សេដ្ឋកិច្ច
ចេកឆាបរាជនីល្បីរសជាតិឈ្ងុយឆ្ងាញ់ឆ្លងខេត្តពីបាត់ដំបងធ្លាយដល់ព្រៃវែង
សិប្បកម្មចេកឆាបរាជនី បានបង្កើតផលិតផលថ្មីដែលមាននៅលើទីផ្សារស្រាប់ ហើយធ្វើឱ្យមានលក្ខណៈពិសេសខុសពីគេទទួលបានការចាប់អារម្មណ៍ និងពេញនិយមច្រើនពីអតិថិជនតាំងពីខេត្តបាត់ដំបង រហូតដល់រាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត។

សិប្បកម្មចេកឆាបរាជនីជាសហគ្រាសជនបទ ស្ថិតនៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជាសិប្បកម្មយកចេកមកកែច្នៃ ចៀនច្រកថង់ និងវេចខ្ចប់លក់ ដែលអាចជួយចូលរួមចំណែកជួយដោះស្រាយបញ្ហាសង្គម និងតម្លៃចេកនៅលើទីផ្សារក្នុងតំបន់។
អ្នកស្រី នុន ចាន់នី ម្ចាស់សិប្បកម្មចេកឆាបរាជនី ប្រាប់កម្ពុជាថ្មីនៅថ្ងៃច័ន្ទទី ១៣ ខែមិថុនា ២០២២នេះថា អាជីវកម្មចេកឆាបរាជធានី បានចាប់ផ្ដើមដំណើរការដំបូងនៅឆ្នាំ ២០១៨ ដំបូងផ្ដើមពីការសាកល្បងរហូតក្លាយជាសិប្បកម្ម ហើយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាផ្លូវការនាដើមឆ្នាំ ២០២២នេះ។

សហគ្រិនស្ដ្រីរូបនេះ បានឱ្យដឹងថា សង្វាក់ផលិតកម្មរបស់ចេកឆាបរាជនីបានវិវត្តទៅរកភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដែលពីមុនផលិតត្រឹមតែ ២០ ទៅ ៣០ គីឡូ ក្នុងមួយថ្ងៃ ខណៈឡើងដល់ ១០០ គីឡូក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ននេះ។
អ្នកស្រី នុន ចាន់នីបញ្ជាក់ថា ដោយសារផលិតផរបស់អ្នកស្រីខុសប្លែកពីគេព្រោះប្រើការវេចខ្ចប់ដោយម៉ាស៊ីន និងលក់តម្លៃធូរថ្លៃ ត្រឹមតែ ៥០០ រៀល ក៏អាចទិញញាំបានដែរ។

អ្នកស្រី នុន ចាន់នី «យើងធ្វើការវេចខ្ចប់ប៉ោងៗ ដូចនំប៉ោង អញ្ចឹងអតិថិជន ភាគច្រើនចូលចិត្តព្រោះ មានរសជាតិផ្អែមល្មម ស្ងួត គ្មានជាតិស្កជាប់ដៃ ដល់អញ្ចឹងគេនិយមច្រើន កាលពីមុនគ្រាន់តែជារបស់បញ្ញើ អ្នកទិញ មិនប្រាកដថា គាត់ញាំទេ គាត់ទិញផ្ញើគេ តែឥឡូវគាត់ទិញញាំខ្លួនឯង»។
អ្នកស្រី នុន ចាន់នី បញ្ជាក់ថា ចេកដែលអ្នកស្រីយកមកចៀន គឺជាចេកដែលចាស់ល្អ មានគុណភាពដោយប្រើប្រាស់ប្រេងចៀន ហើយជាផលិតផលធម្មជាតិញុំពេលណាក៏បាន ដោយមានច្រើនជម្រើស និងច្រើនរសជាតិសម្រាប់អតិថិជន។

ចេកឆាបរាជនី មាន ៤ រសជាតិ ដូចជារសជាតិដើម រសជាតិផ្អែម រស់ជាតិជូរហិរ និងរសជាតិប្រៃស្លឹកក្រូច ដោយមានការវេចខ្ចប់ចងថងសម្រាប់លក់នៅតាមជនបទ និងវេចខ្ចប់តាមស្ដង់ដារសម្រាប់លក់តាមហាងកាហ្វេ និងផ្សារម៉ាត។
បច្ចុប្បន្នចេកឆាបរាជនីមានលក់នៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ រាជធានីភ្នំពេញ ដែលមាននៅតាមតូបកាហ្វេ ១៤០ កន្លែង និងតូបលក់ចាប់ហួយជាច្រើន មាននៅខេត្តព្រះសីហនុ កណ្ដាល និងខេត្តព្រៃវែង ដោយកញ្ចប់ ១២០ ក្រាមលក់ក្នុងតម្លៃ ៤ ៥០០ រៀលទៅ ៥ ០០០ រៀល និងកញ្ចប់ ២៥ ក្រាមតម្លៃតែ ៥០០ រៀលប៉ុណ្ណោះ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល