សេដ្ឋកិច្ច
ស្ថាបនិកមីល្ពៅ ប្រកាសទទួលការវិនិយោគពីខាងក្រៅព្រោះហេតុផល១
បន្ទាប់ពីមានភាពល្បីល្បាញទៅលើផលិតផលសិប្បកម្មមីល្ពៅខ្មែរ ពេលនេះម្ចាស់សិប្បកម្មផលិតសរសៃមីចេញពីផ្លែល្ពៅ លោក វ៉ាន គិមវ៉ាង បានប្រកាសទទួលការសុំវិនិយោគពីក្រុមហ៊ុនគ្រប់មជ្ឈដ្ឋានខាងក្រៅ ដែលចង់ធ្វើការការវិនិយោគជាមួយខ្លួន។
កាលពីដើមឆ្នាំ ២០១៩ លោក វ៉ាន គិមវ៉ាង បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយថា លោក មិនទទួលការសុំវិនិយោគពីខាងក្រៅនោះទេ ដោយព្យាយាមដើរលើវិថីសិប្បកម្មខ្នាតតូចរបស់លោក ដោយខ្លួនឯង។
ប៉ុន្តែពេលនេះ ម្ចាស់សិប្បកម្មខ្នាតតូចរូបនេះ បានប្តូរជំហរ ដោយបានប្រាប់កម្ពុជាថ្មីថា លោកគ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់ (MOU) ជាមួយម្ចាស់ហាងដែលជាដៃគូផ្តាច់មុខរបស់លោក នៅក្រោយពេលចូលឆ្នាំខ្មែរខាងមុខនេះ។
ការផ្លាស់ប្តូរទទួលការវិនិយោគពីខាងក្រៅនេះ លោក គិមវ៉ាង បញ្ជាក់ថា ដោយសារតែពីមុន លោកត្រូវការ ពេលវេលាពង្រឹងសិប្បកម្មរបស់ខ្លួន ដោយនៅមានភាពខ្វះចន្លោះ ដែលលោកបញ្ជាក់ថា មិនចង់យកភាពស្រពិចស្រពិលទៅរកស៊ីជាមួយគេ វាប្រៀបដូចជាយកភាពល្ងង់ខ្លៅទៅរកស៊ីដែរ។
ស្ថាបនិកមីល្ពៅខ្មែរបាត់ដំបងរូបនេះ បានប្រាប់ឲ្យដឹងថា ពេលនេះ សិប្បកម្មលោក ត្រូវការទាំងដៃគូលក់ទូទាំងខេត្ត ដៃគូអាជីវករ រោងចក្រ ក្រុមហ៊ុនផ្សេងៗ ដែលចង់វិនិយោគជាមួយលោក គឺលោកបើកចំហរទទួលតែម្តង ដោយសារតែអាជីវកម្មរបស់លោក នៅពេលនេះ មានភាពរឹងមាំខ្លាំង ដែលអាចទប់ទល់បាន ព្រមទាំងមានអ្នកគាំទ្រច្រើន ខណៈដែលរូបលោក បានបង្ហើបគម្រោងថ្មីមួយទៀតផលិតមីបន្លែង ដាក់នៅក្នុងហាងស៊ុបបន្តទៀត។
ម្ចាស់សិប្បកម្មមីល្ពៅខ្មែរបាត់ដំបងរូបនេះ ក៏បានរំលឹកអំពីស្នាដៃផលិតសរសៃមី ដែលមានភាពល្បីរបស់លោក ដោយប្រាប់ថា ចំពោះតម្លៃ គឺនៅរក្សាដដែល ត្រឹម ៤៥០០ រៀលក្នុងមួយកញ្ចប់ក្នុងតម្លៃលក់រាយ។
យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា មីល្ពៅនៅតែមានការគាំទ្រសម្រាប់អ្នកស្រលាញ់ខ្មែរដូចគ្នា ហើយកាលក់បច្ចុប្បន្ននៅតែមានការកើនឡើង ទោះបីមានការព្រួយបារម្ភពីជំងឺកូវីដផ្ទុះឡើង។
លោកថា តាំងពីចាប់ផ្តើមមកការលក់របស់លោកមានការកើនឡើងរហូតមិនដែលធ្លាក់ទេ តាំងពីលក់បាន បួន ១០ កញ្ចប់រហូតរាប់ពាន់ កញ្ចប់មកដល់បច្ចុប្បន្ននេះហើយក្នុងខែខ្លះអាចផលិតបានខ្ទង់១ម៉ឺនកញ្ចប់។
លោកគិមវ៉ាង លើកប្រាប់ថា “កាលពីល្បីដំបូង១ខែផលិតបានត្រឹមជាង១រយ ឬ២រយតែប៉ុណ្ណឹង បន្ទាប់មកខ្ញុំខំប្រឹងរយៈពេល២ឆ្នាំមកនេះ វាឡើងដល់៦០០ ដល់រាប់ពាន់កញ្ចប់ក្នុង១ខែ ហើយបើមានការកុម្មង់ច្រើន ខែខ្លះឡើងដល់១ ម៉ឺនកញ្ចប់ក៏មាន”។
ម្យ៉ាងទៀតពេលនេះ លោក កំពុងតែរៀបចំគម្រោងពង្រីកការផលិតមីបន្លែមួយប្រភេទទៀត ដោយកំពុងរៀបចំដាក់ជូនទៅហាងដៃគូផ្តាច់មុខរបស់លោក ដែលស្នើឲ្យលោកផលិតមីបន្លែដាក់ក្នុងហាងស៊ុបរបស់ខ្លួន។
លោក វ៉ាន់ គិមវ៉ាង មិនទាន់អាចបញ្ជាក់ឈ្មោះប្រភេទបន្លែបានទេ ដោយបង្ការពីការចម្លងដោយគ្រាន់តែបង្ហើបប្រាប់ថា នៅស្រុកខ្មែរមិនទាន់មានអ្នកធ្វើមីប្រភេទនេះនោះទេ ដោយគ្រោងចេញយ៉ាងយូរបំផុតរយៈពេល ១ ខែ ឬ២ខែដ៍ខ្លីខាងមុខ។
ស្ថាបនិកសិប្បកម្មផលិតមីល្ពៅខ្មែររូបនេះ រំពឹងថា ប្រសិនបើលោកអាចផលិតបាន អាចនឹងមានការទាក់ទាញ និងទទួលបានការគាំទ្រ ពីអតិថិជន ដោយសារតែបន្លែអាចជួយសុខភាពបានច្រើនសម្រាប់មនុស្ស។
លោកថា កាលណាយើងលាយផលិតផលម្ស៉ៅបញ្ចូលជាមួយបន្លែចម្រាញ់ចេញជាមីនោះនឹងមាន សារធាតុចិញ្ចឹមច្រើន ដែលខុសពីផលិតផលមីនៅលើទីផ្សារបច្ចុប្បន្ន ដោយលោកព្យាយាមបន្ថែមសារធាតុចិញ្ចឹមឲ្យបានច្រើនដែលមិនប៉ះពាល់ដល់សុខភាព៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត