នយោបាយ
សម្ដេចតេជោ៖ មានអ្នកជិតខាងល្អដូចមានមាស មានអ្នកជិតខាងអាក្រក់ដូចមានមីន
ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយជំរុញដល់មន្ត្រីព្រំដែនកម្ពុជាពង្រឹងភាពជាអ្នកជិតខាងល្អជាមួយប្រទេសជាប់ព្រំដែនដោយសង្ឃឹមទទួលបានអ្នកជិតខាងល្អជាងអ្នកជិតខាងអាក្រក់។ សម្ដេចបាននិយាយផងដែរថា «មានអ្នកជិតខាងល្អដូចមានមាស មានអ្នកជិតខាងអាក្រក់ដូចមានមីន»។

លើកឡើងក្នុងពេលចុះពនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចបានរម្លឹកពីប្រវត្តិនៃច្រកទ្វារអន្តរជាតិនេះ និងការរួមគ្នាបោះបង្គោលព្រំដែនដោយសន្ដិភាពរួមគ្នារវាងកម្ពុជា-វៀតណាម ព្រមទាំងសង្ឃឹមថានឹងអាចពង្រឹងច្រកទ្វារអន្តរជាតិនេះឱ្យលើសពីច្រកចេញចូលទៀតផង។
សម្ដេចបានណែនាំដល់មន្ត្រីតាមព្រំដែនធ្វើយ៉ាងណារក្សាមិត្តភាពល្អជាមួយប្រទេសជិតខាងដែលនឹងអាចជំរុញដល់ការអភិវឌ្ឍន៍ និងរីកចម្រើនទាំងអស់គ្នា។
សម្ដេចថា៖ «សុំថាតាមព្រំដែននីមួយៗបញ្ហាធំជាងគេគឺថាធ្វើទំនាក់ទំនងឱ្យបានល្អរឿងប៉ុនហ្នឹងទេ! និយាយតាមមួយបែបទៀតថា មានអ្នកជិតខាងល្អដូចមានមាស មានអ្នកជិតខាងអាក្រក់ដូចមានមីន រឿងហ្នឹងវាអ៊ីចឹង»។

ការលើកឡើងរបស់សម្ដេចតេជោស្របពេលដែលបញ្ហាព្រំដែនកម្ពុជាថៃកំពុងកើនកម្ដៅជាបន្តបន្ទាប់ក្រោយពីថៃបានឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរ ព្រមទាំងគំរាមផ្ដាច់អ៊ីនធើណិត ប្រេសងសាំង និងបិទព្រំដែនដោយឯកតោភាគីកាលពីកន្លងទៅ។ ការពង្រីកបញ្ហាជម្លោះព្រំដែនដោយភាគីថៃនេះបានធ្វើឱ្យកម្ពុជាឆ្លើយតបទៅវិញជាបន្តបន្ទាប់រហូតដល់ថៃស្នើសុំឱ្យមានការចរចារឱ្យបើកព្រំដែនវិញផងដែរ តែត្រូវបានកម្ពុជាបដិសេធ។ រដ្ឋាភិបាលបានបញ្ជាក់ជំហរថាថៃជាអ្នកបិទដូច្នេះសូមថៃជាអ្នកបើកវិញដោយខ្លួនវិញជាការស្រេចហើយ មិនចាំបាច់ទាញកម្ពុជាចូលចរចារនោះទេ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


