អាជីព
លោកយាយអាយុ ៩២ ឆ្នាំតស៊ូច្រូតស្មៅលក់រកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯង
លោកយាយ គង់ យីម វ័យ ៩២ ឆ្នាំម្នាក់រស់នៅភូមិឧទ្ទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលប្អៀរ នៅល្ងាចថ្ងៃ ទី០៨ ខែធ្នូ ឆ្នាំ ២០២២ បានប្រាប់ថា សព្វថ្ងៃលោកយាយអាចជិះកង់បានជិតៗ ដើរច្រូតស្មៅយកមកលក់ឱ្យអ្នកស្រុកដែលចិញ្ចឹមគោ ដើម្បីយកប្រាក់ទិញម្ហូប និងទិញអង្ករចិញ្ចឹមជីវិតមិនខ្ចីពឹងកូនចៅឡើយដែលនាំឲ្យពិបាកដល់ពួកគេ។

លោកយាយបានបន្តថា ស្មៅដែលលោកយាយទៅច្រូតតាមភូមិឋានរបស់អ្នកស្រុកនោះ គឺមួយថ្ងៃអាចច្រូតស្មៅបានតែ ៣ ការុងប៉ុណ្ណោះដែលអាចលក់ក្នុង១ ការុងបានថ្លៃ ១ ៥០០ រៀល ខណៈលោកយាយអាចរកប្រាក់ចំណូលបានតែ ៤ ៥០០ រៀលប៉ុណ្ណោះសម្រាប់ទិញត្រីសាច់ និងអង្ករចិញ្ចឹមជីវិត។
លោកយាយបានបន្តថា សព្វថ្ងៃលោកយាយមានកូនប្រុសម្នាក់អាយុជាង ៥០ ឆ្នាំទៅហើយ តែក៏ជាអ្នកក្រដែរ និងមានចៅពីរនាក់ទៀត ពួកគេបានឲ្យលោកយាយទៅនៅជាមួយគេដែរតែលោកយាយមិនទៅទេ ព្រោះគិតថានាំឱ្យពិបាកដល់ពួកគេថែទាំលោកយាយ។ សព្វថ្ងៃលោកយាយរស់នៅតែម្នាក់ឯងប៉ុណ្ណោះ និងក៏មានសុខភាពល្អផងដែរមិនសូវឈឺថ្កាត់អ្វីឡើយ។

លោកយាយប្រាប់ទៀតថា កន្លងមកលោកយាយក៏បានទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងបោះឆ្នោតតំណាងរាស្ត្រគ្រប់អាណត្តិផងដែរគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូតមក ព្រោះគណបក្សប្រជាជនជាអ្នករំដោះជីវិតលោកយាយ និងកូនចៅឲ្យបានរស់រួចផុ តពីរបបប៉ុលពត។

អត្ថបទ៖ ឈៀង ថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


