Connect with us

អាជីព

របរដាំដំណាំលើដីទំនេរអាចផ្តល់សេដ្ឋកិច្ចប្រចាំថ្ងៃដល់ពលរដ្ឋបន្ថែម

បានផុស

នៅ

បន្លែគ្រប់ប្រភេទដែលអាជីវករលើកយកពីប្រជាកសិករដែលបានដាំនៅតាមដីភូមិត្រូវបានដាក់លក់លើទីផ្សារនានាក្នុងក្រុងយ៉ាងស្រស់បំព្រង។ ហើយប្រជាពលរដ្ឋដែលនិយមបរិភោគបន្លែក៏មានចំណាប់អារម្ភខ្លាំងជាងបន្លែនាំចូលតាមរយៈការសង្កេតសម្គាល់ដឹងយ៉ាងជំនាញទើបពួកគាត់ម្នាក់ៗដើរតម្រង់ទៅកន្លែងលក់បន្លែក្នុងស្រុកដែលបានលើកស្ទួយដល់បន្លែធម្មជាតិក្នុងស្រុកកាន់តែមានសន្ទុះក្នុងរយៈពេល១ខែចុងក្រោយនៃឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហើយអាជីវករអ្នកយកពីកសិករមកលក់បន្តក៏បានផលចំណេញគ្រាន់បើ ធ្វើឲ្យកម្រិតគ្រួសារមានការល្អប្រសើ ជាប្រចាំថ្ងៃរបស់ពួកគាត់ជាបន្តបន្ទាប់។

មន្ត្រីនៃមន្ទីរកសិកម្មខេត្តថា នេះជាការប្រសើរទាំងអ្នកដាំ និងអ្នកយកមកលក់បន្តហើយមានសុខភាពល្អសម្រាប់អ្នកបរិភោគខណៈឆ្នាំនេះសន្ទុះនៃការដាំបន្លែ និងចិញ្ចឹមសត្វនៅតាមដីភូមិដែលនៅទំនេរមានកំណើនល្អជាងឆ្នាំកន្លងទៅស្របពេលកសិករបាននាំគ្នាំចិញ្ចឹមសត្វមាន់ទាមានកំណើនខ្ពស់ក្នុងរយៈពេលមួយខែចុងក្រោយនៃឆ្នាំនេះ។

លោក ឈឿន ថុល ជាកសិករ រស់នៅ ភូមិស្នោ ឃុំខ្ពបស្រុកឯកភ្នំ ដែលមានដីភូមិជាង២រ៉ៃ ដែលកន្លងទៅលោកមិនបានគិតដល់ តែពេលនេះលោកបានប្រើប្រាស់ដើម្បីជាផលប្រយោជន៍ក៏បានហុចផលបណ្តើរៗជាប្រចាំថ្ងៃធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររបស់លោកកាន់តែល្អប្រសើមិនពិបាកដើរបុលឬចងការគេដូចគ្រាមុនសម្រាប់ផ្គត់ផ្គង់កូនៗរៀនទៀតនោះទេ។

លោកបន្តថា កំណើនសេដ្ឋកិច្ចគ្រួសាររបស់លោកបានល្អប្រសើនេះគឺកើតចេញពីកម្លាំងញើសឈាមដែលបានកែច្នៃដីភូមិដែលនៅទំនេរឲ្យក្លាយជាផលប្រយោជន៍ដ៏សំខាន់សម្រាប់លើកកម្ពស់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារលោកដែលក្នុងនោះមានដាំសណ្តែកកួ ត្រសក់ ក្រូចឆ្មា ចេក ជាដើម ហើយក្រៅពីនេះក៏មានចិញ្ចឹមសត្វខ្លះផងដែរ ដើម្បីប្រមូលអាចម៌ មាន់ ធ្វើជាជី សេរីរាង្គ ធម្មជាតិដោយប្រើប្រាស់ជាមួយនិងអង្កាមទើបដំណាំលោកលូតលាស់លឿនហើយមានពណ៌ស្រស់ល្អ មិនប៉ះពាល់ ដល់សុខភាព ទាំងគ្រួសាររបស់លោកទាំងអ្នកទិញយកទៅបរិភោគ ដោយលោកមិនដែលទិញ ជីគីមី ផ្សេងមកប្រើប្រាស់នោះទេ តែបើខ្វះលោកកំម៉ង់ទិញជីសេរីរាង្គធម្មជាតិពីអ្នកចិញ្ចឹមមាន់កសិកម្មបន្ថែមក្នុងតម្លៃសមរម្យហើយបានផលច្រើន។

អាជីវករអ្នកស្រី មុំ ក្នុងវ័យចំណាស់ និងអ្នកស្រី សុខ ឃឿន បានលើកឡើងប្រហាក់ប្រហែលគ្នាថា ក្នុងរយៈពេលជាងមួយខែចុងក្រោយនេះអ្នកស្រីលក់ដាច់គ្រាន់បើបើធៀបនឹងបន្លែចូលដែលអ្នកស្រីបានយកមកលក់កន្លងទៅ តែពេលនេះពួកលោកស្រីបានលើកយកពីកសិករតាមភូមិវិញដែលពួកគាត់បានដាំនៅតាមដីភូមិហើយពួកគាត់ប្រើតែជីអាចម៌មាន់ជាមួយអង្កាមតែ ប៉ុណ្ណោះដែលមានរស់ជាតិឆ្ងាញ់មានពណ៌ស្រស់ល្អទើបពួកលោកស្រីយកមកលក់មានអតិថិជនមកទិញច្រើនធ្វើឲ្យពួកអ្នកស្រីបានចំណេញគ្រាន់បើជាងគ្រាមុនៗ។

ជាមួយគ្នានេះដែរលោក​ស្រី ណុប សោភ័ណ្ឌ វ័យ ៤០ ឆ្នាំ រស់នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង ជា​ឈ្មួញ​លក់​ជី​អាចម៍​មាន់​ដ៏​ធំ​មួយ​ក្នុង​ខេត្ត​បាត់ដំបង បាន​ឲ្យ កម្ពុជា​ថ្មី ដឹង​ដែរ​ថា មុខរបរ​លក់​ជី​អាចម៍​មាន់​នេះ អ្នកស្រី​បាន​ដំណើរការ​អស់​រយៈពេល ៤ ឆ្នាំ​ហើយ ដោយ​យល់​ឃើញ​ថា វា​មាន​អត្ថប្រយោជន៍​ដល់​ប្រជាកសិករ​ដែល​និយម​ប្រើប្រាស់​ជី​ប្រភេទ​អាចម៍​មាន់​ សម្រាប់​លើ​ដំណាំ​ផ្សេងៗ ស្រប​តាម​ការ​និយម​ពី​កសិករ​សម័យ​ដើម​របស់​ខ្មែរ​យើង​ផង មិន​មាន​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​ទេ។

ស្របតាម​តម្រូវការ​របស់​ប្រជាកសិករ​និយម​ប្រើប្រាស់​ក្នុង​ពេល​បច្ចុប្បន្នលើ​ទីផ្សារ ជីគីមី​គ្រប់​ប្រភេទ ហក់​ឡើង​តម្លៃ​ខ្ពស់ ដូចនេះហើយតាមរយះកសិដ្ឋាន​ចិញ្ចឹម​សត្វ​មាន់ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​បឹង​អំពិល ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង របស់ម្តាយមុីងអ្នកស្រីដែលបច្ចុប្បន្ន មាន់​មាន ៧​រោង ដោយ​ក្នុង ១ រោង មាន់​ចាប់ពី ១២,០០០ ទៅ ១២,៥០០ ក្បាល សរុប​ទាំងអស់​ជិត ១០ ម៉ឺន​មាន់​។

ចំណែក​ការ​ប្រមូលអាចម៍​មាន់ ធ្វើឡើងសម្រា​ប់ ២ ខែ​ម្ដង ដោយ​ប្រមូល​ម្តងៗ ក្នុង ១ រោង បាន ២០ តោន។ ក្នុង​នោះ​ប្រើ​អង្កាម ៥ តោន សម្រាប់​ក្រាល​យក​អាចម៍​មាន់ និង​មាន​បាច​កំបោរ​សម្រាប់​សម្លាប់​មេរោគ​ផង បើ​សរុប​ទាំង ៧ រោង ក្នុង ២ ខែ​ម្តង បាន​ចំនួន ១៤០ តោន។ខណៈ​ជីគីមី​ឡើងថ្លៃ​រហូតដល់ ១ ការុង ជាង ១០ ម៉ឺន​រៀល(ជី​មកពី​វៀតណាម)។ រីឯ​ជី​ពី​ប្រទេស​ថៃ ១ ការុង មានតម្លៃ​ជិត ២០ ម៉ឺន​រៀល “១៨ ដល់ ១៩ ម៉ឺន​រៀល”។

បើ​ធៀប​នឹង​ជី​អាចម៍​មាន់ អ្នកស្រី​លក់​ឲ្យ​កសិករ ក្នុង ១ តោន តែ ២០ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយប្រើប្រា​ស់​ លើ​ដំណាំ​បាន​ច្រើន​យ៉ាង ហុច​ទិន្នផល​ខ្ពស់ និង​បង្ក​ឲ្យ​ដី​មាន​ជីវជាតិ​ល្អផង។

ជាមួយគ្នានេះកសិករដាំដំឡូងមីម្នាក់គឺលោក”ចាន់”ក៏បានរៀបរាប់ដែរថា:ជាច្រើន​ឆ្នាំ​កន្លង​មក​នេះលោក​ធ្លាប់តែ​ប្រើប្រាស់​ជីគីមី​ដាក់​ដំណាំ​ដំឡូង​មីទទួល​បាន​ទិន្នផល​ច្រើន​បំផុត​ត្រឹម​ជិត៣០តោនក្នុង​មួយ​ហិកតា។ ហើយក្រោយមកលោកបានសាកល្បងប្រើជីសេរីរាង្គ “អាចម៍​មាន់​” វិញ លោក​ទទួល​បាន​ទិន្នផល​ដំឡូង​មី​ខ្ពស់​ជាង​ការ​ប្រើ​ជីគីមី ចន្លោះ​ពី៤០ ដល់ ៤៥ តោន ក្នុង ១ហិកតា។

លោក​បន្ត​ថា ដោយសារ​តែ​ការ​ប្រើ​ជី​អាចម៍មាន់​ទទួល​ទិន្នផល​ខ្ពស់​ជាង​ ជីគីមី រូបលោក ក៏ដូចកសិករផ្សេងទៀត បានកាត់បន្ថយ​ការ​ប្រើ​ ជីគីមី។ ហើយបច្ចុប្បន្នលោក​បាន​កុម្ម៉ង់​ទិញ​ជី​អាចម៍មាន់​ម្ដង​ជាង ៥០តោន សម្រាប់​ប្រើ​លើ​ដំណាំ ដំឡូង និងដំណាំ​ដទៃ​ទៀត​ផង​ដែរ ម្យ៉ាងទៀតជី​អាចម៍​មាន់ ចំណាយ​សោហ៊ុយ​តិច​ជាង​ប្រើប្រាស់ ជីគីមី ហើយទទួលបានផលច្រើនគួសម ហើយលោកនឹងបន្ថែមមុខរបរដាំបន្លែលើដីភូមិបន្ថែមទៀតផងដែរដោយផ្នែកលើជីសេរីរាងធម្មជាតិនេះ។

ចំណែកលោក ហេង សិទ្ធ មន្ត្រី នៃ​មន្ទីរ​កសិកម្ម​ខេត្ត ក៏បាន​ពន្យល់​ដែរថា ជី​ប្រភេទ​អាចម៍​សត្វ​ដូចជា ជ្រូក មាន់ ទា គោ ក្របី អាច​ប្រើ​បាន​ទៅ​លើ​ផលដំណាំ​គ្រប់​ប្រភេទ អាស្រ័យ​លើ​កសិករ​មាន​ជំនាញ​លាយ​ជា​ល្បាយ​របស់​វា​មុននឹង​ប្រើប្រាស់​ទៅលើ​ផលដំណាំ។ ហើយជី​អាចម៍​មាន់ ពិតជា​ពិសេស​ណាស់ កសិករ​ប្រើប្រាស់​លើ​គ្រប់​ដំណាំ​កសិកម្ម ដោយ​យក​ផេះ​អង្កាម​ធ្វើជា​ល្បាយ​របស់​វា​សម្រាប់​ប្រើ​ឲ្យ​ដំណាំ​ហុច​ផល​ល្អ និង​បង្កើន​ជីវជាតិ​ដល់​ដីស្រែ ឬ​ចម្ការ​បាន​យ៉ាង​ល្អ​ផង​ដែរ បានធ្វើឲ្យកសិករកាត់បន្ថយ​ថវិកា​សម្រាប់​ចំណាយ​លើ​តម្លៃ​ជី​គីមី​គ្រប់​ប្រភេទដែលនាំចូលលក់ក្នុងតម្លៃខ្ពស់ក្នុងពេលនេះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

អ្នកជំនាញ៖ កូវីដគង់មានថ្ងៃអស់សមត្ថភាពរាតត្បាត តែគ្រប់គ្នាក៏មិនគួរ​ប្រហែសភ្លេចការពារខ្លួន

ព័ត៌មានជាតិ៥៦ នាទី មុន

សមត្ថកិច្ច៖ យុវសិស្ស ដើរតួនាទីសំខាន់ ក្នុងការជួយផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀនជ្រាបដល់មូលដ្ឋានបានលឿន

ព័ត៌មានជាតិ១ ម៉ោង មុន

រោងចក្រកែច្នៃដំឡូងមី បើកថ្មីនៅឧត្តរមានជ័យ មានសមត្ថភាពទិញដំឡូងមីពីកសិករ ៦០០ តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មានប្រទេសចេញមុខបញ្ចប់ភ្លើងសង្គ្រាមបង្ហូរឈាមនៅតំបន់ ហ្គាហ្សា

កីឡា២ ម៉ោង មុន

សិក្ខាកាម២៥រូបទទួលបានចំណេះដឹងកម្រិតខ្ពស់លើជំនាញកីឡាទូកក្តោង

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម