Connect with us

សេដ្ឋកិច្ច

ឆ្លៀតការងារ​ពីគ្រូបង្រៀន​ ស្រ្តីខ្មែរ​ច្នៃ​ដើម​ចេកធ្វើ​ខ្សែ​យួរ​កែវកាហ្វេ​​នៅ​បាត់ដំបង

បានផុស

នៅ

ឆាត សុឃឿប អាយុ ៣៥ ឆ្នាំ ​ម្ចាស់អាជីវកម្ម​អនុសារតម្បាញចេកខ្មែរ​ ស្ថិត​នៅភូមិភ្នំសំពៅ​ ឃុំភ្នំសំពៅលិច​ ស្រុកបាណន់​ ខេត្តបាត់ដំបង​ មានគំនិតយកដើមចេកច្នៃធ្វើកាបូប កន្ត្រក និងខ្សែយួរកែវកាហ្វេ មានសោភ័ណភាពស្អាតប្លែក ក្បូរក្បាច់ស្របតាមវប្បធម៌ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាគ្រូបង្រៀនផង និងសហគ្រិនផងនាងបានរៀបរាបថា ការកកើត​ដំបូងឡើយគឺ​ប្អូនរបស់នាង​ចូលចិត្តមើលរបស់របរ​ប្រើប្រាស់ច្នៃប្រឌិត​នៅលើយូធូបនៅអំឡុងចុងឆ្នាំ ២០១៩។ ពេលនោះគាត់ (ប្អូន) បាន​យក​ដើម​ចេក​ពីចម្ការមក​ហាល​ហើយត្បាញធ្វើជាកន្ត្រក​ដើម្បី​កាន់ទៅចម្ការ​។

ដើមឡើយស្នាដៃរបស់គាត់​គឺធម្មតា​មិនសូវជាចាប់អារម្មណ៍ ប៉ុន្តែគាត់បានព្យាយាម​ធ្វើទាល់​តែសម្រេចចេញជារូបរាង។ សហគ្រិនស្ដ្រីអនុសារតម្បាញបានបន្តថា ​នាថ្ងៃមួយនាងបានទៅភ្នំពេញ ហើយពេលត្រឡប់ទៅវិញខ្លួនបានឃើញស្នាដៃប្អូនស្អាតប្លែក​ហើយក៏បានសាកល្បង​ឱ្យគាត់ធ្វើ​ជាកាបូប​ញាំការ​។

ពេលដែលធ្វើបានកាបូប១ នាងក៏យកមក​ដេគ័រ​ តុបតែងបន្ថែម​ហើយកាន់​ទៅញាំ​ការ ថតផុស បន្ទាប់មក​ក៏មានការចាប់អារម្មណ៍​ពីមិត្តភក្តិ​មួយចំនួន​ទាក់ទងកាមង់ឱ្យធ្វើជាហូរហែរអញ្ចឹងទៅពួកគាត់ក៏មាន​គំនិត​ចាប់ផ្ដើមធ្វើការបូបផុសលក់។

ដំបូងឡើង ទទួលបាន​ការចាប់អារម្មណ៍មានអ្នកទិញកាមង់​ម្ដងមួយៗ ប៉ុន្តែជាអកុសល​នៅពេល​ដែលជំងឺ​កូវីដផ្ទុះ​ធ្វើឱ្យកាកាមង់ស្ងាត់​ធ្វើឱ្យប្អូនរបស់នាងសម្រេចបោះបង់ចោល។

ឆាត សុឃឿបបានបន្តថា៖ «សម្រាប់រូបខ្ញុំវិញ​តាំងពីដើមមក​ខ្ញុំចង់មានអាជីវកម្មមួយដែល​ជួយដល់​សង្គម និងបរិស្ថាន ហើយខ្ញុំសម្លឹងឃើញថា ​អាជីវកម្មមួយហ្នឹងគឺល្អទី១ គឺវាច្នៃចេញពីដើមចេកទៅជារបស់ប្រើប្រាស់យ៉ាងស្អាត​​ ទី២ សម្ភារទាំងអស់នេះ​គឺអាចជំនួសផ្លាសស្ទិកទី ៣ ប្រសិនបើវាដើរខ្ញុំមានគំនិត​ចង់ផ្ដល់ការងារ​ដល់បងប្អូន​នៅក្នុងភូមិ​ជាពិសេស​ស្ត្រីចាស់ៗ និងស្ត្រីមេម៉ាយអត់ការងារធ្វើ»។

​សហគ្រិនរូបនេះ​ បញ្ជាក់ថា ​ដោយសារតែមានគំនិតហ្នឹងទើបនាងសម្រេចចិត្តបន្ត​ធ្វើវាទៀត​​អំឡុង​ពេលជំងឺកូវីដ១៩ ដោយនាងបានរៀន​ត្បាញខ្លួនឯងផង​ និងចូលរៀន​នៅតាមស្ថាប័ននានាដូចជា She Investment GIZ និង UNDP ព្រមទាំង Impact Hup Phnom Penh ជាដើម។

នៅពេលរៀន​ចេះហើយនាងក៏បានជួប​ម្ចាស់ហាងកាហ្វេនៅបាត់ដំបងដែលទៅរៀនជាមួយគ្នាដែរ។ ម្ចាស់ហាងកាហ្វេបានឱ្យនាងសាកល្បង​ត្បាញដើមចេក​ធ្វើជាខ្សែយួរកែវកាហ្វេ ដោយគ្រាន់តែយកខ្សែបង្ហាញរូបរាងឱ្យមើល។ នាងក៏ច្នៃឱ្យចេញជាក្បាច់ពីដើមចេកបោះលក់ដុំឱ្យម្ចាស់ហាងកាហ្វេនៅបាត់ដំបង់ រហូតមានការចាប់អារម្មណ៍​ទៅដល់ភ្នំពេញ។​

សហគ្រិនរូបនេះបន្តថា បច្ចុប្បន្ននាងមានសមាជិកចំនួន ៣ នាក់ ចាំជួយទៅលើការការត្បាញកាបូប កន្ត្រក និង​ខ្សយួរកែវកាហ្វេ។ ហើយសព្វថ្ងៃផលិតផលដែលដើរជាងគេគឺខ្សែយួរកែវកាហ្វេ ខណៈកាបូប និងកន្ត្រកមិនសូវមានអ្នកកាមង់នោះទេ។

ចំពោះដំណើរការ និងរយៈពេលនៃការធ្វើ ម្ចាស់អាជីវកម្មរូបនេះឱ្យដឹងថា ប្រសិនបើយើង​មិនគិតពី​ពេល​យកពីដើមចេកស្រស់​មកហាលថ្ងៃទេ គិតតែសាច់ត្បាញ​គឺចំណាយពេល១ ថ្ងៃអាចហើយ​កាបូបតូចមួយ​ ខណៈកាបូបធំ អាចប្រើពេលដល់ទៅ ៣ ថ្ងៃ។

ចំពោះតម្លៃវិញកន្ត្រកមួយអាចលក់ចេញវិញបានក្នុងតម្លៃ ៦ ដុល្លារ ទៅ ៧ ដុល្លារ ខណៈកាបូប​លក់​បានចាប់ពី ១០ ដុល្លារ ដល់ ២០ ដុល្លារ រីឯខ្សែយួរកែវកាហ្វេលក់បានតម្លៃបោះដុំ ១ ខ្សែ ១០០ រៀល ដោយវិច្ចខ្ចប់ក្នុងមួយថង់ចំនួន ១០០ ខ្សែ។

បើតាមសហគ្រិនស្ដ្រីរូបនេះ ផលលំបាកមានដែរ គឺផលិតផលត្រូវធ្វើដោយដៃ​ត្រូវលើកក្បាច់​ម្ដងមួយៗ​ អញ្ចឹងទៅ​វាធ្វើឱ្យស៊ីពេលច្រើន​ទី២ ក្នុងករណីថា ពេលដែលមាន​អាកាសធាតុភ្លៀងខ្លាំង​ជាប់ៗគ្នា​គឺ យើងពិបាក ក្នុងការហាល ទុកវត្ថុធាតុដើម ដើម្បីរក្សាកុំឱ្យខូចខាត។

ទី ៣ គឺនៅខ្វះកម្លាំងជួយផលិត យើងមើលទៅស្រួល តែដល់ចូលធ្វើយូរ មិនងាយបាន ធ្វើឱ្យគាត់ធុញទ្រាន់ ហើយអស់ទឹកចិត្ត។

​ម្ចាស់អាជីវកម្ម​អនុសារតម្បាញចេកខ្មែររូបនេះឱ្យដឹងថា ប្រសិនបើផលិតផលខ្លួន មានការគាំទ្រពីមហាជន​ ធ្វើឱ្យទីផ្សារមានភាពទូលំទូលាយ អញ្ចឹងនាងអាចមានលទ្ធភាព​បានប្រាក់ចំណូលច្រើន​អាចនឹងផ្ដល់ប្រាក់ចំណូល​ខ្ពស់បន្តិចដល់អ្នកផលិត​ហើយ​អាចជាការលើកទឹកចិត្តដល់ពួកគាត់ដែរ​ ប៉ុន្តែឥឡូវទាក់ទង​នឹងប្រាក់ចំណូល​មិនទាន់បានខ្ពស់ទេ មិនសមនឹងតម្លៃនៃការអង្គុយត្បាញ។

សហគ្រិនរូបនេះ ចង់ឱ្យអតិថិជន​យល់ថា​ ផលិតផលរបស់នាងបាន​ចូលរួមចំណែក​ជួយដល់​ការអភិវឌ្ឍន៍សេដ្ឋកិច្ច​ជាតិ​ និងជួយបរិស្ថានបាន ដោយលើកឧទាហរណ៍ ខ្សែយួរកែវកាហ្វេ ខាងហាងកាហ្វេគាត់យកទៅ​គឺគាត់ជំនួសផ្លាស្ទិក ហើយមានសោភ័ណភាព​ស្អាតប្លែក​ ខណៈក្បាច់​ក្បូរគឺ​ចេញជាផលិតផលមកបែប​ប្រពៃណី វប្បធម៌ខ្មែរ។

អ្នកប្រើប្រាស់កាបូប នៅពេល​ដេលគាត់​បានប្រើពួកអស់ហ្នឹង​វាបង្ហាញថា ពួកគាត់​គឺបានចូលរួមចំណែក​លើកកម្ពស់​ទាំងវប្បធម៌ ​ទាំងចូល​រួមជួយ​បរិស្ថាន​ទាំងផ្ដល់ការងារដល់​បងប្អូន​នៅក្នុងសហគមន៍ទៀត​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម