អាជីព
ម្ចាស់សិប្បកម្មផលិតឥដ្ឋមួយកន្លែងត្អូញត្អែរការធ្លាក់ចុះនៃវិស័យផលិតឥដ្ឋ
ម្ចាស់សិប្បកម្មផលិតឥដ្ឋមួយកន្លែងមើលឃើញថា វិស័យនៃការផលិតឥដ្ឋត្រូវធ្លាក់ចុះទោះបីមានការសាងសង់ផ្ទះល្វែងំពុងរីកដុះដាលក្តី។
លោក លឹម ហាំងអៀង ដែលជាម្ចាស់សិប្បកម្មផលិតឥដ្ឋ នៅឃុំឬស្សីជ្រោយ ខេត្ត កណ្តាលត្អូញត្អែរថា ទោះបីជាមានការសាងសង់ ផ្ទះ វីឡា ផ្ទះល្វែង រីកដុះដាលដូចផ្សិតក្តី តែការផលិតឥដ្ឋវិញទីផ្សារត្រូវធ្ធាក់ចុះ។ លោកថាលោកនឹងមានគម្រាងចង់បិទសិប្បកម្មរបស់ខ្លួនចោល។

ម្ចាស់សិប្បកម្មឥដ្ឋរូបនេះរៀបរាប់ អាជីវកម្ម នៃការផលិតឥដ្ឋថា បច្ចុប្បន្ននេះការផលិតគឺពិបាកណាស់ ព្រោះយើងត្រូវទិញប្រេងពីគេ ថ្លៃ ឬថោកទៅតាមទីផ្សារ និងទិញដីឥដ្ឋក្នុង១ឆ្នាំពី ៣០០ ទៅ ៤០០ លានមកទុកធ្វើឥដ្ឋម្ដងៗ។
ក្រោយរួចរាល់ការផលិតហើយពេលចេញពី ឡ ម្តងៗ គឺចេញមានចំនួន ១ ម៉ឺនដុំ ក្នុង១ថ្ងៃ រាល់ថ្ងៃ យើងដុត ឥដ្ឌដោយអង្កាមតែយើងក៏យកអុសមកដុតបន្ថែមជាជំនួយឲ្យឆ្អិនល្អដែរ។

លោក លឹម ហាំងអៀង បន្តថា សិប្បកម្មលោកប្រើកម្មករប្រុសស្រី ១០ នាក់។ ហើយថាក្រោយពីផលលិតឥដ្ឋបានហើយ គឺមានឈ្មួញកណ្ដាលពីភ្នំពេញមកយកបន្តទៅលក់ ដោយគិតតម្លៃ ៨០ រៀល ក្នុង១ដុំ។
លោកបញ្ជាក់ថាសព្វថ្ងៃនេះទោះបី វិស័យធ្វើផ្ទះល្វែង ឬ ផ្ទះវីឡា កំពុងរីកដុះដាលក្តី។តែលោក លឹម ហាំងអៀងបែរជាបារម្ភថា ការធ្វើអាជីវកម្មឥដ្ឋនេះខ្ញុំ ចាប់ផ្ដើមធ្វើតាំងពីឆ្នាំ ២០១៣ ម្ល៉េះ តែវិស័យឡឥដ្ឌនេះ នៅធ្វើតិចតួចណាស់ មិនរួចខ្លួនទេ ត្រូវចុះខ្សោយខ្លាំងណាស់ក្នុងអំឡុងកូវីដនេះ។

ដោយឡែកកម្មករស្រីម្នាក់ ឈ្មោះ សុខ ម៉េងលី មកពីខេត្តកំពង់ស្ពឺ កំពុងរុញរទេះដឹកឥដ្ឋយ៉ាងមមាញឹកទៅដាក់លើឡាន ប្រាប់ថា ក្នុង១ឡានគេឱ្យតម្លៃ ៣ ម៉ឺនរៀល បើសិនយើងខំធ្វើច្រើនគឺបានលុយច្រើនដែរ។ នាងធ្វើការពីរនាក់ប្ដីប្រពន្ធ ១ថ្ងៃបាន ៥ ម៉ឺនរៀល ខណៈមួយសប្តាហ៍ថៅកែបើកឱ្យម្ដង។

ជាអ្នកដុតឡឥដ្ឋ កម្មករ វីត វីន ប្រាប់ថា ដោយសារជីវភាពខ្វះខាត ការដុតឥដ្ឋមានការពិបាកដោយទ្រាំនឹងកម្ដៅភ្លើង ដោយធ្វើការរុកឆ្កៀលភ្លើង ដុតឱ្យកម្តៅ ឥដ្ឋ បានឆ្អិនល្អ ក្រោយពីអិដ្ឌឆ្អិនល្អហើយ មានគេមកដឹកជញ្ជូនយកទៅដាក់លើឡានមួយផ្នែកទៀត៕

អត្ថបទ៖ រុងរឿង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


