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២២នេះ សមាជិកបក្សប្រជាជនកម្ពុជាបានចូលរួមដង្ហែក្បួនបិទ្ធយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ក្នុងខេត្តបន្ទាយមានជ័យខ្ទង់ម៉ឺននាក់បានបញ្ចប់ជាស្ថាពរ នៅតាមឃុំសង្កាត់ចំនួន ៦៧ នៃ ៩។

លោក អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានលើកឡើងខ្លីពីគោលនយោបាយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខលើការគ្រប់គ្រង ដឹកនាំនិងអភិវឌ្ឍន៍ឃុំ សង្កាត់ ក៏ដូចជាថែក្សាសន្តិភាព ការអភិវឌ្ឍន៍ លើកកម្ពស់ជីវភាពពលរដ្ឋឲ្យរីកចម្រើន សុខសុវត្ថិភាព សុខភមង្គល ជាដើម។
លោក អ៊ុំ រាត្រី បានសូមឲ្យសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាតាមលេខរៀង ក្នុងឃុំ សង្កាត់ ដើម្បីបានបេក្ខជនគណបក្សបានដឹកនាំមូលដ្ឋានបន្តទៀត។

ដោយឡែកនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ លោក សុក ចាន់ថាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ចុះជួយសង្កាត់អូរអំបិលបានដឹកនាំយុទ្ធនាការប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា បើទោះបីសង្កាត់អូរអំបិល មានសមាជិកគណបក្សប្រជាជនចូលរួមដង្ហែគណបក្សយ៉ាងច្រើនកុះករ។

ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះ មានគណបក្សប្រជាជនកម្ពុជា បានដង្ហែឃោសនា នៅគ្រប់ឃុំ សង្កាត់ ក្នុងខេត្ត ចំណែកគណបក្សភ្លើងទៀន ជាគណបក្សប្រឆាំងនិងគណបក្ស៩ផ្សេងទៀត ដែលបានចុះឈ្មោះបេក្ខជនក្នុងខេត្តបន្ទាយមានជ័យ មានធ្វើសកម្មភាពឃោសនាតិចតួចនិងតូចតាចប៉ុណ្ណោះ។

លោក ហី គឹមសេងបានបញ្ជាក់ឲ្យដឹងបន្តទៀតថាថ្ងៃបញ្ចប់ឃោសនាបោះឆ្នោតនេះ ដោយមានអង្គភាពទាំង៣ មាន កំលាំងអាវុធហត្ថ កំលាំងស្នងការនគរបាលខេត្ត កំលាំងយោធា និងកំលាំងប្រជាការពារភូមិចូលរួមការពារយ៉ាងយកចិត្តទុកដាក់ ធ្វើឲ្យសន្តិសុខសណ្តាប់ធ្នាប់ បរិយាកាសទូទៅក្នុងដំណើរការបិតការ យោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ល្អប្រសើរទាំង ៦៧ ឃុំ សង្កាត់៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


